ពូកែមែន! កសិករម្នាក់ កែច្នៃសម្ភារៈដែលមានស្រាប់ មកធ្វើជាឧបករណ៍បូមទឹកទុកធ្វើស្រែបានយ៉ាងងាយស្រួល…(មានវីដេអូ)

ថៃ៖ សព្វថ្ងៃមានកសិករជាច្រើនប្រើប្រាជ្ញា បានមកពីការសង្កេត និងយកទៅអនុវត្តក្នុងមុខរបររបស់ពួកគេរហូតទទួលបានភាពជោគជ័យ តួយ៉ាងដូចជាលោក Khwanjai Upaphong ឬហៅថា អ៊ំតយ មានអាយុ ៥៦ឆ្នាំម្នាក់នេះ គាត់គឺជាកសិករម្នាក់ទៀតដែលមិនចុះចាញ់ជោគវាសនារបស់ខ្លួនឡើយ។ គាត់បានងាកមកសាងសង់ អាងស្តុបទឹកទុកធ្វើស្រែវានឹងផ្តល់ឱ្យមានទឹកអាចប្រើប្រាស់បានពេញមួយឆ្នាំ ហើយក៏អាចផ្តល់ឱ្យអ្នកជិតខាងបានប្រើបានផងដែរ។

លោកអ៊ំតយ បានមានប្រសាសន៍ថា បញ្ហារបស់កសិករភាគច្រើនគឺខ្វះទឹកប្រើ ឆ្នាំណាដែលមានទឹកប្រើគ្រប់គ្រាន់គឺមិនអីទេ តែបើឆ្នាំណាមានភ្លៀងធ្លាក់តិច ក៏នឹងជួបផលលំបាក មិនអាចភ្ជួរនិងសាបព្រួសបាន។ វាលស្រែរបស់គាត់ស្ថិតនៅជាប់ប្រឡាយទឹកដែលមានប្រវែង ១០គីឡូម៉ែត្រ នារដូវប្រាំងទឹកនឹងស្រក់អស់ ដូច្នេះគាត់ក៏បានគិតពីការកសាងអាងដើម្បីស្តុបទឹក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយចាប់ផ្តើមពីការប្រមូលថ្មក្រួសតាមវាលស្រែ ១០-២០ដុំជារៀងរាល់ថ្ងៃ ដើម្បីយកមកធ្វើជារនាំងបាំង គាត់បានចំណាយរយៈពេលប្រហែលជាង ២ឆ្នាំ ទើបគាត់អាចសង់អាងស្តុបទឹកកម្ពស់ប្រហែល ១៨០សង់ទីម៉ែត្រ បានសម្រេច។ ប៉ុន្តែការបូមទឹកបញ្ចូលទៅក្នុងអាងដោយ ប្រើអគ្គិសនីឬប្រេងជាឥន្ធនៈវាមានតម្លៃថ្លៃ គាត់ក៏បានយកបទពិសោធន៍ដែលធ្លាប់ជាជាងជួសជុលរបស់គាត់យកមកប្រើ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុំថ្មដែលគាត់ប្រើមកទប់ទឹក ដើម្បីស្ដុកទុក ដោយការកែប្រែឧបករណ៍ តាមគោលការណ៍នៃធម្មជាតិយកមកប្រើមានដូចជា ប្រើកំលាំងលំហូរទឹកមកជំរុញកង្ហារ ដែលត្រូវបានផលិតចេញពីបំពង់ទុយោ PVC មកផ្គុំភ្ជាប់ជាមួយពោះវៀនកង់ចាស់ៗ ថ្ពក់ជាមួយខ្សែពានភ្ជាប់ទៅនឹង ម៉ាស៊ីនប៉ូមទឹកដែលមានស្រាប់ ហើយនាំយកទៅតំឡើងនៅក្នុងប្រឡាយទឹកក្បែរទំនប់ដែលគាត់បានសាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែប៉ុណ្ណេះវានឹងតំណើរការទៅដោយខ្លួនឯងហើយ ប្រព័ន្ធបូមទឹកនឹងបូមទឹកចេញពីប្រឡាយបាន កម្ពស់ដល់ទៅ ៣-៤ម៉ែត្រ បញ្ចូលទៅក្នុងអាងស្តុកទឹក។ ឥលូវនេះគាតមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម ហើយគាត់ក៏ចែករំលែកឱ្យទៅអ្នកជិតខាងផងដែរ។

នេះគឺជាគំនិតល្អៗរបស់កសិករម្នាក់ ដែលមានគំនិតឆ្នៃប្រឌិតក្នុងការប្រើប្រាស់សំភារៈដែលមានស្រាប់យកមកប្រើ ហើយវាអាចជួយកាត់បន្ថយការចំណាយបានផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *