ប្តឹងលែងលះប្តីព្រោះគាត់ក្រ!! ៦ឆ្នាំក្រោយមកនាងចង់យកលុយមកជះដើម្បីសុំត្រូវគ្នាវិញ តែត្រូវប្ដីបោះសម្ដីប៉ុន្មានម៉ាត់ ធ្វើឲ្យនាងចុកឈាមនិយាយលែងចេញ ព្រោះ…

ហុងខ្ញុំជា មនុស្ស ប្រុស ធម្មតា ម្នាក់ ដែល មាន មុខ របរ ជា មន្ត្រី រាជ ការ ថ្នាក់ ទាប ជីវភាព រស់ នៅ ក៏មាន កម្រិត ប្រាក់ខែ ក៏មិន បាន ច្រើន។ ពេល មួយ គេបាន ទៅ ពិធី ជប់ លៀង មិត្ត រួម ជំនាន់ ហើយ ក៏បា នជួបនឹង នារីម្នាក់ ឈ្មោះ ស្រីនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង ជាមនុស្ស ស្រី ដែល មាន រូប រាង មុខ មាត់ ស្រស់ ស្អាត ក្រោយរាប់អានគ្នាមួយរយៈ អ្នកទាំងពីរក៏សម្រេចចិត្តរៀបការ ប៉ុន្តែដោយសារឋានៈរបស់ពួកគេខុសគ្នា ដែលអ្នកផ្ទះរបស់ ស្រីនាង មានឋានៈខ្ពង់ខ្ពស់ ឪពុកម្ដាយរបស់នាងមានមុខជំនួញផ្ទាល់ខ្លួន

មានផ្ទះធំកណ្ដាលក្រុង ចំណែក ហុង ជាបុគ្គលធម្មតា ទើបធ្វើឲ្យឪពុកម្ដាយរបស់នាងមិនសូវសប្បាយចិត្តប៉ុន្មានឡើយជាមួយអាពាហ៍ពិពាហ៍មួយនេះ។ ប៉ុន្តែទីបំផុតឪពុកម្ដាយខាងស្រីក៏យល់ព្រមអនុញ្ញាតឲ្យពួកគេរៀបការជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីមង្គលការរបស់ពួកគេ ឪពុកម្ដាយខាងស្រីត្រូវការពិធីអធិកអធម ទើបសុំឲ្យមានរថយន្តដង្ហែបណ្ណាការចំនួន១៨គ្រឿង ឯពិធីជប់លៀងពេលល្ងាចត្រូវរៀបចំនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ចិញ្ចៀនរៀបការត្រូវជាចិញ្ចៀនពេជ្រគ្រាប់ធំ ប៉ុន្តែដោយសារ ហុង មានប្រាក់មិនច្រើនដល់ថ្នាក់នោះ ទើបសុំឲ្យឪពុកម្ដាយរបស់ខ្លួនជួយ។ ឪពុកម្ដាយរបស់គេក៏បានយកលុយចូលនិវត្តន៍ដែលពួកគាត់សន្សំចេញមក និងខ្ចីគេបង្គ្រប់ខ្លះ ដើម្បីឲ្យមង្គលការកូនប្រុសប្រព្រឹត្តទៅបានរលូន។

បន្ទាប់ពីរៀបការ ស្រីនាង ក៏ចេះតែសួរថា ពេលណាទើបទិញផ្ទះផ្ទាល់ខ្លួនបាន ព្រោះនាងចង់នៅផ្ទះបែកគ្នាពីឪពុកម្ដាយ ប៉ុន្តែ ហុង ដឹងច្បាស់ថា គេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ទើបបានត្រឹមតែលួងលោមនាងថា ត្រជាក់ចិត្តសិនទៅ និងបានប្រាប់ឲ្យនាងចេញរកការងារធ្វើ កុំសម្ងំតែចាយលុយខ្ជះខ្ជាយរាល់ថ្ងៃ ប៉ុន្តែនាងក៏ប្រាប់ប្ដីវិញថាមិនដែលចេញទៅធ្វើការឯណាផង ដូច្នេះមិនដឹងថាធ្វើអ្វីបានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការនៅផ្ទះជាមួយឪពុកម្ដាយក្មេកធ្វើឲ្យនាងមានប៉ះទង្គិចពាក្យសម្ដីកាន់តែញឹកញាប់។ នាងពូកែចាយលុយ ឲ្យតែជិតដល់ចុងខែពេលណានាងក៏រអ៊ូតវ៉ាចំៗមុខឪពុកម្ដាយក្មេកថាប្ដីក្រនៅតែក្រ គិតខុសស្រឡះដែលមករៀបការជាមួយមនុស្សបែបនេះ។ ក្រោយរៀបការជាមួយគ្នាបានមួយឆ្នាំ ពួកគេទាំងពីរក៏ត្រូវលែងលះគ្នា។ នៅថ្ងៃលែងលះ ស្រីនាង ក៏បានរើឥវ៉ាន់របស់នាងចេញពីផ្ទះនិងឡើងរថយន្តទំនើបចេញទៅបាត់ទៅ។ក្រោយមក ពូរបស់ ហុង បានណែនាំឲ្យគេស្គាល់គ្នាជាមួយនារីជនបទម្នាក់ មានឈ្មោះថា សៀវ ឈីង។ នាងជាមនុស្សស្រីធម្មតាប៉ុន្តែចំណុចល្អរបស់នាង គឺនាងមានស្នាមញញឹមលើផ្ទៃមុខជានិច្ច។ លើកដំបូងដែលបានជួបមុខនាង គេមានអារម្មណ៍មិនសូវពេញចិត្តប៉ុន្មានឡើយ ព្រោះសម្រស់នាងចាញ់ឆ្ងាយបើប្រៀបធៀបនឹងប្រពន្ធដើមរបស់គេ។ប៉ុន្តែគេក៏ដឹងខ្លួនថា នេះជាការរៀបការលើកទីពីរ ដូច្នេះមិនអាចរើសច្រើនពេកនោះទេ។ នៅពេលគ្រប់គ្នាឲ្យគេសាកល្បងរាប់អានមើលចិត្តជាមួយនាង គេក៏យល់ព្រមសាកល្បងមើល។នាងធ្វើការជាអ្នកមើលក្មេងនៅក្នុងសហគមន៍។ កាលនោះគេមានអារម្មណ៍ថាខ្មាសគេបន្តិចចំពោះការងារដែលនាងធ្វើ ព្រោះគេគិតថា នាងអាយុ ២៧ឆ្នាំទៅហើយ ហេតុអ្វីនៅតែធ្វើជាអ្នកមើលក្មេង ហើយថែមទាំងនៅស្រុកភូមិជាមួយគ្នាទៀត។ គ្រប់ពេលដែលគេឃើញនាង មិនថានៅទីណា គេតែងតែគេចមុខជានិច្ច។ រហូតដល់ថ្ងៃមួយ ម្ដាយរបស់ ហុង ខ្យល់គ ប៉ុន្តែសំណាងល្អ សៀវ ឈិង ក៏បានមកជួយទាន់ពេល។ នាងបាននាំម្ដាយរបស់គេទៅមន្ទីរពេទ្យ និងចាំមើលថែមិនហ៊ានទៅណាសោះ។ នេះជាមូលហេតុដែលធ្វើឲ្យគេចាប់ផ្ដើមពេញចិត្តលើរូបនាង។បន្ទាប់ពីនោះគេក៏ចាប់ផ្ដើមមើលឃើញពីចំណុចល្អរបស់នាងបន្តិចម្ដងៗ។ នាងជាមនុស្សដែលមានទឹកចិត្តល្អ។ ពេលវេលាកន្លងផុត ពួកគេក៏បានយល់ព្រមរួមរស់ជាមួយគ្នា ហើយក៏មានកូនប្រុសជាមួយគ្នាម្នាក់ទៀត។ នាងមើលថែការងារផ្ទះគ្រប់សព្វគ្មានចន្លោះ ត្បិតតែនាងមិនសូវស្អាត តែងខ្លួនធម្មតាៗ ប៉ុន្តែពេលនេះនាងគឺជាដុំពេជ្រសម្រាប់គេយ៉ាងពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦ឆ្នាំក្រោយមក អតីតភរិយារបស់គេក៏ទូរសព្ទមកដើម្បីសុំជួបជាមួយគេ។ នាងនិយាយថា ពេលនេះនាងបានបើកជំនួញផ្ទាល់ខ្លួន ទិញផ្ទះ ទិញឡានដោយខ្លួនឯងបានហើយ និងសុំឲ្យគេចេញមកជួបជាមួយនាង។ គេមានអារម្មណ៍ទើសទាល់យ៉ាងខ្លាំង។ ស្រីនាង ក៏និយាយថាបើគេមិនមកជួបនាងៗនឹងទៅរកគេដល់ផ្ទះ។ ទីបំផុតគេក៏យល់ព្រម។ នៅថ្ងៃដែលគេចេញទៅជួបនាង គេក៏បាននាំកូន និងប្រពន្ធទៅជាមួយដែរ។

ពេលទៅដល់ ស្រីនាង ក៏ផ្លាស់ប្ដូរទឹកមុខភ្លាមៗ ព្រោះនាងគិតមិនដល់ឡើយថា គេនឹងនាំកូននិងប្រពន្ធមកជាមួយ។ នាងហៅស្រាមកផឹក។ នៅពេលចាប់ផ្ដើមស្រវឹង នាងក៏ចេះតែនិយាយថា តាំងពីបែកគ្នាមក នាងនៅតែនឹកដល់គេជានិច្ច មិនចង់ឲ្យគេមករស់នៅជាមួយនាងម្ដងទៀត និងសុំឲ្យគេបែកគ្នាជាមួយប្រពន្ធថ្មី។ ក្រោយពីគ្រប់គ្នាទទួលទានអាហាររួចរាល់ ក៏ដល់ពេលត្រូវគិតលុយ នៅពេលនោះ ហុង និង ស្រីនាង ក៏ដណ្ដើមគ្នាចេញលុយ រហូតសុខៗនាងក៏ទាញលុយចេញពីកាបូបហើយក៏ជះទៅលើគេ និងស្រែកថា “នេះហើយអ្វីដែលខ្ញុំមាន ខ្ញុំមានលុយ បើបងត្រូវការអ្វី ខ្ញុំអាចឲ្យបងបានគ្រប់យ៉ាង ត្រលប់មករកខ្ញុំវិញមកណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីសំឡឹងមើលលុយដែលរសាត់ធ្លាក់យឺតៗមកលើកម្រាលឥដ្ឋ គេក៏កាន់ដៃប្រពន្ធជាប់ ហើយនិយាយថា “សំណាងល្អណាស់ ដែលពេលនោះនាងសុំខ្ញុំលែងលះ មនុស្សខ្លះស្អាតតែរូប តែខាងក្នុងមើលមិនយល់ ហើយក៏សុំអរគុណដែលនាងដៀលខ្ញុំដោយសារខ្ញុំក្រ ធ្វើឲ្យខ្ញុំបានជួបមនុស្សស្រីដ៏សែនល្អម្នាក់នេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកទាំងពីរ កាន់ ដៃគ្នា ចេញ ពី ហាងទៅ។ ត្បិតតែ ភរិយា របស់គេតែងខ្លួនធម្មតា មិនដែលចាយលុយខ្ជះខ្ជាយ ក៏ប៉ុន្តែនាងតែងផ្ដល់ ឲ្យកូន ប្រុស នូវ របស់ល្អៗជានិច្ច។ ការពិតនាងមិនមែនមិនស្អាតទេ ប៉ុន្តែគឺ ដោយ សារ គេ មិន បាន សង្កេត មើល ពីសម្រស់ពិតរបស់នាងទៅវិញទេ។ក្រៅ ពីរូប សម្រស់ ស្រស់ ស្អាត នៅ មានបច្ច័យ ផ្សេងៗ ជាច្រើន ទៀត ដែល ត្រូវ ពិចា រណាក្នុងការរើសដៃគូជីវិត។ ជឿជាក់ថាមនុស្ស ប្រុស ទាំង ឡាយក៏ មិនចង់ បាន ភរិយា ដូចជា ស្រី នាង ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *