ស្លុតចិត្តណាស់! ចេះតែឆ្ងល់កូនដេកសុខៗ ដល់ពេលព្រឹកឡើង ឃើញខ្លួនប្រាណកូនស្លេកស្លាំងខុសធម្មតា ក៏ខលហៅគ្រូពេទ្យមកមើល ទើបដឹងថាកូនត្រូវបាន…(មានវីដេអូ)

ថៃ៖ នៅថ្ងៃទី ៤វេលាម៉ោង ៧:៣០នាទីព្រឹក លោកវរសេនីយ៍ទោ Somsak Liga មន្រ្តីប៉ូលីសស៊ើបអង្កេតនៅស្ថានីយ៍ប៉ូលីសយ៉ាង Yang Talat ខេត្ត Kalasin
បានជូនដំណឹងមកថា មានទារកអាយុមិនទាន់គ្រប់ ១ខែស្រួលបួលផងក៏ត្រូវបានបាត់បង់ជីវិតដោយគ្នានមូលហេតុ។ ដោយក្រុមគ្រួសារទារកគឺ ស្ថិតនៅស្រុកយ៉ាងតាឡាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត កាឡាក់ស៊ីន ក្រោយអ្នកជំនាញបានធ្វើកោសល្យវិច័យទើបដឹងថាឪពុកម្ដាយទារក ដែលទើបតែកើតបានតែជាង១ខែនេះបានយំសោកស្ដាយជាខ្លាំង
ចំពោះការធ្វេសប្រហែសពួកគេ និងបាននិយាយប្រាប់ពីរឿងនៅយប់ដែលកើតហេតុថា៖ ពូណាវីនបាននិយាយថា រាល់ពេលព្រឹកគាត់តែងតែងើបមកមើល និងប្រឡែងលេងជាមួយកូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លែកតែព្រឹកនេះ ពេលគាត់ងើបមក បែរជាឃើញកូនប្រុសដេកស្ដូកស្ដឹងមិនភ្ញាក់ទាល់តែសោះ គាត់ក៏យកដៃស្ទាបខ្លួនកូនឡើងត្រជាក់ស្រឹប សម្បុរដែលធ្លាប់តែសក៏ប្រែទៅជាស្លេកស្លាំងគួរឲ្យចម្លែកមែនទែន។

គាត់ស្ទើរតែបាត់់បង់ស្មារតីរកធ្វើអ្វីមិនត្រូវ បន្ទាប់មកក៏នឹកឃើញដាស់ប្រពន្ធឲ្យមកជួយមើលគ្នា តែប្រពន្ធដាស់យ៉ាងណាក៏កូនរបស់ពួកគេមិនកម្រើកដែរ ទើបគាត់ដឹងថាកូនបានដាច់ខ្យល់ទៅហើយ។គាត់ក៏ស្រែកឲ្យគ្រប់គ្នាក្នុងផ្ទះមកមើលហើយ និងទូរស័ព្ទហៅភ្នាក់ងារមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលធ្វើកោសល្យវិច័យពីក្រុមគ្រូពេទ្យជំនាញ ទើបសន្និដ្ឋានបានថាទារកស្លា- ប់ដោយសារខ្វះខ្យល់ដកដង្ហើមក្នុងរយៈពេលយូរ ហើយបានបាត់បង់ជីវិតខ្ទងប្រហែលជា ៣ម៉ោងនេះឯង ក៏ព្រោះតែទារកដេកផ្ងារនៅលើពូកដែលទន់ពេក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយស្រ្តីជាម្ដាយប្រហែលជាកល់ក្នើយកូនខ្ពស់ពេក ដូច្នោះហើយរាល់ពេលយប់ម្ដាយគួរតែឧស្សាហ៍ភ្ញាក់មកស្ទៀបមើលកូនយ៉ាងហោចណាស់ក៏បាន ៣ទៅ ៤ដងក្នុងមួយយប់ទើបល្អ។
ហើយរឿងនេះដែរក៏យកទុកជាមេរៀន បទពិសោធន៍មួយសម្រាប់ឪពុកម្ដាយ ក៏ដូចជាអាណាព្យាបាលគ្រប់គ្នាបានដឹង អំពីការធ្វេសប្រហែសចំពោះកូនតូចមិនទាន់ដឹងអីពេលរូបគេគេងលក់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម ៖
អត្ថបទដោយ ៖ bizkh

Leave a Reply

Your email address will not be published. Required fields are marked *