ចង់សម្រកទម្ងន់មែនទេ? ចូលអានវិធីទាំង១០នេះ ដើម្បីសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

មនុស្សសម័យទំនើបនេះកាន់តែច្រើនឡើងៗ មានបញ្ហាទៅនឹងរាងកាយលើសទំងន់ ដែលបង្កទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ នោះក៏ដោយសាររបៀបរស់នៅ និងរបបចំណីអាហារខុសប្លែងពីមនុស្សសម័យមុន។ តែយើងក៏នៅតែមានវិធីក្នុងការសម្រកទម្ងន់ ដើម្បីឲ្យសុខភាពមានល្អប្រសើរឡើង។ ខាងក្រោមនេះជាវិធីទាំង១០ ដើម្បីសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់

ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ជាប្រចាំ និងស្កប់ស្កល់ ធ្វើឱ្យប្រសើរឡើងនូវការដុតបំផ្លាញសារធាតុខ្លាញ់ក្នុងខ្លួន ធ្វើឲ្យរាងកាយឡើងទម្ងន់តិច បើប្រៀបធៀបនឹងការទទួលទានដំណេកមិនគ្រប់គ្រាន់។ សូមជៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ពិសេសទូរស័ព្ទដៃមុនពេលចូលគេង ដើម្បីទទួលបានការគេងប្រកបដោយគុណភាពល្អ ព្រោះពន្លឺចេញពីឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទដៃ អាចរំខាន់ប្រព័ន្ធប្រសាទខួរក្បាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


២. កាត់បន្ថយភេសជ្ជៈដែលមានកាឡូរីខ្ពស់

រឿងមួយដែលយើងត្រូវតែជៀសវៀង ក្នុងពេលសម្រកទម្ងន់ គឺបញ្ឈប់ការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់។ សូមព្យាយាមញ៉ាំផ្លែឈើស្រស់ ព្រោះផ្លែឈើស្រស់មានជាតិសរសៃ ដែលនឹងជួយបង្កើនការរំលាយអាហារ និងរក្សាកម្រិតជាតិស្ករក្នុងឈាមបានល្អ។

៣. ធ្វើលំហាត់ប្រាណជាប្រចាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ការទទួលទានជាតិកាហ្វេអ៊ីន

ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោចដែលហៅថា CNS វាជួកាត់បន្ថយទំងន់ដោយជួយដល់ប្រព័ន្ធរំលាយអាហារ និងការបំបែកអាស៊ីដខ្លាញ់បានយ៉ាងល្អ។ ដូច្នេះយើងអាចទទួលទានកាហ្វេខ្មៅជារៀងរាល់ថ្ងៃ ដោយមិនដាក់ស្ករ ឬក្រែម ឬទឹកដោះគោនោះឡើយ ដើម្បីការពារការកើនកាឡូរីច្រើនពេកក្នុងខ្លួន។

៤. កាត់បន្ថយការទទួលទានអាហារច្រើនពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាត់បន្ថយការទទួលទានអាហារមិនមែនជាជម្រើសល្អទេ តែយើងត្រូវកាត់បន្ថយការទទួលអាហារណាដែលមិនចាំបាច់សំរាប់រាងកាយ។ ផ្ទុយទៅវិញចូរជំនួសអាហារសម្រន់ជាប្រចាំ ព្រោះការមិនទទួលទានពេញមួយថ្ងៃនឹងបង្កគ្រោះថ្នាក់ដល់ម៉ាសរាងកាយទៅវិញទេ។ ការសិក្សាបង្ហាញថាមនុស្សដែលជ្រើសរើសយកវិធីបង្អត់អាហារដើម្បីសម្រកទម្ងន់ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយខ្វះជាតិខ្លាញ់។

៥. ទទួលទានអាហារជាប្រភេទ ប្រូសេស្តេរ៉ូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រូសេស្តេរ៉ូនបានចូលរួមក្នុងការកែលម្អសុខភាពទូទៅ។ ក្រៅពីបង្កើនភាពស៊ាំ ការសិក្សាបង្ហាញថា ការប្រើប្រាស់ប្រូសេស្តេរ៉ូនមានអត្ថប្រយោជន៍ក្នុងការរក្សាទំងន់ឱ្យស្ថិតក្រោមការគ្រប់គ្រង និងមានលទ្ធផលលើដំណើរការដុតបំផ្លាញជាតិខ្លាញ់។

៦. ទទួលទានទឹកឲ្យបានគ្រប់គ្រាន់

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមិនមានជាតិទឹកឲ្យបានគ្រប់គ្រាន់ មានសន្ទស្សន៍ម៉ាសរាងកាយ (BMI) កើនឡើងជាងអ្នកដែលទទួលទានទឹកគ្រប់គ្រាន់។ ចូរញ៉ាំទឹកមួយកែវមុនពេលញ៉ាំអាហារ ដែលនឹងបន្ថយចំណង់អាហារ និងធ្វើឱ្យមានអារម្មណ៍ឆ្អែត។ លើសពីនេះទៅទៀតទឹកត្រូវបានគេចាត់ទុកថាជាអ្នកបន្សាបជាតិពុលធម្មជាតិ ដែលនឹងនាំឱ្យមានការរំលាយអាហារកាន់តែល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ទទួលទាន់អាហារដែលសំបូរទៅឲ្យប្រូតែអ៊ីន

នៅពេលសម្រកទម្ងន់ គឺមិនមានរបបអាហារដែលមានសុវត្ថិភាពជាងអាហារណាដែលសំបូរទៅឲ្យសារធាតុប្រូតេអ៊ីនទេ។ ប្រូតេអ៊ីនអាចដុតបំផ្លាញខ្លាញ់ក្នុងខ្លួនរហូតដល់១០០កាឡូរីក្នុងមួយថ្ងៃ ដោយការទទួលទានជាតិប្រូតេអ៊ីនខ្ពស់ ព្រោះជយយបំបាត់អរម៉ូនដែលធ្វើឲ្យឃ្លាន និងកាត់បន្ថយចំណង់អាហារផងដែរ។

៨. កាត់បន្ថយភាពតានតឹងក្នុងខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងជីវិតមមាញឹកវាមិនអាចទៅរួចទេដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែយើងប្រាកដជាអាចកាត់បន្ថយកម្រិតស្ត្រេសរបស់យើង ដោយបច្ចេកទេសផ្សេងៗគ្នា។ ស្ត្រេសត្រូវបានគេដឹងថាមានឥទ្ធិពលអវិជ្ជមានទៅលើទំងន់រាងកាយ ព្រោះវារំខានដល់ដំណើរការមេតាប៉ូលីសធម្មតា និងបន្ថយល្បឿនដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ។

៩. ប្រើប្រាស់ប្រេងដូង

ការបន្ថែមប្រេងដូងនៅក្នុងអាហាររបបអាហារប្រចាំថ្ងៃ មានឥទ្ធិពលអស្ចារ្យទៅលើការដុតខ្លាញ់ក្នុងពោះ។ ប្រេងដូងអាចដុតបំផ្លាញជាតិខ្លាញ់ដែលមានគ្រោះថ្នាក់នៅក្នុងតំបន់ពោះ៕

Leave a Reply

Your email address will not be published.