ជួយស៊ែរអោយបងប្អូនដឹងផង !!​ ឱសថធម្មជាតិព្យាបាលរលាកក្រពះ!

ជំងឺក្រពះមានច្រើន តែជំងឺដែលគេជួបប្រទះញឹកញាប់ជាងគេនៅប្រទេសកម្ពុជា គឺជំងឺខ្សោយក្រពះ រលាកក្រពះ ដំបៅក្រពះ និង ជំងឺច្រាលទឹកអាស៊ីតឡើងលើ។ ក្រពះមានបួនស្រទាប់។ ស្រទាប់ខាងក្នុងបំផុតឈ្មោះថា មុយកូសា មានក្រពេញក្រពះជាច្រើន ដែលបញ្ចេញទឹកក្រពះ។ ជំងឺរលាកក្រពះ គឺជាការលាកស្រទាប់ពាសផ្ទៃខាងក្នុងនៃក្រពះ។

+រោគសញ្ញា -ឈឺពោះផ្នែកខាងលើ -ចង្អោ -ក្អួត

-ហើមពោះ -មិនឃ្លានអាហារ -ឈឺក្រហាយក្នុងប្រអប់ទ្រូង

+មូលហេតុ -មេរោគបាក់តេរីអេលីកូបាក់ទែពីឡូរី -ការប្រើថ្នាំប្រឆាំងការរលាក -ផឹកស្រា

-ជក់បារី -ជាតិកូកាអ៊ីន -មានជំងឺធ្ងន់ធ្ងរ

-ជំងឺប្រឆាំងរាងកាយខ្លួនឯង -ការព្យាបាលដោយកាំរស្មី -ជំងឺក្រន់

+ផលលំបាក -ធ្លាក់ឈាម -ដំបៅក្រពះ -ដុំក្រពះ

-ខ្វះវីតាមីនបេ ១២ -ជំងឺស្លេកស្លាំងដោយសារខ្វះវីតាមីនបេ១២

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

ខាងក្រោមនេះជារូបមន្តឱសថធម្មជាតិព្យាបាលរលាកក្រពះ

ព្យាបាលជំងឺ៖ រលាកក្រពះ រុក្ខជាតិ៖ ព្រះអង្គោល តាមបតំបន់ខ្លះគេហៅ ច្រាវអង្គច្រាវ ។ ព្រះអង្គោល ឬ ច្រាវអង្គច្រាវ មានច្រើន ដុះតាមមាត់ព្រៃ ព្រៃល្បោះ នៅតំបន់មានអាកាសធាតុក្តៅសើម លើដីល្បាយខ្សាច់ក្រួសថ្ម ដីភ្នំ មានអាយុកាលៈ ៣០-១០០ ឆ្នាំ

វិធីធ្វើ និងប្រើប្រាស់៖ ផ្នែកប្រើប្រាស់ៈ ដើម និងមើម (ម្សៅ) វិធីប្រើៈ ដាំទឹកផឹក -យកដើម និងមើម(ម្សៅ) ដាំទឹកផឹកពី ៣-៦ ក្រាម ក្នុងមួយថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

Leave a Reply

Your email address will not be published.