វិធីងាយៗដោយចំណាយពេលត្រឹមតែ ៥នាទីក៏អាចកម្ចាត់ក្លិនមាត់បានដែរ

ដោយទៅយោងតាមស្ថិតិបានអោយដឹងថាពី 5 ទៅ 60% នៃមនុស្សក្នុងពិភពមានក្លិនមាត់មិនល្អខុសៗគ្នា ។ ទោះបីជាអ្នកថែរក្សាមាត់របស់អ្នកជារៀងរាល់ថ្ងៃហើយមិនញ៉ាំខ្ទឹមបារាំងក៏ដោយក៏ពេលខ្លះខ្យល់ដង្ហើមមិនល្អអាចធ្វើអោយប៉ះពាល់ដល់ការណាត់ជួបជាមួយគូរស្នេហ៍បានដែរ ។ តើនៅពេលដែលចាំបាច់អ្នកត្រូវធ្វើយ៉ាងដូចម្តេចបើលោកអ្នកពុំមានស្ករកៅស៊ូជាប់ខ្លួននោះ? ទាំងអស់នេះគឺជាដំណោះស្រាយដែលអាចជួយលោកអ្នកបាននៅពេលដែលលោកអ្នកមានបញ្ហា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sadlife សូមបង្ហាញ ៤វិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតសម្រាប់កំចាត់ក្លិនមាត់មិនល្អ។ ក្លិនមិនល្អគឺវាកើតឡើងដោយសារតែបាក់តេរី ដែលបណ្តាលមកពីទំលាប់អាក្រក់របស់អ្នក។ប្រសិនបើអ្នកមានបញ្ហានេះអ្នកគួរគិតអំពីអនាម័យមាត់ធ្មេញ អនាម័យអណ្តាត និងការផ្លាស់ប្តូររបបអាហារ ។ ទាំងនេះគឺជាហេតុផលទូទៅមួយចំនួនដែលបណ្តាលអោយយើងមានបញ្ហាខ្យល់ដង្ហើម:

១. បរិភោគអាហារសម្បូរជាតិស៊ុលហ្វារច្រើន

២. ការជក់បារីនិងទទួលទានជាតិអាល់កុល

៣.ពពួកមីក្រូបនៅក្នុងមាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.ជំងឺអញ្ចញធ្មេញ

៥. ភាពតានតឹងនិងការថប់អារម្មណ៍

៦.ឆ្លងតាមការថើបមាត់

៧.ធ្មេញពុក

ប្រសិនបើអ្នកត្រូវការបំបាត់ក្លិនមិនល្អភ្លាមៗហើយអ្នកមិនមានច្រាសដុសធ្មេញ ឬស្ករកៅស៊ូជាប់ជាមួយអ្នកនោះទាំងនេះគឺជាវិធីមួយចំនួនដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយក្លិនមិនល្អបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.ការទទួលទានទឹក

បាក់តេរីនៅក្នុងមាត់របស់យើងបញ្ចេញឧស្ម័នពុល បូករួមនិងទឹកមាត់ កាលណាក្នុងមាត់របស់អ្នកមានជាតិសំណើមតិចតួចនោះវានឹងធ្វើអោយអ្នកមានក្លិនមិនល្អ ដូច្នេះបើអ្នកស្ងួតក្នុងមាត់លោកអ្នកគ្រាន់តែទទួលទានទឹកមួយកែវជាការស្រេច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ទទួលទានផ្លែប៉ោម

សូមយកផ្លែប៉ោមដាក់តាមខ្លួនអ្នក ប្រសិនបើអ្នកនៅក្រៅផ្ទះ។ ផ្លែប៉ោមមានផ្ទុកសារធាតុ polyphenols ដែលអាចជួយទប់ស្កាត់ក្លិនមិនល្អនៅក្នុងមាត់របស់អ្នកបាន ហើយថែមទាំងជួយសម្អាតធ្មេញលោកអ្នកបានថែមទៀតផង។

៣.ក្រូចឆ្មា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រូចឆ្មាមិនត្រឹមតែជួយសុខភាពប៉ុណ្ណោះទេ វាថែមទាំងមានសារៈប្រយោជន៍ចំពោះមាត់ធ្មេញដើម្បីទប់ស្កាត់ខ្យល់ដង្ហើមមិនល្អផងដែរ ពីព្រោះថាក្រូចឆ្មាអាចសម្លាប់នូវបាក់តេរីដែលបង្ករអោយមានក្លិនមិនល្អបាន។ លោកអ្នកគ្រាន់តែចិតក្រូចឆ្មាមួយចំណិត ឬច្របាច់វាដាក់ចូលក្នុងទឹកមុនពេលទទួលទាន។ ក្រូចឆ្មាមានប្រសិទ្ធភាពខ្ពស់ក្នុងការកំចាត់ក្លិន ដែលបណ្តាលមកពីការទទួលទានខ្ទឹមស ឬខ្ទឹមបារាំងបាន។

៤.ដាក់បំពង់បាញ់កំចាត់ក្លិនមាត់តាមខ្លួន

ប្រសិនបើលោកអ្នកតែងតែមានបញ្ហាជាមួយនឹងខ្យល់ដង្ហើមមិនល្អ លោកអ្នកគ្រាន់តែដាក់បំពង់បាញ់កំចាត់ក្លិនមាត់តាមខ្លួនអស់លោកអ្នក ហើយនេះគឺជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកដែលមានបញ្ហាថ្កៀម ឬសាច់ដុំមាត់ដែលមិនអាចអោយលោកអ្នកទំពារស្ករកៅស៊ូបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី brightside.me

ប្រែសម្រួលដោយៈ រិទ្ធ