អ្នកធ្វើការសុំខ្មាស!! ប្រាក់ចំណូលពីរបរយំតាមបុណ្យសពរកចំណូលលើសអ្នកធ្វើការទៀត…

មានការភ្ញាក់ផ្អើលមួយបានផ្ទុះឡើង ដោយស្ត្រីជនជាតិចិនវ័យកណ្តាលម្នាក់ ក្រោយពីបានប្រកបមុខរបរដើរស្រែ កយំតាមរោ-ង-បុ-ណ្យ-ស-ព បានធ្វើឱ្យស្រ្តីរូបនេះក្លាយជាអ្នកមានយ៉ាងងាយ ។ស្រ្តីរូបនេះមិនត្រូវបានគេបញ្ចេញអត្តស ញ្ញា ណឡើយ ប៉ុន្តែត្រូវបានគេដឹងថារស់នៅក្នុងខេត្តហឺណាន នៃប្រទេសចិន ។ បើតាមឱ្យដឹង ស្ត្រីជនជាតិចិត្តរូបនេះ មានសមត្ថភាព និង

ជំនាញពិសេសគឺការ«យំ» ដោយគាត់តែងបានប្រើជំនាញនេះដើម្បីរកស៊ី និង ទទួលបានប្រាក់ផ្គត់ផ្គង់គ្រួសារ ហើយគាត់តែងតែត្រូវបានគេជួលឱ្យ ទៅធ្វើ ជាអ្ន.ក-កា-ន់-ទុ-ក្ខ តាម
រោ.ងបុ-ណ្យ-ស-ព ជា ហូរហែ ។ជាមួយនឹងមុខរបរនេះដែរ ស្ត្រីជនជាតិចិនដដែលនេះរកចំណូលបានមិនស្ទើរឡើយ ដោយសម្រាប់ការកា.ន់-ទុ-ក្ខ ម្តងរយៈពេល ៣០ នាទី គាត់អាច

រកលុយបានប្រមាណ ៣០០ យ័នស្មើនឹង៤២ ដុល្លារ ហើយសរុបក្នុងមួយឆ្នាំ គាត់រកចំណូលបានប្រមាណ ២០០០០០ យ័ន ស្មើ ២៨០០០ ដុល្លារអាមេរិក ។គួរឱ្យដឹងដែរថា សម្រាប់មុខរបរនេះ ស្រ្តីជនជាតិចិនខាងលើបានប្រកបអស់រយៈពេល ២០ ជាងមកហើយ ហើយចំណូលដែលរកបាននោះគាត់បានទិញផ្ទះសម្រាប់គ្រួសាររស់នៅយ៉ាងស្រួល មានហូបចុកគ្រប់គ្រាន់ និងបានបញ្ជូនកូនប្រុសច្បងរបស់គាត់ទៅរៀននៅសាកលវិទ្យាល័យ ថែមទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *