ស៊ែរបន្តផង!! ហូបអាហារ ៥ប្រភេទនេះ ពង្រឹងប្រព័ន្ធភាពស៊ាំរាង្គកាយ

វីរុស​COVID-19 កំពុង​​មាន​ឥទ្ធិពល​ និង​​រាល​ដាល​ខ្លាំង​​នៅ​ជុំ​វិញ​ពិភព​លោក ដោយ​មាន​បន្សល់​ចំនួន​អ្នក​ឆ្លង និង​ករណី​ស្លាប់​​ជា​ច្រើន​ករណី។ ដូច​នេះ​វិធាន​ការ​ការពារ ជា​ជម្រើស​ល្អ​បំផុតមួយ។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន បាន​បង្ហាញ​ថាពពួក​​អាហារ​មួយ​ចំនួន គួរ​មាន​ក្នុង​របប​អាហារ ដោយ​សារ​ថាមាន​សារធាតុ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. រមៀត​

ដោយ​សារ​រមៀត​សម្បូរដោយ សារធាតុ​ព័ណ៌​លឿង (Curcumin) ​ជួយ​ប្រឆាំង​នឹង​ដំណើរ​រលាក​ ហើយ​ជា​មួយ​គ្នា​នេះ ក៏​ជួយ​ជមរុញ​ឱ្យ​ប្រព័ន្ធភាព​ស៊ាំ​ក្នុង​រាង​កាយ ប្រឆាំង​នឹង​ពពួក​បាក់តេរី ដែល​​ចម្លង​ជំងឺ​។ សម្រាប់​រមៀត ក៏​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​​​មេរោគ​ផ្តាសាយ​មាន​ប្រសិទ្ធិភាព​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ខ្ទឹមបារាំង

បាត់បង់ 20 គីឡូក្រាមក្នុងមួយខែ។ រូបមន្តនៅទីនេះ
ខ្ទឹម​បារាំង​សម្បូរដោយ សារធាតុ​ស័ង្កសី វីតាមីន C និង​ B ព្រម​ទាំង​សារធាតុ Selenium និង​ Sulfur ដែល​សុទ្ធ​សឹង​ជំរុញ​ និង​ពង្រឹង​​ភាព​សកម្ម​របស់​ប្រព័ន្ធភាព​ស៊ាំ​ក្នុង​រាង​កាយ ដោយ​ជួយ​បន្ថយ​ហានិភ័យ​ និងប្រឆាំង​នឹង​​មេរោគ​ឆ្លង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​៣. ស៊ុត

ស៊ុត​បន្ថែម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ជា​​កាតាលីករ​សំខាន់ ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ប្រសើរ​ឡើង។ នេះ​ក៏​ដោយ​សារ​សារធាតុ​ប្រូតេអ៊ីន ខ្លាញ់​ល្អ វីតាមីន A និង E ដែល​នេះ​​ជួយ​រាង​កាយ​យើង​ ជា​ខែល​ប្រឆាំង​នឹង​​មេរោគ​ឆ្លង​​ បន្ថយ​​អត្រា​ហានិភ័យនៃការឆ្លង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤​. បន្លែ​ស្ពៃ​ខៀវ (Spinach)

បន្លែ​ខៀវ Spinach សម្បូរ​ដោយ​សារធាតុ Beta Carotene និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នេះ​ជួយ​បង្កើន​​សមត្ថភាព​ប្រឆាំង​នឹង​មេរោគ របស់​​ប្រព័ន្ធ​ភាពស៊ាំក្នុង​រាង​កាយ បានយ៉ាង​ល្អ​ប្រសើរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ខ្ទឹម​ស

ដោយ​យោង​តាម​​ការ​ឱ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) សមាស​ធាតុ​ក្នុង​ខ្ទឹម​ស មាន​សារធាតុ AntiMicrobial ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​ពពួក​មេរោគ​មីក្រុប​តូច​ៗ​ នឹង​ជួយ​ឱ្យ​​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាព​ខ្លាំង។ ដូច​នេះ​ការ​បន្ថែម​​ខ្ទឹមសក្នុង​របប​អាហារ ជា​ការ​ប្រសើរ​មួយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ​ ពពួក​អាហារ​ខាង​លើ​គឺ​ជួយ​ពង្រឹង​​ប្រព័ន្ធ​ភាពស៊ាំក្នុង​​រាង​កាយ ឱ្យ​មាន​សមត្ថភាព​ប្រឆាំង​មេរោគ និង​​ដំណើរ​ការ​បាន​ល្អ បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង ប៉ុន្តែ​ពុំ​មែន​​ អាច​ព្យាបាល​វីរុស COVID-19 នោះ​ទេ។
ប្រភព៖ khmerload, hello krupet