រាត្រីរន្ធត់!!! រឿងពិតមួយនៅស្រុកបាភ្នំផ្ទះដែលត្រូវបានគេបោះបង់ទុកចោលដោយសារតែមានប្រវត្តិបែបនេះ… (មានវីដេអូ)

ព្រៃវែង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា បច្ចុប្បន្ននេះយើងសង្កេតឃើញវិទ្យាសាស្ត្រ មានភាពរីកចម្រើនខ្លាំង គួរឲ្យកត់សំគាល់ ដែលធ្វើឲ្យមនុស្សជំនាន់ក្រោយ មិនសូវជឿលើ អបិយជំនឿ វិញ្ញាណ ខ្មោចព្រាយ បិសាច និងបារមីអរូបិយប៉ុន្មានឡើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែជាមួយគ្នានេះ ក៏មានមនុស្សជាច្រើន នៅតែមានជំនឿលើផ្លូវងងឹកទាំងអស់នេះ ពោលគឺសូម្បីតែ ប្រទេសលោកខាងលិច ដែលមានការរីកចម្រើនខ្លាំង ទៅលើវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏នៅតែមិនទាន់ មានអំណះអំណាងច្បាស់លាស់ នៅឡើយទេថា នៅលើលោកនេះមាន ឬគ្មាន វិញ្ញា ណខ្មោ ច ព្រាយ ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះក្រុមការងារយើង បានលើកយករឿងមួយ ដែលមនុស្សចាស់ៗ រស់ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថា ជារឿងពិត ដែលវាបានកើតឡើងប្រហែលជាង ១០ឆ្នាំ មុន ប៉ុន្តែរឿងនេះនៅតែដិតជាប់អារម្មណ៍ពួកគាត់ជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រុកអ្នកភូមិ រស់នៅតំបន់ខាងលើ បានលើកយកផ្ទះមួយខ្នង ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកាលពីជាង ១០ឆ្នាំមុន ផ្ទះមួយខ្នងនេះ ត្រូវបានម្ចាស់បោះបង់ចោល ទុកឲ្យនៅព័ន្ធព័ទ្ធទៅដោយព្រៃក្រា ស់រុំជញ្ជាំង និងដំបូលផ្ទះ ដែលមើលទៅគួរឲ្យខ្លាចបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងហេតុដែលបណ្ដាលឲ្យម្ចាស់ផ្ទះសម្រេចចិត្ត នាំគ្នាទៅរស់នៅកន្លែងផ្សេង ហើយបោះបង់ផ្ទះដែលទើបសង់មិនទាន់ទាំងបានរស់នៅស្រួសខ្លួនផងនោះ គឺដោយសារ មានរឿងរាវច ម្លែកៗ ព្រឺក្បា លកើតឡើងជាច្រើន ដូចជាមានសំឡេងមនុស្សសើចសប្បាយនៅក្នុងផ្ទះ មានសំឡេងដាំបាយធ្វើម្ហូប លាងចាន ហើយមិនតែប៉ុណ្ណោះ មានសំឡេងស្រែកហៅម្ចាស់ផ្ទះមកហូបបាយជាមួយក៏មានដែរ ខណៈដែលទាំងកណ្ដាលយប់ និងកណ្ដាលថ្ងៃត្រង់ ដែលម្ចាស់ផ្ទះមកសម្រាន្តលេងជុំគ្រួសារនៅខាងក្រោមផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោកអ៊ុំម្ចាស់ផ្ទះធ្លាប់បានប្រាប់អ្នកស្រុកអ្នកភូមិថា ថ្ងៃមួយពេលថ្ងៃត្រង់ គាត់មកពីស្រែអស់កម្លាំង ក៏បានប្រាស់ដេកនៅលើអង្រឹងក្រោមផ្ទះ ហើយមិនដឹងថា ពេលនោះកូន និងប្រពន្ធរបស់គាត់ទៅចំការទេ ព្រោះគាត់បានឮសំឡេងរណ្ដំចានឆ្នាំ ហើយមានក្លិ នឈ្ងុយធ្វើម្ហូបផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារក្លិនឈ្ងុយនៅតែបន្តយូរទៅៗ ទើបលោកអ៊ុំអត់ទ្រាំមិនបាន ក៏បានស្រែកចំឈ្មោះប្រពន្ធគាត់ថា «…បានម្ងូបអ៊ី? យូរម៉េស មិនទាន់បានបាយស៊ីទៀត…» គ្រាន់តែប៉ុណ្ណឹងសំឡេងរ ណ្ដំចានឆ្នាំ និង ក្លិនឈ្ងុ យដែលជះចេញពីចង្រ្កាន បានបញ្ឈប់ទាំងអស់ ទ្រាំមិនបានដោយមានការសង្ស័យ លោកអ៊ុំបានឡើងតាមជណ្ដើរផ្ទះទៅមើល ស្រាប់តែឃើញទ្វារផ្ទះបិទជិត ថែមទាំងចាក់សោរក្រៅថែមទៀតផង ។ ឃើញដូចនេះ មិនបង្អង់យូរ លោកអ៊ុំបានដាក់មេប្រូច ទៅអង្គុយដង្ហត់នៅផ្ទះអ្នកជិតខាងរង់ចាំប្រពន្ធកូន មកពីចំការវិញទើបហ៊ានចូលផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា រឿងរ៉ាវដដែលៗនេះ នៅតែបន្តឲ្យដឹងឮគ្រប់គ្នានៃសមាជិកគ្រួសាររបស់ម្ចាស់ផ្ទះមួយខ្នងនេះ រហូតទ្រាំមិនបាន ក៏សម្រេសចិត្តចាកចេញពីផ្ទះ ទៅរស់នៅលើដីចំការរបស់ពួកគាត់ក្បែរជើងភ្នំ ។លុះដល់ពេលក្រោយមកទៀត បន្ទាប់ពីម្ចាស់បានបោះបង់ហើយ ផ្ទះមួយខ្នងនោះត្រូវបានអ្នកស្រុកភូមិហៅថា «ផ្ទះតាស្រ៊ុន» ហើយគ្រាន់តែឮឈ្មោះផ្ទះនេះ ក៏មានអារម្មណ៍ព្រឺឆ្អឹងដែរ ព្រោះទាំងក្មេង ចាស់ ប្រុសស្រី នៅក្នុងភូមិ សុទ្ធតែដឹងថា ផ្ទះមួយខ្នងនោះ មានគ្រួសារខ្មោ ចរស់នៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកភូមិបាននិយាយថា ថ្ងៃមួយមានបុរសអ្នកឌុបជ្រូកលក់ម្នាក់ (ជំនាន់នោះគេជិះកង់ឌុបជ្រូក) ជាអ្នកស្រុកផ្សេង ត្រូវបានខ្មោ ចស្រីនៅក្នុងផ្ទះនោះលងទាំងកណ្ដាលថ្ងៃ ដោយបានបង្ហាញខ្លួនដូចមនុស្សធម្មតា មានពកូននៅចង្កេះទៀតផង ហើយបានស្រែកហៅអ្នកលក់ជ្រូកនោះ ឲ្យឈប់ព្រោះចង់ទិញជ្រូកចិញ្ចឹម ប៉ុន្តែគ្រាន់តែ បត់កង់ចូលផ្ទះ ស្រាប់តែគ្មានមនុស្សសូម្បីម្នាក់ ហើយផ្ទះក៏មានសភាពព្រៃដុះជិទជុំថែមទៀត ធ្វើឲ្យបុរសនោះព្រឺក្បាល បណ្ដើរកង់រត់មិនងាកក្រោយឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ខ្មោចលង នៅក្នុងផ្ទះតាស្រ៊ុននៅតែដក់ជាប់អារម្មណ៍ អ្នកស្រុកអ្នកអ្នកភូមិ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ម្ចាស់ផ្ទះបាននាំគ្នា មករស់នៅវិញ ដោយមានពិធីសែនព្រេន សូត្រមន្តបណ្ដេញឧប ទ្រពច ង្រៃចេញពីផ្ទះ ហើយរុះរើ គ្រឿងផ្ទះចាស់ៗ យកទៅប្រគេនព្រះសង្ឃ និងរស់នៅយ៉ាងសុខសាន្ត ដោយបានប្រាប់អ្នកជិតខាងថា «ស្ងប់ស្ងាត់វិញហើយ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *