ដល់ម្លឹងផង! ឧស្សាហ៍ញ៉ាំ ត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតម.ហារីកក្រពះ

មាន​មូល​ហេតុ​ជា​ច្រើន​ជំ រុញ​ឲ្យ​យើង​កើ ត​ជំងឺ​ម ហារីក​ក្រពះ ក្នុងនោះ​ចំណី ​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេ ជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​ម ហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កា ល់ម៉ែត អះ​អាង​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​សិក្សា​វិទ្យាសាស្ត្រ​ រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះ ដូច​ជា​ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះ នីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ត្រីងៀត យក​​ត្រី​​ប្រឡាក់​​អំបិល ហាល​​ថ្ងៃ រួច​​យក​​ទៅ​ដុត​​ទៅ​អាំង ហើយ​បាន​​យក​មក​ញ៉ាំ ប្រជាជន​​កម្ពុជា​​យើង​​ចូលចិត្ត​​ញ៉ាំ​​ណាស់ ប៉ុន្តែ​​យើង​​អត់​​ដឹង​​ថា អាហ្នឹង​​មាន​​អី​​ទេ អ្នក​​វិទ្យាសាស្រ្ត​​រក​​ឃើញ​​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​​សាច់​​ត្រីងៀត និង​​ត្រី​ឆ្អើរ មាន​​ សារធាតុ​​ម្យ៉ាង​​ឈ្មោះ នីត្រូហ្សាមីន ដែល​​ជាតិ​​នីត្រូហ្សាមីន កាល​ណា​​ យើង​​ញ៉ាំ​ចូល​​ក្នុង​​ក្រពះ​​យើង ធ្វើ​​ឲ្យ​​យើង​​កើត​ជំងឺ​​មហារីក​​ក្រពះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា មិនមែន​អ្នក​ពិសារ​ត្រីងៀត​ទាំង​អស់​សុទ្ធ​តែ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​នោះ​ទេ ប៉ុន្តែ​គេ​ថា សារធាតុ​នីត្រូហ្សាមីន​នៅ​ក្នុង​ត្រីងៀត ត្រី​ឆ្អើរ អាច​ជួយ​ជំរុញ​ឲ្យ​ក្រពះ​យើង​កើត​ជំ ងឺ​ម ហារីក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​លើ​អំណះ​អំណាង​ខាងលើ ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ថាឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្ត​ច្បាស់លាស់​នោះ ជន​ជាតិ​ដែល​ចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​ច្រើន​ជាង​គេ គឺ​ជនជន​ជាតិ​ជប៉ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​ករណី​នេះ​ហើយ​ទើប​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ លោក​វេជ្ជបណ្ឌិត​ថា នោះ​គឺ​ជា​ភស្តុតា​ងវិទ្យាសាស្ត្រ​ពិត​ប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​បើ​បែប​នេះ​ក្តី លោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​បើ​តាម​តួលេខ​របស់​អ ង្គការ​សុខភាព​ពិ ភពលោក (WHO) ក្នុង១​ឆ្នាំ​មាន​អ្នក​កើត​ជំងឺ​មហា រីក​ថ្មី​គ្រប់​ប្រភេទ​ប្រហែល ១ម៉ឺន៥ពាន់ករណី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​ជំងឺ​មហារីក​មាត់ស្បូន​ឈរ​នៅ​លំដាប់ទី១ ទី២ មហារីក​សុដន់ ទី៣ ផ្ដាច់​បារី ទី៤ មហារីក​ក្រពះ និងទី៥ មហារីក​ថ្លើម៕ អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

Leave a Reply

Your email address will not be published. Required fields are marked *