ងាយដូចបកចេក! ចង់លាងគ្រឿងអលង្ការ អោយថ្មីភ្លឺចែងចាំងវិញ សាកវិធីងាយៗនេះទៅ ដូចបំណងហើយ

គ្រឿងអលង្ការ ពេលទិញមកភ្លាម ៗ នៅ ថ្មី ប្រាកដ ជា ស្រឡាញ់ ណាស់ ។ ប៉ុន្តែពេល ប្រើយូរទៅ វានឹងប្រែ ទៅ ជា ស្រអាប់ ។ អ្នក ខ្លះយកទៅឱ្យជាង លាងអស់ លុយទទេ ប្រសិនបើអ្នកបានដឹងពីគន្លឹះសម្ងាត់ ខា ង ក្រោម នេះ អស់ លុយមិនដល់ មួយរៀលផង ដូចទទួលបាន គ្រឿង អលង្ការ ថ្មី មួយទៀតអញ្ចឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ប្រើទឹកខ្មេះ ៖

យកម្សៅ សូដា (Baking Soda) លាយជាមួយទឹក ខ្មេះ ក្នុងសមាមាត្រ ១:១ ។ យកអេប៉ុង ទន់ ៗ ជ្រលក់ ក្នុងល្បាយនេះ រួចជូតលើ គ្រឿងអលង្ការ ។ ទុកវាចោល រយៈពេល ៣ម៉ោងបន្ទាប់ មកលាងសម្អាតនឹងទឹក ស្អាត ។ យក ក្រណាត់ ទន់ៗមក ជូតឱ្យ ស្ងួតរួចជាការស្រេច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. សាប៊ូលាងចាន ៖ ដាក់សាប៊ូលាងចាន ២-៣ ដំណក់ ចូល ទៅក្នុងទឹកក្តៅ ឧណ្ហៗ រួចកូរ ឱ្យសព្វ ។ ចៀសវាង ប្រើ ទឹក ក្តៅ ពេកវាអាច ធ្វើឱ្យប៉ះពាល់ សាច់មាស និង ទឹក ត្រជាក់ ពេក ធ្វើឱ្យ ស្នាមប្រឡាក់កាន់តែជាប់ ខ្លាំង ។ យក មាស គ្រឿងអលង្កាមាស ទៅត្រាំក្នុងល្បាយ នេះ ១៥ នាទី រួច យក ច្រាស ទន់ ៗ មកដុសសម្អាត ជា ការ ស្រេច ។ រួចមកយក ទៅលាងដោយ ទឹកស្អាតនិង ជូត ដោយ ក្រណាត់ ទន់ ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ប្រើថ្នាំដុសធ្មេញ ៖ ដាក់ ថ្នាំដុសធ្មេញ ១ ស្លាបព្រា ក្នុង ចានជាមួយ ទឹក ២ស្លាបព្រា ហើយកូរឱ្យសព្វ ។ ប្រើ ច្រាសទន់ ដើម្បីដុះឱ្យសព្វ រួចយកទៅលាងនឹង ទឹកក្តៅ ឧណ្ហ ៗ ។ បន្ទាប់មក យក ក្រណាត់ ជូត ឱ្យ ស្ងួត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២). ប្រើក្រូចឆ្មារ ៖ ចាក់ទឹកកន្លះលីត្រ ចូលក្នុងឆ្នាំង ព្រមជាមួយនឹងក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ និងអំបិល មួយ ស្លាប ព្រា កាហ្វេ ។ ដាក់គ្រឿងប្រាក់ ចូលពេល ទឹកកំពុង ពុះ រួច បន្ថយ កម្តៅ ហើយ ចម្អិន រយៈពេល ១ទៅ -២នាទី ។ យកគ្រឿងអលង្ការ ចេញហើយលាងសម្អាត ជាមួយទឹកត្រជាក់ រួចយកក្រណាត់ ទន់ៗ មកជូតឱ្យស្ងួត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣). ប្រើទឹកលាងអង្ករ ៖

យក ទឹកលាងអង្ករ ដែល លាងរួចក្នុងបរិមាណ ល្មម ដាក់ ចូលទៅក្នុងឆ្នាំង រួចយកទៅដាំ។ ដាក់គ្រឿង អលង្ការ ចូល ក្នុងទឹកនោះរួចដាំ រយៈពេល ១ ទៅ ២ នាទី ។ ស្រង់ គ្រឿងអលង្ការ ចេញលាង ជាមួយសាប៊ូ រួចជូត ឱ្យស្ងួត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.) ប្រើច្រាសនិង ថ្នាំដុសធ្មេញ ៖

មានមនុស្ស តិចណាស់ដែល ដឹងថាថ្នាំដុសធ្មេញ ក៏ មាន ប្រសិទ្ធភាពធ្វើឱ្យ ប្រាក់ត្រឡប់មកភ្លឺ រលោង វិញ បាន ដែរ ។ យកថ្នាំដុសធ្មេញ មកលាបលើគ្រឿង អលង្ការ រួច ទុកចោលរយៈពេល ៥នាទី ។ ប្រើច្រាសដុសធ្មេញ ទន់ ៗ មកដុសខាត់ផ្ទៃ គ្រឿងអលង្ការ ឱ្យបានសព្វ ល្អ ។ លាង ជម្រះ ជាមួយទឹកឱ្យបានស្អាតនោះ អ្នកនឹងទទួលបានប្រាក់ ភ្លឺ រលោងដូចទើបទិញថ្មី ។

Leave a Reply

Your email address will not be published. Required fields are marked *