មានកូនដល់៧នាក់ធ្លាក់សម្រស់ខ្លាំងប្តីរត់ចោលទៅរកស្រីថ្មី ខឹងចិត្តលេងខ្លួនម៉ាអស់ដៃមើល៍អស់ហ្មានលុយ ស្រាប់តែប្តីមកអង្វរសុំស្នេហ៍ជាថ្មី

បរទេស៖ នេះជាមេរៀនមួយសម្រាប់លោកប្តីទាំងឡាយ ដែលខ្វះភាពស្មោះត្រង់។ ដំបូងស្រឡាញ់ភរិយា តែពេលនាងរវល់កិច្ចការផ្ទះ មើលថែកូន គ្មានពេលធ្វើខ្លួន បែរលោកប្តីរត់ចោល ទីបំផុតស្តាយក្រោយ។ ជាក់ស្តែងមានរឿងពិត១បានកើតឡើងចំពោះស្ត្រីជនជាតិហ្វីលីពីនម្នាក់ ត្រូវបានប្តីចុះចោល ហើយទៅរកអ្នកថ្មីម្នាក់ទៀត បើទោះបីជាពួកគេមាន កូនច្រើនទៅ ហើយក៏ដោយ។ ក្រោយពីត្រូវប្តីចុះចោលទៅរកស្រីថ្មីដូច្នេះ ពេលនេះនាងបានវិវត្តទៅ រកការផ្លាស់ ប្តូរសម្រស់ដ៏អស្ចារ្យមើលសឹ ងមិនស្អាល់ ហើយបង្កឲ្យមានការ ចាប់អារម្មណ៍ជាខ្លាំង ហើយមហាជន ទូទៅ សរសើរគ្រប់ៗមាត់ថា នាងមានស្រស់ស្អាត ខុសពីមុនដាច់ស្រះលះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថតពីមុនដែលបង្ហោះលើអ៊ីនធឺណិត ត្រូវនាងបង្ហើបឲ្យដឹងថា បានថតក្នុងឆ្នាំ ២០១៣ ដែលគេអាចឃើញ ស្ត្រីក្រីក្រឈ្មោះ Michelle មានរូបរាងស្គម ស្បែកខ្មៅ ទឹកមុខក្រៀមក្រំ ខណៈត្រូវមើលថែកូនតូចៗ ទាំងអស់។ នាងបន្ថែមថា នៅអំឡុងពេលនោះនាងក៏ត្រូវប្ដីធ្វើបា-បទាំងផ្លូវកាយ និងផ្លូវចិត្ត រកតែរឿងឈ្លោះ ជាមួយនាង ស្ទើររាល់ថ្ងៃ។

ពេលនេះស្ត្រី ៧នាក់ខាងលើ មើលទៅពិតជាស្រស់សោភាមែនទែន ហើយអ្នកប្រើប្រាស់បណ្ដាញ អ៊ីនធឺណិតជា ច្រើនបាននិយាយថា ប្តីរបស់នាងប្រហែល ជាមានវិប្បដិសារី ដែលចាកចេញពីជីវិតនារីដ៏គួរឱ្យ ស្រឡាញ់ និងកូនៗជាច្រើនរបស់គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ និងរូបភាព ដែលត្រូវបានគេចែកចាយ លើបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈទំព័រហ្វេសប៊ុក មួយមានឈ្មោះ OFW Secret Files បង្ហាញពីកម្មការិនីជន ជាតិហ្វីលីពីនម្នាក់ ឈ្មោះ Michelle Valenzuela amazed បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងរូបសម្រស់ស្រស់ស្អាតរបស់នាង។

វីដេអូនេះ មានអ្នកចូលទស្សនារាប់លានដង ក្នុងនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បង្ហាញការ ងឿងឆ្ងល់ ពីរបៀបដែលនាងអាចផ្លាស់ ប្តូរមុខមាត់បានយ៉ាងឆាប់រហ័ស ហើយឥឡូវនេះ ជំនួសឱ្យតែការ ផ្តោតអារម្មណ៍លើកូនៗ នាងក៏ឆ្លៀតថែសម្រស់ខ្លួនផងដែរ។ យោងតាមវីដេអូបានឲ្យដឹងថា Michelle ត្រូវបានប្តីចុះចោលទៅរកស្រីផ្សេង នៅពេលនាងមានផ្ទៃពោះកូនទី ៧ តែម្ដង។ អ្នកលេងអ៊ីនធឺណិតខ្លះ ថែមទាំងស្តីបន្ទោសនាងថា មិនបានយកចិត្តទុក ដាក់មើលថែសម្រស់ខ្លួន ទើបនាំឱ្យប្តីវង្វេង ស្មារតីជាមួយស្រីថ្មី។

ប៉ុន្តែ អ្នកខ្លះបានបន្ទោស បុរសជាប្តីខ្លាំងៗថា តួនាទីជាប្តីត្រូវតែចេះ ជួយនាង មើលថែកូនៗ មិនមែនឃើញប្រពន្ធ លែង ស្អាតរត់ទៅរកស្រីថ្មីនោះទេ។ប្រពន្ធធ្លាក់សម្រស់ក៏ដោយសារតែនាង ត្រូវពពោះម្ដងហើយម្ដងទៀត រហូតដល់កូន ៧នាក់ និងត្រូវមើលថែ ពួកគេរាប់ឆ្នាំថែមទៀត។ បន្ទាប់ពីរកការងារធ្វើ នៅក្រៅប្រទេស ស្ត្រីជនជាតិហ្វីលីពីនរូបនេះ បានប្រែទៅជា នារីវ័យ ក្មេង ហើយស្រស់ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះសឹងតែមិនជឿថានាងមានកូន ៧នាក់នៅផ្ទះផង ការផ្លាស់ប្តូរ របស់នាង បានជម្រុញស្ត្រីជាច្រើនងាក មកថែខ្លួនខ្លះផង កុំបណ្ដោឲ្យខ្លួន អាក្រក់ខ្លាំងពេក។ អ្នកផ្សេងទៀតណែនាំ នាងឱ្យផ្តោតអារម្មណ៍លើខ្លួនឯង និងកូនៗ ដោយប្រាប់នាងកុំឲ្យវិល ត្រឡប់ទៅរកប្តី វិញអី ព្រោះគាត់មិនសម នឹងនាងទេឥឡូវនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *