កូនកតញ្ញូ!! ក្មេងប្រុសម្នាក់បានសម្រេចចិត្តឈប់រៀន ទាំងដែលខ្លួនជាសិស្សរៀនពូកែប្រចាំថ្នាក់ នេះដោយសារតែ…

ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់បានសម្រេចចិត្តឈប់រៀនទៅធ្វើការងារធ្ងន់ដើម្បីរកប្រាក់មកវះកាត់ជំងឺឲ្យអ្នកម្ដាយ ទោះបីហត់នឿយយ៉ាងណាក្មេងប្រុសម្នាក់នេះមិនដែលត្អូញត្អែរឡើយ ហើយថែមទាំងទទួលបន្ទុកក្នុងការដោះបំណុលយ៉ាងច្រើនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូគួងចាវ ជាក្មេងប្រុសអាយុ១២ឆ្នាំ រស់នៅជាមួយឪពុកម្ដាយនៅក្នុងខេត្តហឺណាន ប្រទេសចិន គាត់ជាក្មេងល្អរៀនសូត្រជាប់ចំណាត់ថ្នាក់លេខ១ប្រចាំសាលារៀន ហើយធ្លាប់ទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនដងផងដែរ ទោះបីស្រលាញ់ការសិក្សាប៉ុនណា នៅទីបំផុតក្មេងប្រុសគូគួងចាវបានសម្រេចចិត្តឈប់រៀន ព្រមទាំងផ្ញើសំបុត្រទៅគ្រូប្រចាំថ្នាក់របស់គាត់ដើម្បីប្រាប់ពីមូលហេតុដែលឈានដល់ការសម្រេចចិត្តនេះ គ្រប់យ៉ាង…គឺដើម្បីអ្នកម្ដាយជាទីស្រលាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវរបស់គូគួងចាវ តាមប្រភពវេបសាយ nextshark.com បានបង្ហោះកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ មូលហេតុដែលគាត់សម្រេចចិត្តលាចេញពីសាលារៀន ក៏ព្រោះតែគាត់បានជ្រាបថាម្ដាយរបស់គាត់កំពុងមានជំងឺឈឺធ្ងន់អាចនឹងស្លាប់បាត់បង់ជីវិតក្នុងអនាគតគឺមានជំងឺតម្រងនោម មានតែផ្លូវម៉្យាងដែលជួយអ្នកម្ដាយបានគឺការវះកាត់ប្តូរតម្រងនោម ដែលថ្លៃការវះកាត់ ៥សែនយ័ន (៧៥,៣៥១ដុល្លារ) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណាគ្រួសាររបស់គាត់ត្រូវចំណាយលើការព្យាបាលប្រចាំថ្ងៃ ហើយពួកគាត់នៅជំពាក់បំណុលគេ១សែនយ័នទៀត (១៥,០០០ ដុល្លារ) ចំណែកឪពុករបស់ក្មេងប្រុសគូគួងចាវបានលាចេញពីការងារដែលធ្លាប់ធ្វើ មកជួយមើលថែភរិយាអស់រយៈពេល៣ឆ្នាំ។ដូច្នេះហើយ ក្មេងប្រុសគូគួងចាវបានសម្រេចចិត្តឈប់រៀនដើម្បីមកធ្វើការធ្ងន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ថ្ងៃក្មេងប្រុសគូគួងចាវនិងឪពុករបស់ខ្លួនបានចេញទៅស៊ីឈ្នួលគេបេះសណ្ដែកដីនៅក្នុងចំការ ហើយនៅពេលទំនេរក្មេងប្រុសបានត្រឡប់មកផ្ទះវិញ ដើម្បីឲ្យម្ដាយរបស់មានពេលសម្រាកព្យាបាលខ្លួន។ដោយភាពកតញ្ញូនិងសេចក្ដីស្រលាញ់គ្មានទីបញ្ចប់របស់ក្មេងប្រុសតូច បានក្លាយជារឿងមួយគួរឲ្យចាប់អារម្មណ៍ដល់អ្នកដែលបានជ្រាបព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុតក៏មានសប្បុរជនយ៉ាងច្រើននាក់ បានរួមគ្នាបរិច្ចាគប្រាក់តាមផេកមូលនិធិអនឡាញ រហូតដល់គ្រួសាររបស់ក្មេងប្រុសគូគួងចាវបានទទួលប្រាក់បរិច្ចាគគ្រប់ចំនួន ៥សែនយ័ន (៧៥,៣៥១ដុល្លារ) ដើម្បីប្រើសម្រាប់ការវះកាត់ម្ដាយរបស់ខ្លួន។ក្រោយទទួលបានជំនួយពីសប្បុរសជនយ៉ាងច្រើន ក្មេងប្រុសគូគួងចាវជាក្មេងកតញ្ញូបានប្រាប់ម្ដាយរបស់គាត់ថា គាត់បានកត់ឈ្មោះរបស់សប្បុរសជនទាំងអស់នោះរួចរាល់ហើយ ហើយគាត់នឹងរកផ្លូវតបស្នងសងគុណដល់អ្នកទាំងនោះវិញតាមផ្លូវណាមួយយ៉ាងពិតប្រាកដ នៅពេលដែលខ្លួនធំឡើង។