ស្ត្រីអនាម័យរើសបានលុយ១០ម៉ឺនដុល្លា​ យកអោយ​ម្ចាស់ដេីមវិញ​ ស្រាប់តែម្ចាស់ដើមថាខ្វះ១ម៉ឺនដុល្លាទៀត តែចុងក្រោយបែរជាជួប​រឿង​ស្មានមិនដល់សោះ…

មនុស្សម្នាក់ៗនៅក្នុង​សង្គម​ជាតិយេីងនេះ​ តែងតែ​មានមនុស្សល្អ​ និងមនុស្សអាក្រក់​ វាគឺជារឿងធម្មតាទៅហេីយ​ តែមនុស្សមួយប្រភេទទៀត​ ដែលកាន់តែគួរឲ្យខ្លាច​នោះគឺ​ ជាមនុស្សដែល​មិនមានភាព​ស្មោះត្រង់​ និងមិនចេះដឹងគុណអ្នកដទៃ​ ថែមទាំង​មានភាពអាត្មានិយម​ចំពោះម្ចាស់គុណទៀត​ផង​។

ដោយឡែក​ អ៊ុំ​ស្រី​ម្នាក់ដែលគាត់មានកាងារជាអ្នក​អនាម័យ​​ ខណៈពេលដែលគាត់កំពុងតែបំពេញ​កាងាររបស់ខ្លួន​ ស្រាប់តែ​ប្រទះឃេីញលុយមួយចំនួន​ដែលមានចំនួនដល់ទៅ​ ១០មុឺនដុល្លា​ ក្រោយមក​ដោយភាពស្មោះត្រង់របស់​អ៊ុំ​ស្រី​ ក៏​បាន​យកលុយទាំងនោះទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ ដេីម្បីរកម្ចាស់ដេីម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈពេលក្រោយមក​ ប៉ូលិស​ក៏បាន រកឃេីញម្ចាស់ដែលបានបាត់លុយទាំងនោះ តែអ្វីដែល​មានការហួសចិត្ត​ និងនឹកស្មានមិនដល់​ ​គឺម្ចាស់លុយនោះបាននិយាយថា​ លុយរបស់គាត់មិនមែនចំនួន​ ១០មុឺនដុល្លា​នោះទេ​ គឺមានចំនួន​ ១១មុឺនដុល្លា​ ហេីយក៏បានប្តឹងទៅតុលាការ​ ថាអ៊ុំស្រីបានលាក់លុយដែលបានបាត់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្នានេះ​ ចៅក្រម​ដែលជាអ្នកកាត់ក្តីគឺត្រូវជាកូនស្រីរបស់​អ៊ុំ​ស្រី​ ហេីយ​ចុងក្រោយ​អ៊ុំ​ស្រី​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ក្ដី​អោយលុយទាំងអស់​នោះដែលអ៊ុំស្រីរេីសបាន​ ក្លាយទៅជា​កម្មសិទ្ធ​របស់អ៊ុំស្រី​ ដោយសារ​តែ​ ម្ចាស់លុយដែលបាត់ធ្លាប់បាននិយាយថា​ គាត់បានបាត់លុយចំនួន​ ១១មុឺនដុល្លា​ ចឹងមានន័យថា​លុយដែលអ៊ុំស្រី​អនាម័យ​រេីសបានមានចំនួនតែ​ ១០មុឺនដុល្លា​តែ​ប៉ុណ្ណោះ​ មានន័យថា​ លុយនេះគឺមិនមែនជារបស់ម្ចាស់ដែលបាត់លុយខាងលេីនេះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា​ រឿងនេះគឺជារឿងប្រឌិត ដែលបានឆ្លុះបញ្ចាំងអោយឃើញនូវភាពស្មោះត្រង់​ ទង្វើល្អរបស់មនុស្សក្នុងសង្គម និងភាពលោភលន់ចង់បានមិនចេះគិត​ ដោយគ្មាន​ការពិចារណា​ពីគុណស្រ័យ​ និងការដឹងគុណ​ ដែលជាហេតុ​ធ្វើឲ្យ​បាត់បង់​នូវ​កិត្តិយស​ និង​ទ្រព្យសម្បត្តិ​ជាដេីមនោះ។

Leave a Reply

Your email address will not be published. Required fields are marked *