ពេលចូលដណ្ដឹង អត់ប្រកែកមួយម៉ាត់ ពេលដល់ថ្ងៃចូលរោងការ បែរជារត់ចោលកូនកំលោះ ដើម្បីទៅធ្វើរឿងនេះជាមួយប្រុសផ្សេងទៅវិញ…

មេបាចាស់ទុំនិងសាច់ញាតិ បានត្រឹមតែអង្គុយឱប ក្បាលជង្គង់បង្ហូរទឹកភ្នែក ដោយសារខ្មាសអស់បងប្អូន សាច់ញាតិនៅក្នុងភូមិនិងភ្ញៀវ ដែលបានចែកធៀបការរួចហើយ ដើម្បីមកចូលរួមពិធី មង្គលការកូនស្រី តែអ្វីៗដែលស្មាន មិនដល់គឺបានរលាយអស់ទៅវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលដែលជិតដល់ថ្ងៃ ចូលរោងការទៅហើយ ស្រាប់តែកូនក្រមុំរត់ ចោលផ្ទះបាត់មិនដឹងទៅដល់ណា ធ្វើឱ្យឪពុកម្ដាយខ្មាស គេពេញភូមិ និងសងថ្លៃបណ្ណាការទៅឱ្យ កូនកំលោះទាំងក្ដីអាម៉ាស់ ។
ហេតុការណ៍កូនក្រមុំរត់ចោល ផ្ទះមិនព្រមចូលរោងការចោលកូន កំលោះឱ្យចំបែងឯកានេះ បានកើតឡើងកាលពី វេលាម៉ោង៨យប់ ។ តាមសម្ដីសាច់ញាតិខាងកូនក្រមុំបានរៀបរាប់ថា កូនក្រមុំឈ្មោះ អ.យ.ន អាយុ ១៨ឆ្នាំ ជាកូនច្បងក្នុងចំណោម កូនស្រី ៣នាក់ ចំពោះកូនកំលោះឈ្មោះ ឈ.ម អាយុ ៣២ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាច់ញាតិដដែលបាន បន្ដទៀតថា ឪពុកម្ដាយកូនក្រមុំបានជូនដំណឹង ដល់ខាងប្រុសឱ្យបានដឹង និងនៅតែទន្ទឹងរង់ចាំកូនស្រីត្រឡប់ មកចូលរោងការវិញ តែមិនឃើញនាងមកវិញទេ ។ លុះដល់ល្ងាចថ្ងៃទី២០ ដើម្បីកុំឱ្យខ្មាសគេ ព្រោះភ្ញៀវក៏បាន ហៅរួចរាល់អស់នោះ ឪពុកម្ដាយទាំងសងខាងក៏បានពិភាក្សា ជាមួយខាងកូនកំលោះដោយលើក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្រីប្អូនឈ្មោះ អ.យ.ល អាយុ ១២ឆ្នាំ ឱ្យចូលរោងការជំនួស ដែលនាងកំពុង រៀនថ្នាក់ទី៧ នៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ភ្នំជីសូរ តែដំណោះស្រាយ នេះខុសនឹងច្បាប់ ហើយអាជ្ញាធរក៏បានចុះទៅឃាត់ មិនឱ្យរៀបចំមង្គលការឡើយ ព្រោះកូនស្រីមិនទាន់គ្រប់អាយុ ។ ទាំងឪពុកម្ដាយកូនក្រមុំ និងកូនកំលោះបានពិភាក្សា គ្នាដោយភាគីខាងឪពុកម្ដាយកូន ក្រមុំបានឯកភាពសងថ្លៃបណ្ណាការ ទៅកូនកំលោះចំនួន២.៧៥០ដុល្លារអាមេរិក ដែលថ្លៃផ្ទះយកតែ១.៥០០ដុល្លារអាមេរិកនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនកំលោះអភ័ព្វស្នេហ៍ឈ្មោះ ឈ.ម បានរៀបរាប់ថា ការមានចិត្ដប្រតិព័ទ្ធ ទៅលើនាងជាកូនក្រមុំនោះ គឺតាមរយៈសាច់ញាតិ ខាងនាងតែប៉ុណ្ណោះ ដែលបានណែនាំថា នាងជានារីម្នាក់មាន ចរិតលក្ខណៈស្លូតបូត សុភាពរាបសា ក៏បានឱ្យឪពុកម្ដាយ ចូលស្ដីដណ្ដឹងរៀបការធ្វើ ជាគូអនាគត តែដល់ថ្ងៃចូលរោងការ ស្រាប់តែនាងរត់បាត់ ។ នៅពេលឪពុកម្ដាយនាង មកប្រាប់ក៏មិនបានថាអ្វីដែរ នឹកស្មានថា នាងទៅលេងផ្ទះមិត្ដភក្ដិ២-៣ថ្ងៃ លុះដល់ថ្ងៃចូលរោងការនាង នឹងត្រឡប់មកវិញ តែរហូតដល់ថ្ងៃទី២១ នៅតែមិនឃើញស្រមោលនាងមកទៀត ប្រហែលជានាងមិន ពេញចិត្ដរស់នៅជាប្ដី- ប្រពន្ធជាមួយរូបគេ ទើបនាងរត់ចោលផ្ទះបែបនេះ ។ កូនកំលោះខកចិត្ដបន្ដថា សម្លៀកបំពាក់បានទិញ រួចរាល់អស់ ភ្ញៀវក៏បានអញ្ជើញអស់ហើយដែរ ហើយរូបគេក៏ស្រមៃនៅក្នុងចិត្ដថា នឹងបានក្រាបផ្ទឹមជាមួយ នាងទទួលពរជ័យពីញាតិមិត្ដជិតឆ្ងាយ តែក្ដីស្រមៃនេះបាន រលាយដូចអំបិលត្រូវទឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយពីបណ្ណាការនេះគឺថ្លៃផ្ទះតម្លៃ ១.៥០០ដុល្លារ តែខាងប្រុសបានទាមទារ ឱ្យខាងកូនក្រមុំសង ថ្លៃបណ្ណាការចំនួន ២.៧៥០ដុល្លារអាមេរិក ដោយបូករួមទាំងការចំណាយផ្សេងៗ ទាំងអស់សម្រាប់ការខក ខានដែលបង្កឡើងដោយកូនក្រមុំនេះ ។ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិនាំគ្នានិយាយថា កូនក្រមុំរត់ចោលរោងការនេះ នាងធ្វើជាកម្មការិនីរោងចក្រ កាត់ដេរ ពិតជាមានសង្សារហើយ មើលទៅបានជាដល់ថ្ងៃរៀបមង្គលការមានគូអនាគតទៅហើយ ហ៊ានរត់ចោលបែបនេះ ។ ពិតជាកូនអត់លើកកិត្ដិយស ឪពុកម្ដាយមែន ព្រោះថាបើមិនស្ម័គ្រ គួរតែប្រកែក ឱ្យហើយទៅល្អជាង ។ «ថ្ងៃចូលរោងការបាត់រូបជីវ៉ា ប្រហារដួងចិត្ដ មេបាចាស់ទុំ អាចារ្យក្រមក្រឹត្យ ស្លាកស្នាមជីវិត គិតស្មានមិនដល់» ៕

Leave a Reply

Your email address will not be published. Required fields are marked *