បរទេស៖ លោក តា អាយុ ៧០ ឆ្នាំ ម្នាក់ បាន ធ្លាក់ ចូល ក្នុង អណ្តូង មួយ ជម្រៅ ប្រហែល៤ ទៅ ៥ ម៉ែត្រ ខណៈគាត់កំពុងធ្វើការនៅ ក្នុង ចម្កា រដូង កាល ពី ពេល កន្លង ទៅ នេះ។ ហើយអំឡុងពេលនោះ គាត់បានផឹកទឹកកខ្វក់ និងសត្វកង្កែប ដើម្បីបន្តជីវិតរស់ ខណៈគាត់កំពុងជាប់គាំងនៅក្នុងអណ្តូងនោះអស់រយៈពេល ៣៧ ម៉ោង ។
យោងតាម SinChew ផ្នែកខាងលើនៃអណ្តូងនោះត្រូវបានគ្របដោយស្មៅ និងទឹកក្នុងអណ្តូងមានជម្រៅត្រឹមទ្រូង ហើយដោយសារតែជម្រៅរបស់វាជ្រៅពេក ជាហេតុធ្វើឲ្យគាត់ពុំអាចឡើងចេញបាន ។
ពិតជាអរគុណខ្លាំងណាស់ ចំពោះក្រុមសង្គ្រោះដែលពុំបោះបង់ចោលការរុករក ហើយទីបំផុត ពួកគេបានរកឃើញគាត់នៅម៉ោង ៩ និង ៤០ នាទី យប់ថ្ងៃទី២៤ ខែឧសភា ។ គាត់ពិតជាអស់កម្លាំង និងស្រែកឃ្លានយ៉ាងខ្លាំង ព្រោះត្រូវជាប់គាំងនៅក្នុងអណ្តូងអស់រយៈពេលជាង ១ ថ្ងៃកន្លះ ។
សំណាងហើយ ដែលគាត់នៅមានស្មារតី និងនៅតែអាចនិយាយបានច្បាស់ៗ ខណៈគាត់ត្រូវបានរកឃើញ ។ ក្រុមសង្គ្រោះបានប្រញាប់ប្រញល់ទាញដបទឹកយ៉ាងលឿន ដើម្បីបំពេញការស្រែកទឹកយ៉ាងខ្លាំងរបស់គាត់ ។ គាត់បានប្រាប់ក្រុមស.ង្គ្រោះថាៈ «ខ្ញុំបានផឹកទឹកអណ្តូងដ៏កខ្វក់ ហើយស្អុយ ប៉ុន្តែ ខ្ញុំក៏បានហូបកង្កែបទាំងរស់ ដែលខ្ញុំបានរកឃើញនៅក្នុងអណ្តូងនេះ ។
នៅ ពេល ខ្ញុំមិន អាច រក បាន កង្កែប បន្ថែមទៀត ដើម្បី ហូប ខ្ញុំ ចាប់ ផ្តើម មាន អារម្មណ៍ ភ័យ ព្រួយ យ៉ាង ខ្លាំង ។ ខ្ញុំគិតថា ខ្ញុំ នឹង ស្ថិត នៅ ក្នុង អណ្តូង សម្រាប់ ថ្ងៃ ផ្សេង ទៀត ។ ប្រសិន គ្មាន អ្នក ណា រកឃើញ ខ្ញុំរហូតដល់ថ្ងៃអាទិត្យ នោះ ខ្ញុំ ប្រាកដ នឹង .ស្លា.ប់ ហើយ» ៕