ហួសថ្លែង! កូនចាប់ផ្តើម ពេញក្រមុំឪពុកម្តាយជួលឆ្កែមួយប្រភេទដើម្បីធ្វើរឿងមួយនេះតាមប្រពៃណី (មានវីដេអូ)

បរទេស ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏និងភ្ញាក់ផ្អើលជាខ្លាំងដោយ បុរស​ម៉ាឡាវី​ម្នាក់​ដែល​អួតថា​បានជាមួយ​ក្មេងស្រី​មិន​ទាន់​គ្រប់ការ​ជា​ច្រើន​នាក់​បង្ហាញ​ពីការ​ចម្រើន​វ័យ​ពេញ​រូបពេញ​រាង​ដោយ​ទទួល​បានប្រាក់​កម្រៃខ្លួន​ ត្រូវបាន​ចាប់​ខ្លួន​ហើយ​។នេះ​យោង​តាម​សម្ដី​អាជ្ញាធរ។លោក អេរិក អានីវ៉ា អាយុ ៤១ ឆ្នាំ​ ធ្វើឲ្យ​កក្រើក​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​កាល​ពីពេល​ថ្មីៗ​នេះ នៅពេល​លោកបាន​ប្រាប់​សារ​ព័ត៌មាន​ជាតិ និង​អន្ដរជាតិ​ថា គ្រួសារ​ក្មេងស្រី​បាន​ជួល​លោក​រួមភេទ​ជាមួយ​កូន​បញ្ជាក់​ពីដំណាក់​កាល​ឆ្លង​កាត់ពី​កុមារី​ទៅជា​ស្ដ្រី​ពេញ​វ័យ។ឪពុក​ម្ដាយ​បាន​ជួល អានីវ៉ា ពេល​កូន​ស្រី​ចាប់​ផ្ដើម​ពេញ​វ័យ​ក្រមុំ​ជា​ប្រពៃណី​ជម្រះ​កាយ។ជាក់ស្តែង អានីវ៉ា ប្រាប់​ថា បុរសស៊ី​ឈ្នួល​ពីសេវាកម្ម​ជម្រះ​កាយ​នេះត្រូវ​បាន​ចាត់​ទុកជា​ឆ្កែហៃ​យីណា ហើយ​លោក​ក៏ជា​ឆ្កែ​ហៃយី​ណា​ម្នាក់នៅ​ក្នុង​សហគម​ន៍ភាគ​ខាង​ត្បូង​ប្រទេស​ម៉ាឡាវី​ផង​ដែរ។ក្នុង​បទ​សម្ភាស​ជាមួយ​ BBC លោក​ប្រាប់ថា លោក​ទទួល​បាន​ឈ្នួល​ពី ៤ ទៅ ៧ ដុល្លារ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សម្រាប់​ការ​រួមភេទ​មួយ​លើក​។លោក​ថា៖ «​ក្មេង​ស្រីខ្លះ​មាន​អាយុ ១២ ឬ ១៣ ឆ្នាំ​។ ប៉ុន្ដែ​ខ្ញុំត្រូវ​ការ​ចាស់​ជាង​នេះ»។ដោយឡែក ក្មេង​ស្រី​ទាំង​អស់​ទទួល​នូវភាព​ស្រណុក​ស្រួល​ដែល​បាន​គេង​ជាមួយ​ឆ្កែហៃយីណា​ដូចជា​រូបខ្ញុំ។ ពួកគេ​មាន​មោទនភាព​ និង​ប្រាប់​អ្នក​ដទៃថា ​ម្នាក់នេះ​ជាបុរស​ពិត​ ដែល​គាត់ចេះ​វិធី​ផ្ដល់​សេច​ក្ដីសុខ​ឲ្យ​នារី»។ឆ្កែហៃ​យីណា ដែល​បាន​ភ្លក្ស​រស​ស្នេហ៍​ជាង ១០០ នាក់ និយាយ​ថា ខណៈ​ផ្ទុក​មេរោគ​អេដស៍ គ្រួសារ​ដែល​ជួលលោក​មិនបាន​ដឹង​ពី​ស្ថានភាព​ជំងឺ​របស់​លោក​ឡើយ​។ក្នុងនោះដែរ តាម​ទំនៀម​​ទម្លាប់​ប្រពៃណី​ដូនតា​ ឆ្កែហៃ​យី​ណា មិនប្រើ​ស្រោម​អនាម័យ​ការពារ​ខ្លួនទេ។​ពេល​សួរពី​សីលធម៌​ចំពោះ​ការ​អនុវត្ដ​ជំនឿ​ព្រៃផ្សៃ​នេះ ជា​ស្ដ្រី​ចំណាស់​ក្នុង​ភូមិ​ អ្នកស្រី គ្រីសស៊ី និយាយ​ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គ្មាន​អ្វី​ទាស់ខុស​នោះ​ទេ​ចំពោះ​វប្បធម៌​របស់​យើង»។​លោក អេរិក អានីវ៉ា អ្នក​ស៊ី​ឈ្នួល​រួមភេទ​ជាមួយ​ក្មេង​ស្រី​រាប់​រយនាក់។អ្នកស្រី បាន​បន្ដ​ថា៖ «​យើង​ត្រូវ​តែ​បង្វឹក​ហាត់​ក្មេង​ស្រី​ៗ​ឲ្យ​មាន​អត្ដចរិត​ល្អ​ និងក្លាយ​ជា​ភរិយា​ប្រពៃ។ ដូច្នេះ​ស្វាមី​របស់​ពួកគេ​ប្រាកដ​ជា​ពេញ​ចិត្ដ​ពេញ​ថ្លើម​ ហើយ​វាគ្មាន​អ្វី​អាក្រក់​ចំពោះ​គ្រួសារ​ពួកគេ​ឡើយ»។ម៉ារៀ ប្រាប់ BBC ថា​៖ «​បើខ្ញុំ​បដិ​សេធ សមាជិក​គ្រួសារខ្ញុំ​អាច​រង​នូវ​បណ្ដាសា​ជំងឺ​ ឬក៏​ស្លាប់។ ខ្ញុំខ្លាច​ណាស់»។ក្រោយ​ពីដឹង​ហេតុ​ការណ៍​ លោក​ប្រធានា​ធិបតី​ម៉ាឡាវី ភេត​ធ័រ មូតារីកា បញ្ជា​ឲ្យចាប់​ខ្លួន​ អានីវ៉ា និង​ស៊ើប​អង្កេត​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។យ៉ាងណាមិញ លោក មូតារីកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ឲ្យដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា៖ «​ក្នុងនាម​យើង​ជា​ប្រជា​ជាតិ​មួយ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ផ្ដល់​សិទ្ធិសេរី​ដល់​ក្មេង​ស្រី​ នេះជា​ទង្វើ​ដែល​ស្មោក​គ្រោក​របស់​បុរស​ក្នុងការ​បំពាន​លើក្មេង​ស្រី​ដោយ​ប្រើវប្បធម៌​ជា​ខែល​។ គួរបញ្ជាក់ផងដែរថា អ្នក​ដែល​បន្ដ ឬ​គិត​ប្រព្រឹត្ដ​វប្បធម៌​ល្ងង់​ខ្លៅ​នេះ ខ្ញុំសូម​ប្រាប់ថា បញ្ឈប់​ឥឡូវ​នេះទៅ បើ​មិនដូច្នោះ​ទេ អស់​លោក​នឹង​រត់​មិនរួច​ពី​សំណាញ់​ច្បាប់​ឡើយ»។លោក អានីវ៉ា ដែល​រស់នៅ​ក្នុង​ស្រុក​ Nsanje ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ ទី ២១ ខែ​កក្កដា៕ប្រភព៖ហ្វេសប៊ុក

ប្រភព reviewhints

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *