- ការអប់រំ

ដាស់តឿនស្ត្រីគ្រប់ៗរូប!! បងស្រីម្នាក់ធ្លាក់ខ្លួនពិការ បន្ទាប់ពីឆ្លងទន្លេមិនរួចដោយសារតែ…

ម្ចាស់គណនីរូបនោះបានសរសេរថា «មនុស្សស្រីយើងកើតមកហេតុអីក៏ត្រូវមានកម្មម្ល៉េះណ៎ ! មីងនៅជិតផ្ទះរបស់ខ្ញុំ គាត់បានងាប់សរសៃ និងកំរើកមិនបានទេ ដោយសារតែពេលសរសៃខ្ចីមិនបានថែខ្លួន អោយបានដិតដល់ ។

កូនមិនទាន់បានស្រួលបួលផង គាត់ទៅធ្វើការ ហើយការងារធ្ងន់ទៀត ហើយសរសៃខ្ចីមិនទាន់បានប៉ុន្មានផង គាត់មានកូនទៀត ។ គាត់យកកូន និងទម្លាក់កូន ដោយខ្លួនឯងជាញឹកញាប់ អត់មានទៅពិគ្រោះជាមួយពេទ្យអោយបានដិតដល់ទេ ។ ហើយឥលូវនេះគាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺងើបមិនរួច នៅសល់ដង្ហើមដែរពិបាកដក ។ គាត់មានកូនតូចៗ ដល់ទៅ ៣ នាក់ ដែលត្រូវការម្តាយ » ។

ជាចុងក្រោយនោះ គាត់ក៏បានធ្វើការផ្តាំផ្ញើដល់ម៉ាក់ៗទាំងឡាយថា «ចូរថែទាំសុខភាពខ្លួនឯងអោយបានដិតដល់ជាពិសេសនៅពេលសរសៃខ្ចី និងពេលសម្រេចចិត្តថាពេលណាយកកូន ហើយបើមិនចង់បានកូនទេ គួរតែមានវិធីការពារខ្លួន ។ ទៀតសោតបើជ្រុលមានកូន ហើយមានបំណងចង់យកចេញ គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញអោយបានច្បាស់លាស់ កុំអោយដូចគាត់ចឹង ពិបាកទទួលយកណាស់ សែនអាណិតគាត់ ខ្លោចចិត្តខំប្រឹងដើម្បីកូនៗទាំងខ្លួននៅសរសៃខ្ចី ខំប្រឹងរកស៊ី តែចុងក្រោយមកឈឺដោយសារតែជំងឺដែរខ្លួនឯង មើលរំលង មិនគិយថានិងអាចកើតឡើង » ។

បើប្អូនណាមានសធាជ្រះថ្លាចង់ជួយជាថវិការទាំងតិចក្តីច្រើនក្តី បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទប្តីរបស់គាត់ផ្ទាល់ 077486836 រឺបងប្អូនអាចទាក់ទងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ AH SA បាន ។ សូមអរគុណ!
ប្រភព Pressnews