- ជំនឿ

ឆ្នាំ​មាសពេជ្រ​ទាំង​៧​នេះ​ជួប​តែមហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់​ហូរ​ចូល​មក​មហាសាលក្នុងថ្ងៃនេះ…

ឆ្នាំមហាសំណាងទាំង៧នេះ ​តាម​ការ​ទស្សន៍​ទាយ​របស់​ហោរា​ចិន​សែ​បាន​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូររាសីអាក្រក់ ប្រែជា ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់​ហូរ​ចូល​មក​មហាសាល ដែល​ជា​ការ​កែប្រែ ជីវិត​ថ្មី នៅ​ក្នុង​ថ្ងៃពុធ ទី ១៩ ស្អែក​នេះ​ហើយ ។ ម្ចាស់​ឆ្នាំ​ដែល​ត្រូវ​ផ្លាស់​ប្តូរជីវិត​ថ្មី​មាន​ចំនួន​៧​គឺ ខាល មមែ ជូត មមី រកា ឆ្លូវ ថោះ ។ សូម​លោក​អ្នក​​រីករាយ​ជាមួយនឹង​មហាលាភ មហា​សំណាង និង​ជោគជតារាសី​ឧត្តម​ប្រសើរ​ចាប់ពី​ឥឡូវនេះ​តទៅ ។

ឆ្នាំខាល ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំមមែ នៅ​ថ្ងៃ​ស្អែក លោក​អ្នកមាន​ទ្រព្យ​ខ្ពស់​ណាស់​លាក់​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អ្នក​ក៏​ដូច​គ្រួសារ​អ្នក​ទាំងមូល​ក្លាយជា​មនុស្ស​ដែល​មានសំណាង​បំផុត​មាន​លាភ មាន​លុយ​វាល់​លាន​ក្នុង​ជីវិត ។ ជា​ពិសេស មុខរបរ​របស់​លោក​អ្នក​ក៏​រីក​មិនធម្មតា​ដែរ អាច​ទាញ​លុយ​ទម្លាក់​ចុះ​មក​ដូច​ព្រិល​ធ្លាក់​ពីលើ​អាកាស ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​រាប់​លុយ​ដល់​គ្មាន​ពេល​សម្រាក ។

ឆ្នាំជូត រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​ថ្ងៃស្អែក​នេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​ឬ​ខ្ចីបុល​ប្រាក់​ពី​អ្នក​ណា រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំមមី នៅ​ថ្ងៃ​ស្អែក​នេះលោក​អ្នកមាន​ទេវតា​តាម​ជួយ ថែរក្សា នាំ​មហា​សំណាង នាំ​លុយ​ចូល​ហូរហៀរ​លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​កន្លះ​ទៀត​ហើយ​។ ជា​ពិសេស គេ​អាច​នាំ​សំណាង​ជូន​អ្នក​ផ្ទះ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​ហូរ​ចូល​ក្នុង​ឃ្លាំង​លុយ​ពួក​គេ​ច្រើន​ណាស់​ចាយវាយ​យ៉ាងណា​ក៏​មិន​ចេះ​អស់ ។

ឆ្នាំរកា លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ថ្ងៃស្អែក​នេះ និង​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។

ឆ្នាំឆ្លូវ នៅ​ថ្ងៃ​ស្អែកនេះ​លោក​អ្នក​តែង​រកបាន​ឱកាស​ចំណេញ​ប្រាក់​គ្រប់​ទីកន្លែង ជា​ពិសេស អាច​ជួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យ​ចំណេញ​បាន​ប្រាក់​ចូល​ដូច​គ្នា​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​ខ្វះ​លុយ​ចាយ​ឡើយ ។ ដូចនេះ គេ​នឹង​អាច​រស់នៅ​ប្រកបដោយ​សុភមង្គល ពេញ​មួយ​ជីវិត​ដូច​ជា​អ្នក​ដែរ ។

ឆ្នាំថោះ នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត​នៅ​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់ ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

Leave a Reply

Your email address will not be published. Required fields are marked *