ឆុតដល់​ម្លុឹង! កើតឆ្នាំអីដែរ?​ ជោគជតារាសី​​ (១៧–២១ ខែកញ្ញាឆ្នាំ ២០២១) ​ឆ្នាំ​ទាំង១២ សម្រាប់​​លាភជ័យ​ ឆាប់ៗ..

ឆ្នាំម្សាញ់​៖ ឆ្នាំម្សាញ់​នឹង​មាន​ស​ប្តា​ហ៍​ថ្មី​ដែល​មាន​លាភ​សំណាង​ក្នុង​កិច្ច​ស្នេហា ហើយ​សម្រាប់​អ្នក​ដែល​នៅ​លីវ​នេះ​គឺជា​ពេលវេលា​ល្អ​ដើម្បី​ជួយ​អ្នក​ឱ្យ​រកបាន​មនុស្ស​ដែល​ស័ក្តិសម​។ បើ​និយាយ​ពី​ការងារ​វិញ អ្នក​នឹង​មាន​មនុស្ស​ល្អ​ជួយ​គាំទ្រ និង​ជួយ​អ្នក​ក្នុង​ការ​រក​លុយ​បាន​យ៉ាង​ងាយស្រួល​។ នេះ​ក៏​ជាស​ប្តា​ហ៍​ដែល​អ្នក​កើត​ឆ្នាំ​ពស់​ពោរពេញ​ដោយ​ការ​បំផុសគំនិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​តែងតែមាន​សុទិដ្ឋិនិយម និង​ផ្តួចផ្តើម​គំនិត​លើ​គ្រប់​បញ្ហា​ទាំងអស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំឆ្លូវ​៖ ឆ្នាំឆ្លូវ​ត្រូវ​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ជាមួយ​មិត្តភក្តិ​និង​មិត្ត​រួមការ​ងារ​នៅ​ស​ប្តា​ហ៍​នេះ​ព្រោះ​អ្នក​ទំនងជា​អាច​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អវិជ្ជមាន ពាក្យ​ចចាមអារ៉ាម​មិនល្អ​។ ក្នុង​ការងារ​អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​ជាមួយ​មនុស្ស​ច្រណែន​ដែរ​។ ចំពោះ​រឿង​ស្នេហា ស​ប្ដា​ហ៍​នេះ​ក្លាយ​ជាស​ប្តា​ហ៍​ដែល​គ្មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​សម្រាប់​អ្នក ទំនាក់ទំនង​របស់​អ្នក​នឹង​នៅ​តែ​រក្សា​បាន​ល្អ​ហើយ​ដៃគូ​របស់​អ្នក​នឹង​នៅ​តែ​ជា​កម្លាំងចិត្ត​ដ៏​ធំ​របស់​អ្នក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំវក​៖ ស​ប្តា​ហ៍​ថ្មី​នេះ អ្នក​កើត​ឆ្នាំ​ស្វា​ត្រូវការ​ថែរក្សា​សុខភាព​របស់​ពួក​គេ​ដោយ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​។ ស​ប្ដា​ហ៍​នេះ​អ្នក​កើត​ឆ្នាំ​ស្វា​ងាយ​នឹង​មាន​ដំណឹង​ល្អ​ក្នុង​កិច្ចការ​ស្នេហា​ដែរ​។ សូម​ចំណាយ​វេលា​រីករាយ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំខាល​៖ ស​ប្ដា​ហ៍​នេះ​នឹង​ក្លាយ​ជាស​ប្តា​ហ៍​ដែល​អ្នក​កើត​ឆ្នាំ​ខ្លា​អាច​មានការ​លំបាក ព្រោះ​សំណាងអាក្រក់​ទំនងជា​នឹង​កើតឡើង​។ បើ​គ្មាន​ផែនការ​ចំណាយ​ត្រឹមត្រូវ ប្រហែល​ពាក់កណ្តាល​ស​ប្តា​ហ៍​អ្នក​នឹង​អស់​លុយ ហើយ​ត្រូវ​ខ្ចីប្រាក់​ពី​អ្នក​ដទៃ​។ អ្នក​ក៏​ត្រូវ​ប្រយ័ត្នប្រយែង​ជាមួយ​ទំនាក់ទំនង​ថ្មី​ផង​ដែរ​ព្រោះ​ពួក​គេ​ភាគច្រើន​ទំនងជា​ត្រូវ​បាន​គេ​បោក​បញ្ឆោត​និង​ទាញ​យក​ផលប្រយោជន៍​។ មិន​ត្រឹមតែ​អ​ស្ថិរភាព​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​កើត​ឆ្នាំ​ខ្លា​ក៏​មាន​បញ្ហា​សុខភាព​ដោយសារ​មិនសូវ​មាន​សកម្មភាព ឬ​ហាត់ប្រាណ​ផង​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំរោង​៖ នៅ​ស​ប្តា​ហ៍​នេះ អ្នក​កើត​ឆ្នាំ​នាគ​នឹង​មាន​ភាព​ចម្រើន​ទៅ​មុខ​យឺត និង​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ការងារ​បច្ចុប្បន្ន​។ ទោះបីជា​ការងារ​អ្នក​នឹងនរ​ហើយ​ក៏​ដោយ អ្នក​នឹង​មិន​មាន​អារម្មណ៍​ថា​ចាប់អារម្មណ៍ ឬ​ខំប្រឹង​ដើម្បី​វា​ឡើយ​។ ដូច្នេះ​ការងារ​របស់​អ្នក​បង្ហាញ​ពី​សញ្ញា​ច្បាស់លាស់​នៃ​ការ​ធ្លាក់​ចុះ​។​បើ​និយាយ​ពី​ស្នេហា អ្នក​គួរតែ​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​ឱ្យ​បាន​ច្រើន ប្រសិនបើ​អ្នក​មិន​ចង់​មាន​ជម្លោះ និង​ឈ្លោះ​ជាមួយ​ដៃគូ​អ្នក​។ ឆ្នាំ​កើត​ឆ្នាំរោង​ក៏​គួរតែ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ដែរ​ព្រោះ​សុខភាព​របស់​អ្នក​នៅ​ស​ប្តា​ហ៍​នេះ​នឹង​មិនសូវ​ល្អ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំជូត​៖ ក្នុង​ស​ប្តា​ហ៍​ថ្មី​ឆ្នាំជូត​នឹង​មានសំណាង​ល្អ​ក្នុង​ការងារ​និង​មាន​លទ្ធភាព​ខ្ពស់​ថា​នឹង​អាច​ឡើង​តំណែង ។ រាសី​របស់​អ្នក​គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ការ​វិនិយោគ ឬ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​។ បើ​និយាយ​ពី​សុខភាព​វិញ​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៅ​លើ​របប​អាហារ​និង​ការ​សម្រាក​ផ្ទាល់ខ្លួន ពុំ​ដូច្នោះ​ទេ​អ្នក​អាច​នឹង​មាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ដោយសារ​តែ​ការ​ទទួលទាន​អាហារ​មិន​ទៀងទាត់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំកុរ​៖ ស​ប្ដា​ហ៍​នេះ​អ្នក​កើត​ឆ្នាំ​ជ្រូក​មាន​អារម្មណ៍​ថា​ពោរពេញ​ដោយ​ភាពរឹងមាំ ហើយ​អាច​បញ្ចេញ​ពន្លឺ​នៅ​កន្លែងធ្វើការ ដូច្នេះ​សូម​ឆ្លៀតឱកាស​នេះ​ដើម្បី​បង្កើន​តម្លៃ​ឲ្យ​ខ្លួនឯង​។ នៅ​ក្នុង​រឿង​ស្នេហា ប្រសិនបើ​អ្នក​នៅ​លីវ​សូម​ទទួលយក​ការ​អញ្ជើញ​អាហារ​ពេល​ល្ងាច​ពី​មិត្តភក្តិ ព្រោះ​ការ​ចូលរួម​នោះ​អាច​បើកផ្លូវ​ស្នេហា​សម្រាប់​អ្នក​និង​អនាគត​គូព្រេង​បាន ។

ឆ្នាំមមែ​៖ ស​ប្តា​ហ៍​នេះ​ជាស​ប្ដា​ហ៍​ល្អ​ដែរ​សម្រាប់​អ្នក​កើត​ឆ្នាំ​ពពែ ដោយ​ពួក​គេ​នឹង​មានឱកាស​ល្អ​ៗ​ច្រើន​ចូល​មក ហើយនឹង​មានសំណាង​ក្នុង​រឿង​ស្នេហា ដូច្នេះ​ត្រូវ​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំរកា​៖ ស​ប្តា​ហ៍​ថ្មី​គឺជា​ពេលវេលា​សំណាង​រឿង​លុយកាក់​សម្រាប់​អ្នក​កើត​ឆ្នាំ​មាន់​។ ឱកាសល្អ​នឹង​មក​ដល់​ពួក​គេ​ចាប់ពី​ថ្ងៃ​ច័ន្ទ​។ យ៉ាងណាមិញ អ្នក​ត្រូវ​ថែរក្សា​សុខភាព​របស់​អ្នក​ដោយ​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​រក្សា​របប​អាហារ​ឲ្យ​មាន​តុល្យភាព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំច​៖ ស​ប្តា​ហ៍​ថ្មី​គឺជា​ពេលវេលា​ដែល​អ្នក​កើត​ឆ្នាំច​ត្រូវ​ស្វែង​យល់​ពី​ជម្រើស​របស់​ពួក​គេ កុំ​ឈរ​នៅ​លើ​ភ្នំ​នេះ តែ​សម្លឹង​មើល​ភ្នំ​នោះ​។ ពួក​គេ​នឹង​ទទួល​បាន​លាភ​សំណាង​ទាំង​ស្នេហា និង​ប្រាក់​ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​លោភលន់​ពេក​។ អ្នក​កើត​ឆ្នាំច​មាន​សក្តានុពល​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង​។ អ្នកជំនួញ​អាច​នឹង​ទទួល​បាន​ផល​ចំណេញ​ខ្ពស់ ហើយ​អ្នកធ្វើការ​យក​ប្រាក់ខែ​នឹង​មានឱកាស​ទទួល​បានការ​ឡើង​ប្រាក់ខែ​ឬ​ប្រាក់​រង្វាន់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំថោះ​៖ ហោរាសាស្ត្រ​បង្ហាញ​ថា​នេះ​គឺ​ជាស​ប្តា​ហ៍​ដែល​មិន​មានការ​ផ្លាស់​ប្តូរ​ច្រើន​សម្រាប់​អ្នក​ដែល​កើត​ឆ្នាំ​ទន្សាយ​។ អ្នក​គ្រាន់តែ​ត្រូវ​កត់​សំគាល់ថា​អ្នក​គួរតែ​រៀបចំ​ផែនការ​ជាក់លាក់ និង​ច្បាស់លាស់​ជាង​មុន​នៅ​កន្លែងធ្វើការ ក៏​ដូច​ជា​ក្នុង​ជីវិត ដើម្បី​អ្នក​អាច​សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លើស​ពី​នេះ អ្នក​ក៏​គួរតែ​យកចិត្តទុកដាក់​បន្ថែម​ចំពោះ​សុខភាព រក្សា​សុទិដ្ឋិនិយម និង​គិត​វិជ្ជមាន​បន្ថែម​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំមមី​៖ នេះ​គឺ​ជាស​ប្តា​ហ៍​សំណាង​មួយទៀត​សម្រាប់​អ្នក​កើត​ឆ្នាំ​សេះ ព្រោះ​តែងតែមាន​ឱកាសល្អ ៗ សម្រាប់​អ្នក ប៉ុន្តែ​ឱកាស​ទាំង​អស់នោះ​តម្រូវ​ឱ្យ​អ្នក​ខិតខំ​ប្រឹងប្រែង ចៀសវាង​វិធី​រហ័ស​និង​ងាយស្រួល​ក្នុង​ការ​រក​លុយ​ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​ហិរញ្ញវត្ថុ​។ ចាប់ពី​ដើម​ស​ប្តា​ហ៍ សូម​ធ្វើការ​ផ្លាស់​ប្តូរ​ការ​តុបតែង​ខ្លួន​ខ្លះ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ដទៃ និង​អាច​រក​ឃើញ​គូព្រេង​របស់​ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *