លង់ខ្លួនត្រូវគេបោកប្រាសអស់លុយ និង គ្រឿងអលង្ការ ធ្វើអោយនារីម្នាក់សម្រេចចិត្តធ្វើរឿងនេះមួយដែល….

មានគ្រួសារមួយមានជីវភាពធូរធារមានកូនប្រុស៣នាក់ កូនទី១ មានឈ្មោះថា វីត កូនទី២មានឈ្មោះថា លីដា និងកូនទី៣ដែលជាកូនពៅនោះមានឈ្មោះថា ទី រីឯម្តាយវិញមានឈ្មោះថា យ៉ានី និង ឪពុកមានឈ្មោះ លាភ សព្វថ្ងៃពួកគេទាំង៣នាក់បងប្អូនមានការងារធ្វើរៀងខ្លួនហើយ ចេះស្រលាញ់គ្នាណាស់ ចំណែកឯឪពុកម្តាយវិញតែងតែដាស់តឿនកូនៗថា មនុស្សម្នាក់ៗមានវាសនាខុសៗគ្នា បើថ្ងៃក្រោយកូនៗជួបរឿងអីកូនៗត្រូវចេះគិតពិចារណាឲ្យបានច្បាស់លាស់ជាមុនសិន មុននិងកូនសម្រេចចិត្តចូរចងចាំណា។

ថ្ងៃមួយកូនស្រីរបស់គាត់គឺ លីដាមានមិត្តភក្តិនាំដើរលេងសប្បាយ ញឹបញាប់ជាងបងនិងប្អូនព្រោះនាងគិតថាមានការងារធ្វើត្រូវតែមានមិត្តភក្តិឲ្យច្រើន និងសប្បាយចិត្តខ្លះកុំឲ្យស្រ្ទះពេក លាភតែងតែនិយាយស្តីទូន្មាន លីដាជារៀងរាល់យប់ស្ងាត់ព្រោះខ្លាចឪពុកម្តាយដឹងឮគាត់មិនសប្បាយចិត្ត ចំណែកប្អូនប្រុសវិញគឺគិតតែពីខំរកលុយមិនឲ្យខ្វះខាតទេ ពីមួយថ្ងៃទៅមួយថ្ងៃលីដាខំរកលុយតែមិនខំសន្សំទេគិតចែពីមួយថ្ងៃទៅមួយថ្ងៃឥតសំចៃដៃ។

 

លុះថ្ងៃមួយត្រូវមិត្តភក្តិនាងខ្ចីលុយនិងគ្រឿងអលង្ការពាក់ទៅចូលរួមកម្មវិធីមង្គលការ ដោយប្រាប់ថាចាំមកវិញចាំឲ្យវិញ លីដាឮហើយនាងមិនបានគិតច្រើនព្រោះគិតថាជាគ្នាឯង រំលងបាន២ថ្ងៃក្រោយមកមិនឃើញមិត្តនាងយកគ្រឿងអលង្ការមកសងនាងក៏បានសម្រេចចិត្តខលទៅសួរប៉ុន្តែលេខដែលនាងខលនោះគឺខលមិនចូលសោះគឺមិនអាចទាក់ទងបានទេ នាងមិនអស់ជិតក៏សម្រេចចិត្តជិះទៅរកដល់ផ្ទះមិត្តនាងនោះ ពេលមកដល់បានឃើញផ្ទះបិទទ្វារនាងក៏បានសួរអ្នកជិតខាងដែលនៅជិត

នោះ មីងម្នាក់នោះក៏បានប្រាប់ទៅលីដាថានាងឈប់ជួលផ្ទះមួយអាទិត្យហើយក្មួយ នាងឮហើយធ្លាក់ថ្លើមក្តុកព្រោះដឹងថាខ្លួនចាញ់បោកមិត្តនាងបាត់ហើយ នាងកើតទុកជាខ្លាំងរួចក៏បាននឹកដល់សម្តីបងប្រុសដែលតែងតែទូន្មានប្រៀនប្រដៅនាងរៀងរាល់យប់តែនាងមិនបានយកចិត្តទុកដាក់ព្រោះគិតថាការបារម្ភរបស់បងប្រុសគ្រាន់តែជាគំនិតចាស់គំរិលដែលគាត់បានប្រឌិតមកប៉ុណ្ណោះ!

នាងក៏ចាប់ផ្តើមស្តាយក្រោយនូវទង្វើរដែលនាងបានធ្វើ បើសិននាងបានស្តាប់ពាក្យទូន្មានប្រៀនប្រដៅរបស់បងប្រុសនាង ប្រហែលជាគ្មានរឿងនេះកើតឡើងទេ ប៉ុន្តែឥឡូវជ្រុលអស់នាងមិនហ៊ានចូលផ្ទះប្រឈមនឹកនាក់គ្រប់គ្នាឡើយ! ព្រោះកំហុសដែលនាងបានសាងគឺជាដំបៅដ៏ធំ នាងក៏បានសម្រេចចិត្តមិនចូលផ្ទះ ប៉ុន្តែក្រោយឮសម្លេងទូរស័ព្ទបង

ប្រុសនាងខលមកនាងក៏បានលើកនិយាយក៏បានដឹងពីទឹកចិត្តបងប្រុសថានៅតែស្រលាញ់ប្អូនទោះជានាងខុសយ៉ាងណាក៏ដោយ នាងក៏សម្រេចចិត្តប្រាប់រឿងនាងទៅបងប្រុសនាង និងប្រាប់ពីភាពភ័យខ្លាចរបស់នាងបងប្រុសនាងក៏បានតបទៅវិញថាមិនអីទេគ្មាននរណាកើតមកមិនចេះខុសទេឯងមកផ្ទះនិយាយគ្នាសិនមកកុំធ្វើចឹង ថារួចលីដានាងក៏បានយល់ព្រម

ពេលមកដល់ផ្ទះម្តាយឪពុកនាងក៏បានដឹងរឿងរួចមិនបានស្តីបន្ទោសកូនឡើយ គាត់បានទូន្មានកូនថា គ្មាននរណាកើតមកមិនចេះខុសទេ បើសិនខុសត្រូវចេះកែ ត្រូវងើបរៀនពីមេរៀនជីវិតបន្តទៀត ងើបដើរទៅមុខបន្តកុំយកការចាកចេញជាជម្រើសព្រោះវាមិនមែនជាការល្អសម្រាប់កូនឡើយ! លីដានាងឮហើយនាងក៏បានសុំទោសនិងកែខ្លួនចាប់ពីថ្ងៃនោះមកទៅ។

តម្លៃអប់រំក្នុងរឿងនេះគេបានឲ្យយើងដឹងថាៈ ធ្វើអ្វីមួយត្រូវចេះគិត និងស្តាប់តំបូលន្មានឪពុកម្តាយ និង ចូរកុំព្យាយាមគេចវេសកំហុសដែលយើងបានធ្វើខុស ព្រោះនៅថ្ងៃមុខយើងនឹងជួបនៅកំហុសមួយលានកំហុសដែលធ្វើឲ្យយើងប្រឈមមុខនិងវាមិនបាន។