- ជំនឿ

សក្ក័សិទ្ធមែន!! មនុស្សជាច្រើននាំគ្នាហែរផ្កាប្រាក់ដើម្បីសុំលេខឆ្នោត លោកតាឥសីនៅឯ…

ថៃ៖ អ្នកភូមិមានជំនឿលើ “លោកតាឥសី” ចូលរួមផ្កាប្រាក់សាងសង់សាលាបាលី អ្នកគិតចំនួនលុយបាននាំយកចំនួនសរុបនៃការបរិច្ចាគ ៨.១៧១.៦៨២.២៥​ ទៅប្រថុយចាក់លេខឆ្នោត ជឿថានឹងមានសំណាង។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ អ្នកយកព័ត៌មានបានធ្វើដំណើរទៅកាន់វត្ត ជូមស៊ីវឌ្ឍនារាម ភូមិលេខ៨ ឃុំស៊ុំសៅ ស្រុកផេន ខេត្តឧដនថានី បន្ទាប់ពីដឹងថាមានអ្នកភូមិមកពីខេត្តជាច្រើនចូលមកគោរពបូជា ដើម្បីបន់ស្រន់សុំលាភសំណាងពីរូបសំណាក់ លោកតាឥសី។ នៅថ្ងៃទី៥ ខែសីហា កន្លងទៅនេះ អ្នកភូមិបានរួមគ្នារៀបចំធ្វើផ្កាប្រាក់សាធារណៈរយៈពេលមួយថ្ងៃ។ ប្រជាជនបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករក្នុងវត្ត បានទឹកប្រាក់នៃការបរិច្ចាគចំនួន ៨.០៥៥.៨៣២.២៥បាត មុនពេលដែលមានទឹកប្រាក់ចូលរួមបន្ថែមទៀត ១១៥.៨៥០បាត សរុបទឹកប្រាក់ទាំងអស់បានចំនួន ៨.១៧១.៦៨២.២៥បាត ដោយអ្នកភូមិដែលចូលចិត្តប្រថុយការផ្សងសំណាងមិនភ្លេចក្នុងការនាំយកចំនួនទឹកប្រាក់នៃការបរិច្ចាគនេះទៅកាត់ជាលេខឆ្នោត ដើម្បីផ្សងសំណាង នៅថ្ងៃទី១៦ ខែសីហានេះដែរ។

ខណៈនៅតំបន់ខាងក្រោយខ្ទមលោកតាឥសី មានដើមជ្រៃទំហំមធ្យមអាយុប្រហែល ៧០ឆ្នាំ ដែលមានរូបរាងប្លែក ព្រោះវាមានវល្លិ៍ធំៗ វ័ណ្ឌឆ្វាក់ជាប់នឹងដើមជ្រៃ ប៉ុន្តែសំបកវិញមានរាងដូចស្រកានៃសត្វនាគ។

សាកសួរចៅអធិការបានឱ្យដឹងថា ព្រះអង្គទើបមកចាំព្រះវស្សានៅវត្តនេះត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ ដោយអ្នកភូមិទៅនិមន្តមក ដោយហេតុថាកន្លងមកមិនមានចៅអធិការណាមូយអាចគង់នៅទីវត្តនេះបាននោះទេ ដោយសារតែលោកតាឥសីខ្លាំងពូកែពេក នៅពេលដែលលោកគ្រូចៅអធិការអង្គនេះមកនៅក៏ក្លាយជាធម្មតា ប៉ុន្តែនៅពេលនិមន្តមកជាលើកដំបូង លោកតាឥសីបានចូលមកក្នុងយល់សប្តិ ឱ្យកសាងក្លោងទ្វារឱ្យរួចជាមុនសិន វត្តរបស់យើងនឹងរីកចម្រើន មានតែរបស់ល្អៗចូលមក នៅពេលកសាងរួចក៏ពិតប្រាកដដូចក្នុងយល់សប្តិមែន។

បន្ទាប់ពីនោះមក លោកតាឥសីបានចូលក្នុងយល់សប្តិ ឱ្យសាងសង់សាលបាលី បច្ឆាដុតខ្មោច​ ប៉មដាក់កណ្តឹង នាគរាជមួយគូ និងរូបសំណាក់ព្រះពុទ្ធ នឹងប្រើរយៈពេល ៥ ឆ្នាំដើម្បីបញ្ចប់ បើមិនរួចទេអាស្រ័យលើភាពខ្លាំងនៃជំនឿនិងកុសលរបស់លោកតាឥសី។​ ចំណែកឯអ្នកភូមិដែលចូលមកសុំលេខឆ្នោតផ្សងសំណាងនោះក៏មិនបានហាមឃាត់ដែរ តែក៏មិនបានគាំទ្រនោះដែរ៕
ប្រភព sakarach

Leave a Reply

Your email address will not be published. Required fields are marked *