មកពីធ្វើការហត់ពេក ប្រពន្ធក៏អាំងត្រីខ្លោចឲ្យហូប ប្តីឃើញបែបនេះ ក៏បោះសម្ដីមួយម៉ាត់ ធ្វើឲ្យប្រពន្ធអួលដើមកភ្លាម ដោយសារតែ…

ម៉ាក់របស់ខ្ញុំជាអ្នកចំអិនម្ហូបអាហារអោយគ្រួសារហូបជាប្រចំាថ្ងៃ ថ្ងៃមួយម៉ាក់បានត្រឡប់ពីធ្វើការ ទំាងនឿយហត់អស់កំលាំង
ប៉ុន្តែម៉ាក់នៅតែ ធ្វើម្ហូបឲ្យពួកយើងញ៉ាំដូចរាល់ដង។ ពេលហូបបាយ ម៉ាក់បានលើកចានត្រីដែលអាំងត្រីខ្លោចក្រៀមមួយចានដាក់នៅពីមុខប៉ា។ខ្ញុំក៏ចាំមើលថាម្នាក់ៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នឹងនិយាយថាម៉េច ចំពោះត្រីខ្លោចដែលម៉ាក់ធ្វើនេះ។ប៉ុន្តែ ប៉ាមិនបាននិយាយអ្វីឡើយ ហើយក៏យកត្រីមកទទួលទានតាមធម្មតា រួចក៏បែរមកសួរខ្ញុំថា នៅសាលារៀនយ៉ាងម៉េចដែរថ្ងៃនេះ។
ខ្ញុំនៅចាំបានថា ម៉ាក់បាននិយាយសុំទោសប៉ាសម្រាប់ត្រីចៀនខ្លោចនោះហើយខ្ញុំកាន់តែមិនភ្លេចចម្លើយរបស់ប៉ា ដែលគាត់បាននិយាយថា”អូ! បងចូលចិត្តត្រីក្រៀមៗអីចឹង ឆ្ងាញ់ណាស់ម៉ាក់វា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យប់បន្ទាប់មក ខ្ញុំក៏មានសំនួរមួយដែលចេញក្នុងចិត្ត ថា “ប៉ាចូលចិត្តត្រីខ្លោចមែនអត់?”ប៉ាអង្អែលក្បាលខ្ញុំ និងតបវិញថា “ម៉ាក់កូនធ្វើការហត់ពេញមួយថ្ងៃហើយ
គ្រាន់តែត្រីខ្លោចមួយ វាមិនធ្វើឲ្យអ្នកណាកើតអីទេ តែពាក្យសម្ដីរករឿងគ្នាទៅវិញទេ ដែលធ្វើឲ្យយើងមានបញ្ហាជាមួយគ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិតអប់រំ៖
– ជីវិតមនុស្សយើង ពោរពេញដោយកំហុស ហើយម្នាក់ៗក៏មិនបានកើតមកល្អឥតខ្ចោះនោះដែរ ខ្លួនយើងផ្ទាល់ក៏ធ្លាប់មានកំហុស និងមិនមានអ្វី ល្អណាស់ណាជាងអ្នកដទៃដែរ។
– តែអ្វីដែលយើងរៀនសូត្របានពីជីវិតនេះគឺ “ការទទួលយកកំហុសឬភាពខ្វះខាតគ្នាទៅវិញទៅមក ក៏ដូចជាការរីករាយនឹងទទួលយកចំណុចខុសគ្នារបស់បុគ្គលម្នាក់ៗ គឺជារឿងសំខាន់ក្នុងការរក្សាជីវិតគ្រួសារ ឲ្យមានក្ដីសុខ និងស្ថិតស្ថេរយូរអង្វែង”
– ត្រូវចេះអត់អោនអោយគ្នា ទើបជីវីតក្នុងគ្រួសារមានសុភមង្គល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *