មិនគួរឲ្យជឿ ថាមានវិធីនេះ!!! ការសិក្សាមួយបានរកឃើញថា មនុស្សជាតិអាចមានលទ្ធភាពរស់នៅរហូតដល់អាយុ ១៣០ឆ្នាំ ប្រសិនបើពួកគេអនុវត្តនូវវីធីទាំងនេះ

តាមចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា​ មនុស្សជាតិអាចរស់នៅរហូតដល់អាយុ ១៣០​ឆ្នាំ បើទោះជានាពេលបច្ចុប្បន្ននេះមានមនុស្សតិចតួចណាស់ដែលអាចនៅរស់លើសពីអាយុ ១០០ ឆ្នាំក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្រ្តនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (Swiss Federal Institute of Technology) ដែលមានមូលដ្ឋានៅក្នុងទីក្រុង Lausanne នៃប្រទេសស្វីស ខណៈនៅក្នុងការសិក្សាគេស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីជីវិតមនុស្សដែលមានអាយុច្រើនបំផុតប្រមាណជា ១,១០០ នាក់ នៅក្នុងប្រទេសចំនួន ១៣ផ្សេងគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


លទ្ធផលនៃការសិក្សាបានបង្ហាញថា មនុស្សជាតិអាចមានលទ្ធភាពរស់ដល់អាយុ ១៣០ឆ្នាំឯណោះ ហើយកត្តាដែលធ្វើឲ្យមនុស្សម្នាក់អាចរស់នៅបានយូរអង្វែងដូចនេះគឺដោយសាររាង្គកាយរបស់ពួកគាត់មានអំណោយផលពីធម្មជាតិស្រាប់បូកផ្សំជាមួយនឹងទម្លាប់នៃការរស់នៅត្រឹមត្រូវរបស់ពួកគាត់តាំងពីក្មេងមកដូចជាទម្លាប់នៃការបរិភោគអាហារសុខភាពជាប្រចាំ ធ្វើលំហាត់ប្រាណជាប្រចាំ និងមានជីវិតដែលពោរពេញដោយភាពរីករាយជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


យ៉ាង​ណាក្តី ការសិក្សាបានបញ្ជាក់ថា មនុស្សដែលមានអាយុចាប់ពីអាយុ ១១០ ឆ្នាំឡើងទៅគឺអាចប្រឈមនឹងការស្លាប់ងាយណាស់ ដោយពេលខ្លះពួកគាត់អាចស្លាប់ដោយគ្មានធ្វើទុក អ្វីទាល់តែសោះ។ ចំពោះលទ្ធភាពនៃការរស់នៅដល់អាយុ ១៣០ឆ្នាំវិញ ដ្បិតតែវាអាចទៅរួចតែវាមានភាគរយតិចតួចណាស់ ពោលគឺមួយភាគរយក្នុងចំណោមរាប់រយលានករណី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *