ភ្លើងស្នេហ៍រោលរាលយ៉ាងក្តៅគគុកលោកយាយ៧១ឆ្នាំកំពុងតែដុតកំហឹងស្នេហ៌កំលោះ១៧ឆ្នាំផ្អើលបណ្តាញសង្គម…

អាមេរិក៖ តើស្នេហាប្រកាន់វ័យដែរទេ? មនុស្សមួយចំនួនប្រហែលជាមានភាពខ្មាសអៀន ដោយសារតែមានគូស្នេហ៍ អាយុច្រើនជាងខ្លួន ដល់ថ្នាក់ពេលខ្លះមិនចង់បង្ហាញប្រាប់ ឲ្យអ្នកដទៃដឹង ប៉ុន្តែដោយហេតុតែស្រលាញ់ អ្វីៗទាំងអស់គឺល្អស្រស់បំព្រងទាំងអស់។

ភ្ជាប់ជាមួយគ្នានេះដែរ ក្រលេកទៅមើលគូស្នេហ៍មួយគូ នៅឯសហរដ្ឋអាមរិកឯណោះវិញ កំពុងតែបង្កាត់ភ្លើងស្នេហ៍ រោលរាលយ៉ាងក្តៅគគុក ជាមួយនឹងរូបភាព ដ៏ផ្អែមល្ហែមជាច្រើនចែកចាយលើបណ្តាញសង្គម ខណៈខាងប្រុសមានអាយុត្រឹមតែ ១៧ឆ្នាំ ឯខាងស្រីវិញមានអាយុដល់ទៅ ៧១ឆ្នាំឯណោះ ខុសគ្នាមួយមេឃមួយដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកយាយវ័យ ៧១ឆ្នាំ ឈ្មោះ Almeda Errell រស់នៅក្នុងទីក្រុង Sevierville រដ្ឋ Tennessee នៃទឹកដីសហរដ្ឋអាមេរិក បានសាងស្នេហ៍ជាថ្មី ជាមួយនឹងអ្នកកម្លោះ Gary Hardwick រូបរាងស្រស់សង្ហារ ដែលបច្ចុប្បន្នមានអាយុ ១៧ឆ្នាំតែប៉ុណ្ណោះ។

ប្រភពបន្តថា លោកយាយ Almeda បានជួបគ្នា និងចាប់ចិត្តប្រតិព័ទ្ធ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ទៅលើស្វាមីវ័យក្មេងរបស់គាត់ ក្នុងអំឡុងពេលរៀបចំធ្វើ ពិធីបុណ្យសពកូនប្រុស របស់គាត់ Robert អាយុ ៤៥ឆ្នាំ ដែលបានស្លាប់ ដោយសារតែជំងឺទឹកនោមផ្អែម ដែលអ្នកកម្លោះរូបនេះ ត្រូវបានអញ្ជើញឲ្យចូលរួមដោយ Lisa ដែលត្រូវជាប្រពន្ធរបស់ លោក Robert ដែលបានស្លាប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ អ្នកកម្លោះវ័យក្មេង Gary Hardwick វិញក៏មានអារម្មណ៍ និងចាប់ចិត្ត ទៅលើលោកយាយ Almeda វិញផងដែរ រហូតដល់ថ្នាក់អ្នកកម្លោះរូបនេះ សុខចិត្តសុំបែកពីអតីតមិត្តស្រីរបស់ខ្លួន ដើម្បីមកសាងស្នេហ៍ជាមួយនឹង ស្ត្រីចំណាស់វ័យ ៧១ឆ្នាំ Almeda នេះវិញតែម្តង។

ជាមួយគ្នានេះដែរ ក្រោយពីការស្រលាញ់ និងយល់ចិត្តគ្នាអស់រយៈពេល ជាង៣សប្តាហ៍កន្លងមក ពួកគេទាំងពីរ ក៏ឈានដល់ការ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ខណៈគេសង្កេតឃើញថា ប្តីប្រពន្ធដែលមានវ័យខុសគ្នាស្រលះគ្នានេះ ហាក់បីដូចជា មានភាពផ្អែមល្ហែមជាប្រចាំ និងរីករាយជាមួយនឹង ទំនាក់ទំនងរវាងពួកគេទាំងពីរ ដែលមានចំពោះគ្នាខ្លាំងមែនទែន ពោលគឺ ទៅណាមកណា មិនដែលបែកពីគ្នាម្តងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឲ្យដឹងពី លោកយាយ Almeda បានរៀបរាប់ប្រាប់ថា រូបគាត់ពិតជាស្រលាញ់ Gary ខ្លាំងណាស់ ហើយគាត់តែគិតដល់ Gary គ្រប់វិនាទីទាំងអស់ ហើយគាត់ពិតជាមិនអាច បញ្ជាអារម្មណ៍របស់គាត់ មិនឲ្យឈប់គិតពី Gary បានឡើយ។

លោកយាយ Almeda បានបន្តថា «…ពីមុនមក ខ្ញុំពុំដែលសម្លឹងមើល បុរសវ័យក្មេងណាម្នាក់ឡើយ ប៉ុន្តែពេលដែរ Gary ចូលមកដល់ ភ្លាមៗនោះ ខ្ញុំគ្រាន់តែដឹងថា គាត់គឺជាបុរសម្នាក់ដែលល្អបំផុត។ …..អស់ពេលជាច្រើនថ្ងៃនៃការស្គាល់គ្នា មានថ្ងៃមួយ Gary ក៏បានសារភាពស្នេហ៍ប្រាប់ខ្ញុំ តែខ្ញុំបានប្រាប់គាត់វិញថា ខ្ញុំមានអាយុច្រើនណាស់ ភ្លាមនោះ Gary បានចាប់ដៃរបស់ខ្ញុំ ហើយញញឹម រួចប្រាប់ខ្ញុំវិញថា អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើតាមការឲ្យដឹងពី កម្លោះសង្ហារវ័យក្មេង Gray វិញ ក៏បានរៀបរាប់ប្រាប់ដែរថា «…ក្រោយពីស្គាល់ចិត្តគ្នា ទៅវិញទៅមកបានច្រើនហើយនោះ ពួកយើងតែងចំណាយពេល ជាច្រើនម៉ោងដើម្បីជជែកលេង ជាមួយគ្នាសួរគ្នាពីនេះពីនោះ គ្រប់រឿងរ៉ាវទាំងអស់ ក៏ដូចជាចែករំលែកបទពិសោធន៍ របស់ខ្លួនដែលមាន ដោយឃើញថា ពួកយើងពិតជាមាន ចំណុចមួយដែលមាន ចំណង់ចំណូលចិត្តដូចគ្នាច្រើន ដូចជាការស្រលាញ់តន្រ្តី និងចូលចិត្តញ៉ាំអាហារបែប អីុតាលីជាដើម ហើយខ្ញុំពិតជាស្រលាញ់ Almeda យ៉ាងពិតប្រាកដមែន» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គួរឲ្យដឹងថា លោកយាយ Almeda ធ្លាប់បានរៀបការជាមួយនឹង ប្តីដើមរបស់គាត់ គឺលោក Donald ហើយបានទទួលមរណៈភាពក្នុងឆ្នាំ ២០១៣ ក្រោយពីបានរួមរស់ ជាមួយគ្នាអស់រយៈពេល ៤៣ឆ្នាំកន្លងមក។

Leave a Reply

Your email address will not be published. Required fields are marked *