រូបភាពដែលផ្ទុះកក្រើកពិភពអនឡាញនឹងមានអ្នកចែករំលែកយ៉ាងច្រើនកុះករ នាពេលថ្មីៗនេះ តាមរយៈគេហទំព័រហ្វេសប៊ុគ ZOOM Rayong បានបង្ហាញរូបភាពចំរៀកក្រណាត់នៅក្នុងសម្លរ មើលទៅហាក់ដូចជាក្រណាត់ស្រោមជើង ដែលជាចង្ហាន់របស់ញាតិញោមយកមកប្រគេនដល់ព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្ត ដ៏ល្បីមួយនៅស្រុក Palouk Deng ខេត្ត Ra Yong។
ទំព័រហ្វេសប៊ុគដដែលបានបង្ហើបថា ព្រះសង្ឃមួយអង្គនេះបានចេញទៅបិណ្ឌបាតនាពេលព្រឹកថ្ងៃទី ១៩ សីហាកន្លងមក ស្ថិននៅផ្សារ Palouk Deng មានញ៉ោមម្នាក់បានដាក់បាត្រសម្លមួយថង់។ ពេលគាត់ត្រឡប់មកដល់វត្តវិញ ទើបតែឆាន់បានពាក់កណ្តាលប៉ុណ្ណោះ គាត់ក៏បានឃើញក្រណាត់ ២ដុំ ដែលមើលទៅដូចជាស្រោមជើងដែលកាត់ជាកំណាត់ៗ។ ទើបបង្កឱ្យកើតជាចម្ងល់ចោទសួរថា តើជាការចៃដន្យឬចេតនា? ប៉ុន្តែបើក្រឡេកមើលទៅទំហំនៃក្រណាត់នោះ ដូចជាមិនពិបាកកត់សំគាល់ពេលដែល ដួសដាក់ថង់នោះទេ។
បន្ទាប់ពីរឿងនេះត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេតមានមនុស្សមួយចំនួនធំបានរិះគន់ និងចែកចាយបន្តយ៉ាង
ចាស់ដៃ។ ពួកគេភាគច្រើនវិភាគថាបញ្ហានេះកើតឡើងដោយចេតនា ហើយពួកគេក៏មិនយល់ពីមូលហេតុ ដែលញ៉ោមម្នាក់នោះ មានការគុំគួនអ្វីចំពោះព្រះសង្ឃដែរ។ ប៉ុន្តែទទឹមនឹងនោះក៏មាន អ្នកខ្លះនៅតែមិនជឿថាវាជាការពិតដែរ ដោយពួកគេបាននិយាយថា ក្រណាត់នោះធំៗណាស់ មិនគួរណាដែលព្រះសង្ឃអង្គនោះ ចាក់ចូលចានហើយនៅតែមើលមិនឃើញទៀត ។
ដូច្នេះចំពោះរឿងរ៉ាវមួយនេះ សូមបងប្អូនប្រិយមិត្តពិចារណា តាមការគួរ៕
ប្រភព Sakkarach