ល្បិចថ្មីប្រយ័ត្នផង! ជនខិលខូចប្រើល្បិចឱ្យឈ្នះលុយ ៥ ពាន់ដុល្លារ​​ ក្រោមរូបភាពតារាល្បីៗ ដើម្បបោកលុយ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រទះឃើញមានការឡាយនៅក្នុងផេកហ្វេសបុក ដែលមានតំណភ្ជាប់ទៅគេហទំព័រមួយដែលកំពុងតែបោកបញ្ឆោតអ្នកប្រើប្រាស់ ឱ្យបញ្ចូលលេខប័ណ្ណឥណទាន ដោយប្រើរូបភាពតារាល្បីៗរបស់ខ្មែរយើង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅក្នុងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានប្រើពាក្យពេចន៍ថា លោកអ្នកអាចនឹងរកប្រាក់បាន ៥០០០ ដុល្លារ តាមរយៈការផ្សព្វផ្សាយនេះ ប៉ុន្តែនៅពេលដែលលោកអ្នកចុចបន្ត វានឹងស្នើសុំឱ្យលោកអ្នកបញ្ចូលអ៊ីមែល លេខសម្ងាត់ ដើម្បីបង្កើតគណនីមើលវីដេអូ រួមទាំងបញ្ចូលលេខប័ណ្ណឥណទាន ដើម្បីបញ្ជាក់អត្តសញ្ញាណ ។ បន្ទាប់ពីបានលេខបណ្ណឥណទានហើយ ជនខិលខូចបានប្រើពាក្យពេជន៍បន្ថែម ដោយអះអាងថាទូរសព្ទរបស់លោកអ្នកត្រូវបានវាយប្រហារ គណនី និង ទិន្នន័យនៅក្នុង iCloud អាចត្រូវបានលួច និង ទូរសព្ទអាចត្រូវឈប់ដំណើរការ ដើម្បីឱ្យលោកអ្នកបញ្ចូលកម្មវិធីបន្ថែម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដូច្នេះហើយ ខាងនាយកដ្ឋានបានណែនាំដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ន និង កុំជឿនូវការផ្សព្វផ្សាយឈ្នះរង្វាន់ ឬ រកប្រាក់បានងាយៗនោះ ។ មួយវិញទៀត សូមលោកអ្នកកុំផ្ដល់លេខបណ្ណឥណទាន ឬ លេខគណនីធនាគារ និង កុំបញ្ចូលកម្មវិធីបន្ថែម តាមការបំភិតបំភ័យរបស់ជនខិលខូច ព្រោះនេះជាការបំភ័យដើម្បីឱ្យលោកអ្នកដំឡើងកម្មវិធីមេរោគដែលអាចឱ្យពួកគេធ្វើការវាយប្រហារពិតប្រាកដទៅលើទូរសព្ទរបស់លោកអ្នកវិញតែប៉ុណ្ណោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *