- ជំនឿ

បើយល់សប្ដិ​ ឬជួប​ហេតុភេទ​ទាំង​នេះ ​​បញ្ជាក់​ថា​គ្រួសារ​មាន​ម្រេញ​គង្វាល​តាម​ថែរក្សា

នៅ​ក្នុង​សង្គម​ខ្មែរ​ជា​និច្ច​កាល​តែង​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​​សង់​តូប​​មួយ​នៅ​មុខ​ផ្ទះ​ខ្ពស់​ផុត​ពី​ដី សម្រាប់​សែន​ព្រេន​ថ្វាយ​ដង្វាយ​មាន​នំ​ចំណី បង្អែម ចង្អាប ចំណែក​អ្នក​ខ្លះ​ទៀត​រៀប​ចំ​ជា​កន្លែង​អុច​ធូប​បន់ស្រន់ នៅ​ក្បែរ​សំយាប​ផ្ទះ​ជាដើម​។មូលហេតុ​បាន​ជា​ប្រជាជន​ខ្មែរ​ធ្វើ​បែប​នេះ​ព្រោះ​មាន​ជំនឿ​ថា មាន​ម្រេញ​គង្វាល​មក​នៅ​ក្នុង​ផ្ទះ ដូចនេះ​ត្រូវ​តែ​រៀបចំ​ជា​អាសនៈ​ដើម្បី​ឱ្យ​ម្រេញ​គង្វាល​នោះ តាម​ជួយ​ថែ​រក្សា​ការពារ​គ្រួសារ​ឱ្យ​មាន​សេចក្ដី​សុខ​។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោកយាយ វ៉ែន ឡៃ ដែល​ធ្លាប់​ជួប​ប្រទះ​រឿង​ហេតុ​នេះ​ផ្ទាល់ ហើយ​លោកយាយ​ក៏​ជា​អ្នក​ចេះ​ទស្សន៍ទាយ​ខ្សែ​បាត​ដៃ​ផង​ដែរ​។លោក​យាយ​ វ៉ែន ឡៃ បន្ត​ទៀត​ថា ប្រសិន​បើ​ក្នុង​គ្រួសារ​ណា​មួយ​បាន​យល់សប្ដិ​ឬ​ជួប​រឿង​ហេតុ​ដូច​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​ក្នុង​ផ្ទះ​នោះ​មាន​ម្រេញ​គង្វាល​ហើយ​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. យល់សប្ដិ​ឃើញ​គេ​យក​ក្មេង​ឱ្យ​មក​នៅ​ជាមួយ​៖ លោកយាយ​ប្រាប់​ថា ប្រសិន​បើ​នៅ​សុខ​ៗ​ស្រាប់​តែ​យល់សប្ដិ​ឃើញ​នឹង​​ភ្នែក​ស្រស់ៗ ថា​មាន​គេ​យក​ក្មេង​ឱ្យ​មក​នៅ​ជាមួយ​នោះ​ជា​សញ្ញាណ​បញ្ជាក់​ថា កំពុង​មាន​ម្រេញ​គង្វាល​ដែល​គ្មាន​កន្លែង​ជ្រក​កោន​នៅ​ថែរក្សា​ក្នុង​ផ្ទះ​នោះ​យូរ​មក​ហើយ​ប៉ុន្តែ​គ្មាន​អ្នក​ដឹង​ទើប​បង្ហាញ​ក្នុង​យល់សប្ដិ​បែប​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ​អាច​ធ្វើ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ​ណា​ម្នាក់​ឈឺ​ត្រចៀក​៖ ត្រង់​ចំណុច​នេះ​លោកយាយ​បញ្ជាក់​ថា មិន​ជឿ​មិន​បាន​ទេ លោកយាយ​ប្រាប់​ថា ចៅ​ប្រុស​របស់​លោកយាយ​ហើយ​គុម្ព​ត្រចៀក ទៅ​មើល​ពេទ្យ​ណា​ក៏​មិន​ជា រហូត​ថ្ងៃ​មួយ​ពេល​ដែល​លោក​យាយ​សម្រាន្ត​ពេល​ថ្ងៃ​ស្រាប់​តែ​ឮ​សំឡេង​ក្មេងៗ​ស្រែក​ខ្ញៀវខ្ញារ លុះ​ឱ្យ​គ្រូ​គន់គូរ​មើល​ប្រាប់​ថា​មាន​ម្រេញ​គង្វាល​មក​នៅ​ជាមួយ​ហើយ​។ ក្រោយ​មក​លោកយាយ​រៀបចំ​ធ្វើ​តូប​ឱ្យ​ម្រេញ​គង្វាល​នោះ​នៅ​ទើប​ចៅ​លោកយាយ​ជា​សះស្បើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ​យល់សប្ដិ​ឃើញ​ក្មេង​ឃ្លាន៖ លោកយាយ​ប្រាប់​ថា​នេះ​កាន់​តែ​ច្បាស់​តែ​ម្ដង​ប្រសិន​បើ​ពេល​មាន​អី​ហូប​ឆ្ងាញ់​ៗ​ពី​ថ្ងៃ​ស្រាប់​តែ​យប់​ឡើង​យល់សប្ដិ​ឃើញ​ក្មេង​មក​ប្រាប់​ថា​ឃ្លាន​ណាស់​សុំ​ហូប​ផង​នោះ​ក្នុង​ផ្ទះ​ប្រាកដ​ជា​មាន​ម្រេញ​គង្វាល​កំពុង​មក​សុំ​នៅ​ជាមួយ​ដើម្បី​មាន​អី​ហូប ហើយ​តាម​ជួយ​ការពារ​ថែរក្សា​គ្រួសារ​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ​យល់​សប្ដិ​ឃើញ​ក្មេង​ស្រាត​ននល​គោក៖ លោកយាយ​ វ៉ែន ឡៃ ប្រាប់​ថា​មូលហេតុ​បាន​ជា​យល់សប្ដិ​ឃើញ​ក្មេង​គ្មាន​សំលៀក​បំពាក់ នោះ​មក​ពី​ម្រេញ​គង្វាល​ចង់​ប្រាប់​ថា​កំពុង​ចង់​មាន​ខោអាវ​ស្លៀក​ពាក់​នឹង​គេ​។ ដូចនេះ​ហើយ​តាម​ទំនៀម​តាំង​ពី​បុរាណ​មក​ចាស់ៗ​តែង​យក​ក្រណាត់​ពណ៌​ក្រហម​មក​កាត់​ធ្វើ​សំលៀក​បំពាក់​តូច​ៗ ព្រម​ទាំង​សង់​តូប​តូច​មួយ​ដាក់​សំលៀក​បំពាក់​ក្នុង​នោះ ទុក​ជា​កន្លែង​បូជា បន់ស្រន់​សុំ​សេចក្ដី​សុខ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. ពេល​គេង​ថ្ងៃ​មាន​ក្មេង​មក​កេះ​ជើង​៖ ម្រេញ​គង្វាល​លោកយាយ​ប្រាប់​ថា ភាគច្រើន​ជា​ក្មេង​តូចៗ​ចូលចិត្ត​លេង​​សើច​ណាស់​ប្រសិន​បើ​ថ្ងៃ​មួយ​ស្រាប់​តែ​រសើប​បាត​ជើង​ដូច​មាន​ក្មេង​មក​កេះ​ពេល​កំពុង​គេង តែ​ពេល​បើក​ភ្នែក​ស្រាប់​តែ​មិន​ឃើញ​ នោះ​គឺ​ជា​ម្រេញ​គង្វាល​នេះ​ឯង​។ តាម​ទំនៀម​ត្រូវ​ប្រញាប់​ចាត់ចែង​ធ្វើ​ផ្ទះ​សម្បែង​ឱ្យ​គេ​ស្នាក់​នៅ ទើប​ម្រេញ​គង្វាល​នោះ​ឈប់​មក​រំខាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ​​ វ៉ែន ឡៃ បញ្ជាក់​ទៀត​ថា គ្រួសារ​ណា​មាន​ម្រេញ​គង្វាល​មក​រស់​នៅ​ជាមួយ​នោះ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​នោះ​រស់នៅ​មាន​សេចក្ដី​សុខ ពុំ​មាន​សត្រូវ​ណា​ហ៊ាន​មក​បៀតបៀន ចោរ​លួច​ចោរ​ឆក់​ក៏​មិន​ហ៊ាន​ចូល កូន​ចៅ​គ្មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្ដេសផ្ដាស បន់ស្រន់​អ្វី​ក៏​បាន​សម្រេច​ដូច​ប្រាថ្នា។ ប៉ុន្តែ​លោកយាយ​ប្រាប់​ថា ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ដាក់​បាយ​ដាក់​ទឹក នំ​ចំណី​កុំ​ឱ្យ​អាក់​ខាន​ឱ្យ​សោះ​ ទើប​ម្រេញ​គង្វាល​តាម​ជួយ​ថែរក្សា​ការពារ​៕​​​​