- ជំនឿ

ទម្លាប់​ធ្វើ​ខុស​មួយចំនួនដែលអ្នកធ្វើឲ្យគ្មានហុងស៊ុយក្នុងផ្ទះ…

ជា​ទូទៅ​ទាំង​យើង​ទាំង​គេ ​ដាក់​ហុងស៊ុយ​ផ្ទះ​តាមទម្លាប់តគ្នា មិនសូវបាន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។ ព្រោះមិនដឹងក្បួន។
តើ​អ្វី​​ខ្លះ​ដែលជា​​ទម្លាប់​ធ្វើ​ខុស​ ជាមួយ​ក្បួន​ហុងស៊ុយ​?
រក្សា​រុក្ខជាតិ​ស្វិតក្រៀម

អ្នក​ជំនាញ​ហុងស៊ុយ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ថាមពល Muse បាន​ប្រាប់ MyDomaine ថា “ ខ្ញុំ​សូម​ណែនាំ​ម្ចាស់​ផ្ទះ​ឲ្យ​បោះ​រុក្ខជាតិ​ដែល​ងាប់​ចោល ” ។ រុក្ខជាតិ​ដែល​មិន​មាន​សុខភាព​ល្អ​ អាច​បង្កើត​ឱ្យ​មាន​សភាព​ទ្រុឌទ្រោម​ ហើយ​ចង្អុល​បង្ហាញ​ពី​កង្វះ​សុខភាព​សមាជិក​ក្នុង​ផ្ទះ។ វា​នឹង​ប្រែ​ជីវិត​យើង​តាម​របៀប​ផ្សេងៗ​គ្នា មិន​ថា​នៅ​ក្នុង​ទំនាក់ទំនង ​អាជីព​ឬ​សុខភាព​រាងកាយ​នោះ​ទេ។

ជឿ​ឬ​មិន​ជឿ​គឺ​អាស្រ័យ​លើ​យើង​ខ្លួនឯង​ទេ។ ព្រោះ​ក្បួន​ហុងស៊ុយ​ទាំង​នេះ​គឺ​ជា​ក្បួន​របស់​ជនជាតិ​ចិន​ពី​បុរាណ ​ដែល​តែង​មាន​ជំនឿ​ជឿ​លើ​រុក្ខជាតិ​ដែល​ងាប់​មិន​មាន​សុខភាព​ល្អ​ គឺ​ពួកគេ​តែង​តែង​បោះចោល​ ហើយ​ជំនួស​ឲ្យ​រុក្ខជាតិ​ថ្មី​ល្អ​ជាង​មុន។

​តុបតែង​របស់ដែលគេឱ្យហើយ​ខ្លួនមិន​ចូលចិត្ត​គ្មាន​អ្វី​ដែល​រារាំង​ថាមពល​ច្រើន​ជាង​​អ្វី​ដែល​យើង​មិនចង់​នាំ​ចូលមក​ក្នុង​ជីវិត​របស់​យើង​ឡើយ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ការ​តុបតែង​របស់​យើង​ធ្វើឲ្យ​អារម្មណ៍​អ្នក​រស់នៅ​ក្នុង​ផ្ទះ​មាន​សន្តិភាព​ មាន​សុភមង្គល​ សេចក្ដី​អំណរ ​ឬ​អ្វី​ដែល​ចង់​បាន​និង​ទាក់ទាញ​ថាមពល​ទាំងនោះ​មក។

​បំណែក​ទាំងនោះ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​មាន​អត្ថន័យ​ មិន​ថា​រូបថត​របស់​ក្រុម​គ្រួសារ​របស់​យើង ​វត្ថុ​ដែល​មាន​មនោសញ្ចេតនា​ ឬ​បំណែក​សិល្បៈ​ទេ។

អ្នក​ជំនាញ​ហុងស៊ុយ Laura Cerrano បាន​និយាយ​ថា “ នៅ​ពេល​យើង​ឃើញ​របស់​ទាំង​នេះ ​យើង​គួរ​តែ​មាន​អារម្មណ៍​រីករាយ​នៃ​សមិទ្ធផល ​ការ​ចង់​ដឹង​ចង់​ឃើញ​ឬ​ការ​ផ្សងព្រេង” ។ ជាទូទៅ​បរិស្ថាន​របស់​យើង​តែងតែ​ជះ​ឥទ្ធិពល​មក​លើ​យើង​ជានិច្ច។

ទុកចោលទីទំនេរ​ល្ហលេ្ហវ​

កន្លែង​ទំនេរ​គួរ​តែ​មាន​របស់​តម្កល់​ខ្លះ ​ដូចជា​ថូផ្កា ​ឬ​ឧបករណ៍​តាំង​លំអ​ឲ្យ​មាន​សោភ័ណភាពឬរូបថត រូបទេសភាព គំនូរសប្បាយៗ។

សម្អាតឃ្លាំងស្តុក

​របស់​ប្រើប្រាស់​ចាស់ៗ​ ​គួរ​បោះចោល​ឬ​ប្រគល់​បរិច្ចាគ​ទៅកាន់​មណ្ឌល​ផ្សេងៗ​ ព្រោះ​អ្វីៗ​ដែល​យើង​លែង​ត្រូវ​ការ​ យើងនឹង​មិនដែលប្រើវាទៀតនោះទេ​អ្នកផ្សេងអាចត្រូវការ​វា។ ចាប់ផ្ដើម​បោស​សំអាត​​បន្ទប់គេង​ ចន្លោះគៀន​ជញ្ជាំង​ ធ្នើរ​ និង​តំបន់​ផ្សេង​ទៀត​នៃ​ផ្ទះ​របស់​យើង​ដែល​កកកុញ​ដោយ​ធូលី។

ចំណាំ៖ ទោះបី​ជា​មាន​អ្នក​ខ្លះ​មិន​សូវ​ជឿ​លើ​អត្ថប្រយោជន៍​នៃ​ក្បួន​ហុងស៊ុយ​ក៏​ដោយ ​ក៏​ផ្ទះ​របស់​យើង​ប្រាកដជា​មាន​ផាសុកភាព​​ជាង​មុន​ ហើយ​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ​ ក៏​រីករាយ​និង​មាន​សុភមង្គល ​បើសិនយើងយល់ដឹងពី​អត្ថប្រយោជន៏​នៃក្បួនហុងស៊ុយទាំងនោះ៕

ចុចអាន៖ ក្បួន​ហុងស៊ុយដែល​ជួយ​ចម្រុងចម្រើន​ដល់​ម្ចាស់ផ្ទះ

ចុចអាន៖ស្វែងយល់ហុងស៊ុយយ័ន្ត ៨ ទិសសម្រាប់គេហដ្ឋាននិងការិយាល័យ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thelist

Leave a Reply

Your email address will not be published. Required fields are marked *