ខឹងអ្នកជិតខាង សើចចំអក កូនស្រីខ្លួនថា អាយុ ៣០ហើយ នៅមិនទាន់មានប្ដីនិងគេទៀត ទ្រាំមិនបាន ស្រ្តីជាម្ដាយក៏ប្រលេះអ្នកជិតខាង រហូតដល់ថ្នាក់…(មានវីដេអូ)

បរទេស៖ កាលពីចុងខែមេសាកន្លងទៅនេះ ស្ត្រីវ័យចំណាស់ ដែលមាននាមត្រកូល ដាយ បានចាប់បោកអ្នកជិតខាងរបស់ខ្លួនម្នាក់មាននាមត្រកូលថា
យ៉ាងទៅលើឥដ្ឋនៅចំពោះមុខមនុស្សម្នាជាច្រើន បន្ទាប់ពីចំអកឲ្យកូនស្រីរបស់គាត់ថាអាយុជាង៣០ឆ្នាំហើយ នៅតែមិនទាន់មានប្ដី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុងឆាំងសា នៃខេត្តហួណាន ភាគខាងត្បូងប្រទេសចិន។
នៅក្នុងថ្ងៃកើតហេតុ អ្នកស្រី ដាយ បានវាយប្រតប់ទៅលើអ្នកនាង យ៉ាង ដែលជាអ្នកជិតខាង ដោយការបោចសក់ ចាប់កៀក.ក និងចាប់បោកទៅលើឥដ្ឋមួយទំហឹងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសកម្មភាពនៃការវាយប្រតប់នេះដែរ ក៏មានការចូលរួមពីប្ដី និងកូនស្រីរបស់អ្នកស្រី ដាយ ផងដែរ។ ហើយមិនយូរប៉ុន្មានប៉ូលិស បានទៅដល់កន្លែងកើតហេតុ និងបំបែកការវាយប្រតប់នោះ។
អ្នកស្រី ដាយ បាននិយាយប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយថា រូបគាត់ផ្ទាល់មិនបានវាយប្រតប់ជាមួយអ្នកជិតខាងឡើយ។ ហើយពេលនោះ គាត់បានព្យាយាមលើកអ្នកនាង យ៉ាង ឲ្យក្រោកឡើងវិញប៉ុណ្ណោះ តែគាត់មិនអាចលើករួច ក៏បណ្ដោយឲ្យដេកលើឥដ្ឋតែម្ដងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្នកស្រី ដាយ មិនព្រមសារភាពចំពោះទង្វើរបស់ខ្លួនឡើយ បើទោះជាប៉ូលិសបានបង្ហាញឃ្លីបវីដេអូដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពក៏ដោយ។ ហើយភាគីទាំងសងខាង ក៏មិនព្រមធ្វើកិច្ចព្រមព្រៀងដើម្បីដោះស្រាយជម្លោះនេះដែរ តែប៉ូលិសនឹងនៅតែបន្ដធ្វើការចំពោះករណីនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *