ភ្ញាក់រំលឹកឡើងកូនៗ!! ឃើញឪពុករញីរញ័រ បំបែកតុដែលគាត់ហូបបាយ​ តែបែរជួបរឿង​មិននឹកស្មានមួយទើបភ្ញាក់ខ្លួន…

បុរស​ចំណាស់​​រញីរញ័រ​ម្នាក់ បាន​រស់​នៅ​ជាមួយ​កូន​ប្រុស​ កូន​ប្រសា​ស្រី និង​ចៅ​ប្រុស​អាយុ ៤ឆ្នាំ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ។ ដោយ​សារ​​តែ​វ័យរបស់គាត់​កាន់​តែ​ជរា ដៃ​របស់​លោក​តា​ចាប់​ផ្ដើម​ញ័រ ភ្នែក​ក៏​ស្រវាំង និង​ដំណើរ​មិន​អាច​ទប់​លំនឹង​ខ្លួន​ឯង​បាន​ទេ។វេលា​មួយ​ គ្រួសារ​​នេះ​បាន​​អង្គុយ​ហូប​បាយ​រួម​តុ​ជាមួយ​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ដៃ​ញ័រ​ និង​ភ្នែក​ព្រិល​របស់​លោក​តា បាន​ធ្វើ​ឲ្យ​ការ​ពិសា​អាហារ​របស់​គាត់​កាន់​តែ​ពិបាក។ ពេល​ខ្លះ គ្រាប់​សណ្ដែក​រមៀល​ចេញ​ពី​ស្លាបព្រា​របស់​គាត់ ​កំពប់​ពេញ​កម្រាល​ឥដ្ឋ។ ពេល​គាត់​ចាប់​កាន់​កែវ​ទឹក​ដោះ​គោ មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ទឹក​ដោះ​គោ​កំពប់​ប្រឡាក់​កម្រាល​តុ។កូន​ប្រុស​ និង​កូន​ប្រសា​ស្រី​កាន់​តែ​ធុញ​ទ្រាន់​នឹង​សកម្មភាព​របស់​លោក​តា​ស្ទើរ​រាល់​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“យើង​គួរ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​បញ្ហា​ពុក” កូន​ប្រុស​របស់​លោក​តា​និយាយ។ “មើល​ទៅ​យើង​មិន​អាច​ទ្រាំ​នឹង​សភាព​រញីរញ័រ កំពប់​នេះ​កំពប់​នោះ និង​ការ​រំខាន​ផ្សេង​ៗ​ដោយ​សារ​គាត់​ទៀត​ទេ”។ គិត​ដូច្នេះ ទាំង​ប្ដី​ប្រពន្ធ​ក៏​បាន​រៀប​ចំ​តុ​មួយ​នៅ​កៀន​ជញ្ជាំង​សម្រាប់​លោក​តា​ពិសា​បាយ​ដាច់​ដោយ​ឡែក​ម្នាក់ឯង។នៅ​តុ​នោះ​លោក​តា​បាន​ពិសា​បាយ​ម្នាក់​ឯង ខណៈ​សមាជិក​ផ្សេង​ៗ​ទទួលទាន​ជុំ​គ្នា​យ៉ាង​រីករាយដោយមិនខ្វល់ពីលោកតាឡើយ។

ដោយ​សារ​លោក​តា​ធ្វើ​ឲ្យ​បែក​ចាន​អស់​មួយ​ពីរ ពួក​គេ​ចាប់​ផ្ដើម​ឲ្យ​លោក​តា​ទទួល​ទាន​ដោយ​ប្រើ​ចាន​ឈើ។ ពេល​ខ្លះ​លោក​តា​ហូប​បាយ​ទាំង​រលីងរលោង​ទឹក​ភ្នែក ដោយ​សារ​ឯកោ​ខ្លាំង​ពេក។ ទោះ​យ៉ាង​ណា​កូន​ៗ នៅ​តែ​ប្រើ​សម្ដី​គំហ.ក​លោក​តានៅ​ពេល​លោក​តា​ធ្វើ​ឲ្យ​ជ្រុះ​សម​ស្លាបព្រា ឬ​កំពប់​អាហារ។ ចៅ​ប្រុស​អាយុ​ ៤​ឆ្នាំ​បាន​សម្លឹង​ឃើញ​សកម្មភាព​ទាំង​អស់​នេះ​ដោយ​មិន​និយាយ​អ្វី​ឡើយ។ល្ងាច​មួយ​មុន​ហូប​បាយ ឪពុក​បាន​ឃើញ​កូន​ប្រុស​តូច​របស់​ខ្លួន​យក​បន្ទះ​ឈើ​តូច​ៗ​មក​លេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុក​បាន​សួរ​ទៅ​កូន​ថា «ធ្វើ​អី​ហ្នឹង​កូន?» ចំណែក​កូន​ប្រុស​ក៏​តប​ទៅ​ឪពុក​ខ្លួន​យ៉ាង​ទន់ភ្លន់​វិញ​ថា «អូ​ប៉ា ខ្ញុំ​កំពុង​ធ្វើ​ចាន​ទុក​ឲ្យ​ប៉ា​ និង​ម៉ាក់​ហូប​បាយ​ពេល​ខ្ញុំ​ធំ​ឡើង»។ កូន​ប្រុស​ញញឹម​ហើយ​ក៏​បន្ត​ការងារ​របស់​ខ្លួន​ទៀត។ សម្ដី​មួយ​ម៉ាត់​នេះ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​គេ​គាំង ស្ងាត់​មាត់​ឈឹង។ អ្នក​ទាំង​ពីរ​សម្លឹង​មុខ​គ្នា​ដោយ​អារម្មណ៍​ក្ដុកក្ដួល​នឹក​ឃើញ​ដល់​ឪពុក​ចំណាស់​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​ជា​មិន​និយាយ​អ្វី តែ​ពួក​គេ​ដឹង​ថា​គួរ​ធ្វើ​អ្វី​បន្ត។នៅ​ល្ងាច​នោះ​ បុរស​ជា​ប្ដី​បាន​ដឹកដៃ​ឪពុក​ចំណាស់​របស់​ខ្លួន​ថ្នម​ៗ និង​នាំ​គាត់​មក​រួម​តុ​ជាមួយ​គ្នា​ដូច​ដើម​វិញ។ ចាប់​ពី​ពេល​នោះ​លោក​តា​បាន​មក​រួម​តុ​ជាមួយ​កូន​ចៅ​វិញ ហើយ​​ពួក​កូន​ៗ​ក៏​លែង​ខ្វល់​ខ្វាយ​រឿង​កំពប់​បាយ​សម្ល ឬ​ជ្រុះ​សម​ស្លាប​ព្រា​របស់​លោក​តា​ទៀត​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គំនិត​អប់រំ៖ ឪពុក​ម្ដាយ​វ័យ​ឆ្លាត តែងតែ​ធ្វើ​អ្វី​ជា​គំរូ​ល្អ​សម្រាប់​កូន​ៗ មិន​គួរ​បង្រៀន​​​កូន​រៀន​ធ្វើ​​អាក្រក់​ដើម្បី​ភាព​សើច​សប្បាយ​មួយ​ពេល​ដូច​ជា​បង្ហាត់​ឲ្យ​ជេរ​អ្នកដទៃ បើ​មិន​ដូច្នោះ​ទេ​ ​ពួក​គេ​នឹង​ជេរ​ប្រមាថ​មក​រក​វិញ​ជា​មិន​ខាន​នៅ​ថ្ងៃ​ខាង​មុខ។ ​ចំណែក​កូន​ៗ​ត្រូវ​គោរព ស្រឡាញ់ និង​ថែ​រក្សា​ឪពុក​ម្ដាយ​វិញ​ពេល​លោក​ចាស់​ទៅ​ទោះ​គាត់​ស្ថិត​ក្នុង​សភាព​បែប​ណា​ក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *