ប្រវត្តិ!! រូបសំណាកសំរិទ្ធខ្មែរសម័យមហានគរ​ លើដំណើរផ្លូវដ៏វែងឆ្លាយឆ្លងកាត់ប្រទេសសៀម រហូតដល់ភូមា

នគរសៀមបានយកវត្ថុសំរិទ្ធបុរាណមកពីនគរខ្មែរ ២ ដង ដំបូងគឺសម្តេចព្រះបរមរាជាធិរាជ (សាមព្រះយ៉ា, សាមពញា) វាយបានក្រុងនគរធំ នៅពុទ្ធសករាជ ១៩៧៤ (គ.ស ១៤៣១) នៅក្នុងពង្សាវតារ​សរសេរថា​ព្រះអង្គមានរាជបញ្ជាឲ្យដឹកជញ្ជូនរូបសិង្ហសត្វផ្សេងៗ ដែលស្លដោយសំរិទ្ធ យកមកកាន់ក្រុងស្រីអយុធ្យា ប្រហែល ៤០រូប ថ្វាយជាគ្រឿងពុទ្ធបូជា ទុកនៅក្នុងវត្តមហាធាតុ ។ រូបសិង្ហសត្វទាំងនោះមាន​រឿងក្រោយ​មកថា នៅក្រុងស្រីអយុធ្យាបាន ១៣៨ឆ្នាំ ដល់ព.ស ២១១២ (គ.ស ១៥៦៩) ព្រះចៅហង្សាវតីបុរេងណង វាយបានក្រុងស្រីអយុធ្យា បានបញ្ជាឲ្យជញ្ជូនទៅក្រុងហង្សាវតីទាំងអស់ ទៅនៅទីនោះបាន ៣០ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅក្នុងពង្សាវតារភូមា បានរៀបរាប់បន្តថានៅព.ស ២១៤២ (គ.ស ១៥៩៩) សម្តេចព្រះនរេសូរមហារាជ (ដែលវាយបែកបន្ទាយលង្វែក) បានលើកកងទ័ពទៅវាយក្រុងហង្សាវតី ព្រះចៅហង្សាវតីនន្ទបុរេង បាន​ជំលៀស​ប្រជាជនចេញពីក្រុងហង្សាវតី គេចពីសម្តេចព្រះនរេសូរ ទៅអាស្រ័យនៅក្រុងតងអ៊ូ ទ័ពមកពី​មឿង​យ៉ៈខៃ ដែលលើកទៅជួយទ័ពភូមា ឃើញក្រុងហង្សាវតីត្រូវបោះបង់ចោល ក៏ចូលទៅប្រមូលយកទ្រព្យសម្បត្តិ ហើយបានដុតវាំងប្រាសាទ ផ្ទះប្រជាជន នៅក្នុងក្រុងហង្សាវតីខូចខាតស្ទើរទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅពេលសម្តេចព្រះនរេសូរចូលមកដល់ ទ័ពយ៉ៈខៃបានជញ្ជូនរូបសត្វដែលព្រះចៅបុរេងណងបានពីស្រុកថៃ យកទៅស្រុកយ៉ៈខៃ យកទៅថ្វាយជាគ្រឿងពុទ្ធបូជានៅវត្តព្រះមហាមុនី ដែលជាព្រះពុទ្ធរូបប្រចាំស្រុកយ៉ៈខៃ ។ រូបសំរិទ្ធទាំងនោះបានទៅនៅស្រុកយ៉ៈខៃបាន ១៨០ឆ្នាំ រហូតដល់ព.ស ២៣២៧ (គ.ស ១៧៨៤) ស្តេច​ភូមា ព្រះចៅប៉ៈឌុង (ដែលលើកទ័ពមកវាយថៃនៅសម័យរាមាទី ១ ក្រុងរតនៈកោសិន្ទ្រ) វាយបានស្រុកយ៉ៈខៃ បានបញ្ជាឲ្យជញ្ជូនព្រះពុទ្ធរូបព្រះមហាមុនី និងរូបសំរិទ្ធដែលពួកយ៉ៈខៃបានមកពីក្រុងហង្សាវតី ឲ្យយកទៅទុកនៅក្រុងអមរៈបុរៈ ជារាជធានីសាងថ្មី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បើតាមការបកប្រែពីឯកសារថៃរបស់ សុវណ្ណរដ្ឋ WordPress ឲ្យដឹងថា នៅទីនោះបាន ១០០ឆ្នាំ ដល់ព.ស ២៤២៧ (គ.ស ១៨៨៤) (មុននឹងភូមាត្រូវធ្លាក់ក្រោមការគ្រប់គ្រង​របស់អង់គ្លេស ១ ឆ្នាំ) កើតមានអគ្គីភ័យឆេះវត្តព្រះមហាមុនី រូបសំរិទ្ធត្រូវភ្លើងឆេះរលាយខូចអស់ជាច្រើន ទៅឃើញនៅព.ស ២៤៧៨ (គ.ស ១៩៣៥) នៅសល់តែរូបព្រះសិវៈ (បាក់បែក) ២អង្គ រូបសិង្ហខ្មែរ (បាត់ក្បាល) ៣ រូប នៅល្អតែរូបដំរីឰរាវ័នតែមួយប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សម្រាប់ចំណុចដែលថៃយកគ្រឿងសំរិទ្ធមកពីស្រុកខ្មែរលើកទី ២ នោះ មាននៅក្នុងពង្សាវតារ ដាក់ថាសម្តេច​ព្រះបាទសម្តេចព្រះពុទ្ធយ៉តហ្វាចុឡាលោក បានរូបសិង្ហស្លពីសំរិទ្ធ ១គូ (សំរិទ្ធមាសកាឡៃ) មកពីស្រុក​បន្ទាយមាស (ខេត្តកំពត និងខេត្តហាទៀងសព្វថ្ងៃ) ហើយទ្រង់បានបញ្ជាឲ្យចម្លងរូបបែបសិង្ហខ្មែរនេះចំនួន ១០រូបទៀត សរុបទៅគឺ ១២រូប យកទៅថ្វាយជាពុទ្ធបូជានៅវត្តព្រះស្រីរតនៈសាស្តារាម (វត្តព្រះកែវមរកត ក្រុង​បាងកក) ដែលនៅសល់ដល់សព្វថ្ងៃនេះ សិង្ហគូដើមដែលបានពីស្រុកខ្មែរនោះ តាំងនៅជណ្តើរកណ្តាលពី​ខាងមុខព្រះវិហារ ប្រសិនបើសង្កេតមើលឲ្យច្បាស់នោះគេនឹងឃើញ​ស្នាមទិបមាសជាប់នៅ​លើសិង្ហទាំងពីរ​នោះ ។ ទាំងនេះមានភស្តុតាងថាថៃបានយករូបសំរិទ្ធពីស្រុកខ្មែរតែពីរដងតែប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *