- ព័ត៌មានថ្មីៗ

គ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់បណ្តាលឲ្យទឹកហូរជន់លិចភូមិជាច្រើននៅឯប្រទេសថៃ…

កាលពីម្សិលមិញខែសីហា លោក ថៈវ័តឆៃ ស៊ីថង អភិបាលរងខេត្តឧដនថានីបាននិយាយថា ពេលនេះបានទទួលរបាយការណ៍មកហើយថា ភូមិណាខាំយ៉ៃ ឃុំបាងដង ស្រុកណាយូង ខេត្តឧដុនថានី កើតហេតុការណ៍ទឹកជំជន់លិចផ្ទះប្រជាជន កន្លែងសាសនាត្រូវបានប៉ះពាល់ដោយទឹកដ៏ច្រើននេះ ដោយបរិមាណទឹកនេះគឺជាទឹកដែលហូរពីលើភ្នំ ដោយសារតែយប់ថ្ងៃទី១៣ ខែសីហា កន្លងទៅ មានភ្លៀងធ្លាក់ពេញមួយយប់ ចំណែកការខូចខាត ខណៈពេលនេះកំពុងស្ថិតក្នុងការឃ្លាំមើលពីការវិវឌ្ឍន៍ នឹងរាយការណ៍ឱ្យជ្រាបម្តងទៀត។

មួយយប់កន្លងមក មានភ្លៀងធ្លាក់ខ្លាំងបានកើតឡើងនៅភូមិ​ណាខែ ឃុំណាខែ ស្រុកណាយូង ដោយការវាស់បរិមាណទឹកភ្លៀង ២០០.០ មីលីម៉ែត្រ​ និងភូមិ ផឺម ឃុំណាខែ ស្រុកណាយូង ការវាស់។

បរិមាណទឹក ១១៦.០ មីលីម៉ែត្រ ដោយខណៈពេលនេះបរិមាណទឹកមានការកើនឡើងខ្ពស់ចូលលិចភូមិរបស់ថៃដូចជា៖ ថុងស៊ីថង ក្រុមទី៩ ក្រុមទី ១១ នៅឃុំបានកង និងភូមិណាខាំ ក្រុមទី៦, ក្រុមទី១២ នៅឃុំបានកង សរុប ៤ភូមិ។

និន្នាការនិងការព្យាករណ៍កម្ពស់ទឹកកើនឡើងរឿយៗជាលំដាប់ ដោយផ្លូវសំខាន់ៗចូលស្រុកណាយូង ទាំងពីរផ្លូវគឺផ្លូវចូលវត្តប៉ាណាខាំណយ និងផ្លូវណាខែ ទឹកជន់លិចបិទផ្លូវហើយ ទឹកមានកម្ពស់ជិត ៥០ សង់ទីម៉ែត្រ កន្លែងខ្លះកម្ពស់ ១ ម៉ែត្រ។ ពេលនេះអភិបាលរងខេត្ត បញ្ជាឱ្យភ្នាក់ងាររដ្ឋបាលនៅក្នុងតំបន់នោះជួយសង្រ្កោះអ្នកភូមិជាបន្ទាន់ ហើយប្រកាសឱ្យប្រជាជនត្រៀមរើឥវ៉ាន់របស់ខ្លួនទៅកន្លែងទីទួលជាបន្ទាន់៕

ប្រភព​ sakkarach

Leave a Reply

Your email address will not be published. Required fields are marked *