ឆ្ងល់ទេ? ហេតុអ្វី ផ្ទះ ឬការិយាល័យធ្វើការមួយចំនួនធំ ចូលចិត្តដាក់តាំងរូបសេះម្ល៉េះ!

មានប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានដឹង និងបានឃើញហើយថា មានគេហដ្ឋានមួយចំនួន តែងតែតុបតែងរូបគំនូរ ឬជារូបលម្អសត្វសេះរត់លើជញ្ជាំង ក្នុងគេហដ្ឋាន ដែលអ្នកប្រហែលជាគិតថាជារឿងធម្មតា។ ប៉ុន្តែការពិតទៅ សេះគឺជាក្បួនហុងស៊ុយល្អសម្រាប់ម្ចាស់ផ្ទះ និងអ្នករស់នៅក្នុងផ្ទះទៅវិញទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

# និមិត្តរូបនៃសត្វសេះ
សម័យបុរាណកាល សត្វសេះត្រូវបានគេជឿជាក់ថា អាចនាំមកនូវកម្លាំងថាមពលដ៏ខ្លាំងក្លា នៃភាពជោគជ័យ កេរ្តិ៍ឈ្មោះ សេរីភាព ភាពរហ័សរហួនរស់រវើក និងដំណើរឆ្ពោះទៅមុខផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

# ប្រភេទនៃសត្វសេះ និងចំនួននៃសត្វសេះ
ជាការពិតណាស់ រូបគំនូរសត្វសេះក្រៅពីតំណាងឱ្យភាពរុងរឿងជោគជ័យ វាថែមទាំងបញ្ជាក់ពីភាពស្មោះត្រង់ រឹងមាំនាំទៅកាន់ជ័យជំនះទៀតផង។ ជាពិសេសការដាក់តាំងប្រភេទសត្វសេះ និងចំនួននៃសត្វសេះជាក់លាក់ផ្សេងទៀត ក៏សុទ្ធតែមានអត្ថន័យផ្សេងៗខុសពីគ្នាដូចជា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– សត្វសេះមួយ ឬច្រើន៖ អាចជួយធ្វើឱ្យអ្នករឹតតែមានការផ្តោតអារម្មណ៍ និងមានភាពយកចិត្តទុកដាក់កាន់តែខ្លាំងដើម្បីឆ្ពោះទៅរកភាពជោគជ័យ។
– សេះក្រហម៖ តំណាងឱ្យភាពខ្លាំងក្លា និងការប្រកូតប្រជែងជាមួយនឹងដៃគូក្នុងការងារ ឬការរកស៊ី។ សេះពណ៌ក្រហមនេះ សាកសមបំផុតសម្រាប់ការដាក់តាំងនៅក្នុងការិយាល័យការងារ ឬបន្ទប់ធ្វើការដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនជោគជ័យមួយកម្រិតទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– សេះ.ស៖ សេះស ជួយធ្វើឱ្យលុយកាក់របស់អ្នកនៅស្ថិតស្ថេរគង់វង្សល្អ ឬអាចជួយធ្វើឱ្យលុយកាក់កាន់តែហូរចូលដូចទឹកកាន់តែច្រើនៗថែមទៀត នៅក្នុងការងារ និងមុខរបររកស៊ីផ្សេងៗ។
– សេះប្រណាំង ឬសេះចំបាំង៖ ការដាក់តាំងសេះមួយនេះក្នុងបន្ទប់គេង ឬនៅក្នុងផ្ទះអាចជួយនាំយកថាមពលដល់ម្ចាស់ផ្ទះបាន ។

– សេះដែលផ្តុំជិតគ្នា ឬជាគូ៖ អាចជួយពង្រឹងអាជីវកម្មការរកស៊ី ឬទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកឱ្យកាន់តែល្អប្រសើជាងមុន។
– សេះដែលនៅជាក្រុមមានចំនួន ៣ ៥ ឬ ៨ ៖ តំណាងឱ្យកម្លាំង និងភាពខ្លាំងក្លា នៃអំណាច និងភាពជោគជ័យ។ តែគួរតែជ្រើសរូបសេះដែលរត់ ឬធ្វើចលនាដូចៗគ្នា ដើម្បីធ្វើឱ្យរាល់ទំនាក់ទំនងគ្រួសារ និងដៃគូស្នេហារបស់អ្នកកាន់តែខ្លាំងក្លាជាងមុនបន្ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

# ទីតាំងដែលដាក់តាំងរូបគំនូរសេះ
– ទិសខាងត្បូង៖ ទិសខាងត្បូង គឺជាកន្លែងដ៏ល្អសាកសមបំផុត សម្រាប់ដាក់តាំងរូបសត្វសេះគ្រប់ប្រភេទ មិនថាតែក្នុងផ្ទះ ឬកន្លែងធ្វើការនោះទេ ដោយវាជាទីតាំងដែលអាចជួយនាំមកនូវកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ទិសខាងជើង៖ការដាក់តាំងរូបសេះមួយ ឬសេះជាក្រុម នៅទិសខាងជើង ក្នុងផ្ទះ ឬកន្លែងធ្វើការ គឺជាកន្លែងល្អមួយផងដែរបន្ទាប់ពីទិសខាងត្បូង ដោយវាអាចជួយធ្វើឱ្យការងាររបស់អ្នកកាន់តែរីកចម្រើន និងមានភាពជោគជ័យបន្ថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ទិសនិរតី៖ ប្រសិនជាអ្នកស្រលាញ់រូបសេះ និងចង់ឱ្យរូបគំនូរសេះជួយធ្វើឱ្យស្នេហា និងជីវិតរៀបការបស់អ្នកកាន់តែមានផ្អែមល្ហែមល្អូកល្អើន អ្នកគួរតែដាក់តាំងរូបសេះនៅទិសនិរតី តែត្រូវតែជាសេះគូចំនួន២ ជាដាច់ខាត (ហាមសេះ ១ ឬ ៣)។
# បម្រាមក្នុងការតាំងរូបសេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ហាមដាក់តាំងរូបសេះនៅលើឈើ ឬលោហៈធាតុផ្សេងៗ
– ហាមដាក់តាំងជារូបភាព ឬរូបគំនូរសត្វសេះនៅក្នុងបន្ទប់គេងជាដាច់ខាត ដោយសារតែភាពខ្លាំងក្លា និងកម្លាំងថាមពលដ៏អស្ចារ្យរបស់សត្វសេះអាចរំខានដល់ភាពស្ងប់សុខក្នុងការសម្រាករបស់អ្នកបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ហាមដាក់តាំងរូបសេះដែលមានលក្ខណៈក្រៀមក្រំ ខឹង មួរម៉ៅ ឬមានកំហឹងជាមួយនឹងអ្វីមួយ ព្រោះវាអាចធ្វើឱ្យសមាជិកគ្រួសារមានតែជម្លោះ និងភាពរកាំរកូស។ យកល្អគួរតែជ្រើសសត្វសេះដែលរីករាយ ដូច្នេះវានឹងជួយធ្វើឱ្យគ្រួសាររបស់អ្នកពេញដោយភាពរីករាយ និងសុភមង្គល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ចៀសវាងដាក់តាំងរូបគំនូរសេះដែលមិនពេញលក្ខណៈ គូរមិនទាន់រួចរាល់ ឬបែកបាក់ជាដើម ព្រោះវាអាចធ្វើឱ្យអ្នកមានបញ្ហាក្នុងជីវិត ការយល់ច្រលំ និងខ្វះការគ្រប់គ្រងជាដើម។
– ហាមដាក់តាំងសេះប្រណាំង ឬសេះចំបាំងបែរចេញទៅខាងក្រៅ ឬនៅខាងក្រៅទ្វារចេញ ព្រោះវាអាចនាំយកកម្លាំងថាមពលចេញទៅឆ្ងាយពីផ្ទះរបស់អ្នកបាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ khmerload

Leave a Reply

Your email address will not be published.