- Uncategorized, កម្សាន្ត

រឿងកំប្លែង! តារាកំប្លែងថៃជើងចាស់ លក់រថយន្ត ដោយទាំងប្រាក់ដែលខំលាក់ពីប្រពន្ធអស់ជាង 25000ដុល្លារ

ថៃ៖ សម្រាប់តារាកំប្លែងជើងចាស់ ដែលបានប្រឡូកក្នុងវិស័យនេះអស់រយៈពេល ជាច្រើនទសវត្សរ៍មកហើយ សម្រាប់លោក ណាខម ឈួនឈឺន ដែលថ្មីៗនេះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ លោកបានបង្ហើបពីរឿងហួសចិត្តមួយ តាមរយៈកម្មវិធី Ti thai krour ថាលោកបានបាត់លុយមួយចំនួនធំ ហើយលុយនោះ គឺជាលុយដែលគាត់បានលាក់សន្សំ ដោយមិនឲ្យប្រពន្ធគាត់ដឹងនោះទេ។

ចំពោះរឿងនេះដែរ លោក Na Com ត្រូវបានពិធីករឈ្មោះថា Modam លើកឡើងថា៖ Na Com គឺជាអ្នកលាក់លៀមប្រាក់ពីភរិយា រហូតដល់ក្លាយទៅជារឿងមួយដែល នរណាៗក៏លើកមកនិយាយពាសពេញពិភពសិល្បៈថៃទៅហើយ។ មានសំនួរចោទសួរថាតើ Na Com ពិតជាលាក់លុយនៅក្នុងកង់ឡានពិតមែនឬទេ?

ខាងNa Com បានបង្ហើបប្រាប់ថា «រឿងប្រាក់ដែលបានមកពីការសម្តែង គឺខ្ញុំបានឱ្យភរិយាទុកអស់ៗ ប៉ុន្តែពេលខ្ញុំសុំលុយគាត់វិញម្តងៗ គឺវាពិបាកណាស់ ប៉ុន្តែកាលពីឆ្នាំមុន ខ្ញុំបានលាក់លុយចំនួន ៨០០,០០០បាត (ប្រហែល ២៥០០០ដុល្លារ) នៅក្រោមកៅអីឡាន ក្រោយមកខ្ញុំមានបំណងប្តូរសារីរថយន្ត ដូច្នេះខ្ញុំក៏យកវាទៅលក់នៅការ៉ាសឡានដើម្បីប្តូរម៉ូត។ កន្លងផុតមកបានប៉ុន្មានថ្ងៃក្រោយមកទើបខ្ញុំនឹកឃើញ ខ្ញុំក៏ប្រញាប់ប្រញាល់ទៅសួរខាងការ៉ាសឡានវិញ តែគាត់ប្រាប់ខ្ញុំថាគាត់បានលក់ឡាននោះឲ្យគេបាត់ហើយ ស្មើនឹងថាគេបានឡានខ្ញុំហើយ ថែមលុយខ្ញុំទៅទៀត។ ប៉ុន្តែខ្ញុំគិតថាគាត់មិនអាចរកប្រាក់នោះឃើញទេ ព្រោះគាត់មិនដឹងកន្លែងដែលខ្ញុំលាក់ឡើយ។ ប៉ុន្តែតែគេអាចនឹងដឹងតាមរយៈ កម្មវិធីសំភាសន៍នេះឯង…»

នៅពេលដែលពិធីករសួរបន្ថែមថា ហេតុអ្វីបានជា Na Com មិនតាមរកលុយនោះមកវិញអញ្ចឹង? លោកបានតបបែបកំប្លែងមកវិញថា៖ មិនអាចតាមរកលុយនោះមកវិញបានទេ ព្រោះខ្លាចប្រពន្ធដឹង បើគាត់ដឹងទោះយកលុយមកបាន ក៏គាត់មិនឲ្យខ្ញុំវិញដែរ អញ្ចឹងសុខចិត្តឱ្យអ្នកផ្សេងវិញទៅ។ នាឱកាសនោះទាំងក្រុមការងារ ទាំងពិធីករសុទ្ធតែអស់សំណើចនឹងចម្លើយរបស់គាត់ខ្លាំងណាស់ នេះបានសក្តិសមជាតារាកំប្លែងជើងចាស់មែន៕

Leave a Reply

Your email address will not be published. Required fields are marked *