- កម្សាន្ត

នេះជាជីវិត​ពិត​របស់ប្រជាជន ដែលរស់នៅ​ក្នុងភូមិ​សំរោង​ជើង​ភ្នំ​ ភ្ញាក់​ពីដំណេក​ម៉ោងបួនទាបភ្លឺ​ យកជីវិតទៅ​ប្តូរ​ និងការឡើងដើមត្នោត…(មានវីដេអូ)​

ប្រិយមិត្តដឹងស្គាល់យ៉ាងច្បាស់ពី ឧកញ៉ា ម៉ុង ឬទ្ធី ដែលជា ឧកញ៉ា ចិត្តធម៏ដែលចូលចិត្តធ្វើការងារមនុស្សធម៏និងការងារសង្គម។ស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះវីដេអូមួយ ពីទិដ្ឋភាពបុរសម្នាក់ កំពុងរែកទឺកត្នោត។ លោកបានបញ្ជាក់បន្ថែមថា៖

“នេះជាជីវិត​ពិត​របស់ប្រជាជនដែលរស់នៅ​ក្នុងភូមិ​សំរោង​ជើង​ភ្នំ​ ឃុំសែនដី​ ស្រុកសំរោងទង​ ខេត្ត​កំពង់​ស្ពឺ​ ភ្ញាក់​ពីដំណេក​ម៉ោងបួនទាបភ្លឺ​យកជីវិតទៅ​ប្តូរ​ និងការឡេីងដេីមត្នោត ​ម៉ោង៧ព្រឹកឡេីងរួចរាល់​១២បង្អោង​ រែកទឹកត្នោត​យកមកដល់ផ្ទះ ​រំងាស់​ប្រមាណ​ជា​៧ម៉ោង ទេីប​រីង​ទៅជាស្ករ រួចហេីយវិតវា​អោយ​ស ទេីបអាចលក់បាន​ តែជា​អនិច្ចា​ខ្លាំងណាស់ ទឹកត្នោត​មួយ​អំរែកនេះ​ រំងាស់​ស្អមិនបាន​ដប់គីឡូក្រាមផង​ ហេីយតម្លៃ​សរុប​របស់​វា​នោះគឺ​មិនបាន​ ៥០,០០០៛​ ​ប្រាំមុឺនរៀលផងទេ​ ។​ចាប់តាំង​ពីរូប​ខ្ញុំ​បាន​ទៅ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ ​រយៈពេល​១២​ ខ្ញុំ​បាន​បង្វែរ​មុខរបរ​គាត់​ពីឡេីងត្នោតមក​បំពេញ​ការងារ​ផ្សេងៗ​វិញ​ បានចំនួន​៦នាក់រួចហេីយផងដែរ​ ។


Leave a Reply

Your email address will not be published. Required fields are marked *