តេច្រឡំលេខ ក៏ផ្តោះ.ផ្តងស្នេ ហាគ្នា សំឡេងអូ នសែនពិរោះបងល ង់ហើយ ពេលជួបមុខផ្ទាល់…ម៉ែ.អើយ!នាងអាយុ ៨០ផ្លាយ

បរទេស៖ កាលពីថ្មីៗនេះ មានបុរសជាជាងម៉ាស៊ីនម្នាក់ បានរៀបការជាមួយស្ត្រីដែលខ្លួនបានលង់ស្នេហ៍ជាយូរមកហើយដោយសារតែសំឡេងពីរោះ បន្ទាប់ពីស្ត្រីនោះបានចុចទូរស័ព្ទច្រឡំលេខ ហើយគាត់ក៏បានលើកទទួល ជជែកគ្នាលេង រហូតធ្វើឲ្យគាត់លង់សំឡេងដ៏ផ្អែមល្ហែមនោះតែម្ដង។

ការឈានទៅដល់រៀបការប្រ កែកមិនរួចនេះ ដំបូងឡើយលោក Sofian Loho Dandel បានលើកទូរស័ព្ទរប ស់ស្ត្រីម្នាក់ដែលតេច្រឡំលេខ ហើយគាត់មិននឹកស្មានថា ការសន្ទនារបស់ពួកគាត់បានចំណាយពេលដល់ទៅជិត ១ម៉ោងឡើយ និងច្រើនម៉ោងទៅៗនៅថ្ងៃបន្តបន្ទាប់ ហើយស្គាល់គ្នាបានរយៈពេលមួយឆ្នាំក៏សម្រេច ព្រមព្រៀងរៀបការគ្នា។ លោក Dandel អាយុ ២៨ ឆ្នាំ ធ្វើការ

ក្នុងយានដ្ឋានមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី បានលង់សំឡេងដ៏ពិរោះរបស់ Martha Potu រួចក៏សម្រេចជួបមុខគ្នា។ ប៉ុន្តែពេលគាត់ទៅដល់ផ្ទះ Potu គាត់មិនជឿថា អ្នកដែលបើកទ្វារឲ្យចូលជាស្ត្រីវ័យ ៨២ឆ្នាំ និងជាមនុ ស្សខ្លួ នល ង់សំឡេងតាមទូរស័ព្ទនោះឡើយ។ អ្វីៗផ្ទុយស្រឡះពីការរំពឹងទុក ព្រោះគាត់ស្រម៉ៃថា នារីនោះនឹងមានសម្រស់ស្អាតដល់ពេលជួបផ្ទាល់ ខាងស្រីមានវ័យ

ចាស់ជាងខ្លួ នដល់ទៅ៥៤ ឆ្នាំគឺមានវ័យប្រហែលជីដូន។ Dandel មានការភ្ញាក់ផ្អើ លពីរូបរា ងរបស់ Potu ព្រោះខាងស្រីមិនបានបង្ហើបឲ្យដឹងពីអាយុតាមទូរស័ព្ទទេ ហើយខាងប្រុសក៏បានសារភាពស្នេហ៍ និងសន្យាមិនផ្លាស់ប្ដូរគោលជំហរដែរ ទោះបីគាត់មានរូបរាងយ៉ាងណាក៏ដោយ។

អ្នកទាំងពីរបានឆាតរកគ្នាជាច្រើនម៉ោងហើយ Dandel ដឹងថា Potu កំពុងរ.ស់នៅតែម្នាក់ឯង បន្ទាប់ពីប្ដីស្លា. ប់ចោលជាង១០ ឆ្នាំមុន ឯកូ ន២នាក់រប ស់គាត់ចេញទៅធ្វើការនៅក្រៅប្រទេសទៀត.នៅក្នុងការសន្ទនាគ្នាវិញ Dandel ដែលមិនទាន់បានជួបមុខសោះ ប៉ុន្តែគាត់ហ៊ា នសន្យារួមរ.ស់ជាមួយ Potu និងថែរក្សាគ្នាអស់មួយជី.វិត។

ទីបំផុតពួកគេបានរៀបចំពិធីអាពាហ៍ពិពាហ៍តាមប្រពៃណីតែម្ដង ដោយមានការចូលរួមពីសា ច់ញាតិបងប្អូននៅខេត្ត North Sulawesi ។ នៅចំពោះមុខមិត្តភ័ក្ដិ និងក្រុមគ្រួសារលោកបាននិយាយប្រវត្តិស្នេហ៍មិនលាក់លៀមថា «ការចាប់ផ្ដើមដំបូងគឺមានគេទូរស័ព្ទមកច្រឡំលេខ ខ្ញុំគ្រាន់តែឆ្លើយតាមគេសួរមិន ដឹងថាជានរណាទេ។

ប៉ុន្តែខ្ញុំសែនស្រលាញ់ ដែលប្រពន្ធខ្ញុំនេះណែនាំខ្លួនគាត់ឲ្យស្គាល់ ហើយការនិយាយស្ដីពិតជាសមគួរ និងសុភាពខ្លាំងណាស់គួរឲ្យស្រលាញ់។ ពេលដាក់ទូរសព្ទចុះ យើងបានលេងផ្ញើសារ SMS វិញ។ ប្រពន្ធខ្ញុំនេះបានសួរសុខទុក្ខហើយសំណួរនីមួយៗហាក់បា.រម្ភចំពោះខ្ញុំណាស់។នៅថ្ងៃបន្ទាប់ខ្ញុំចាប់ផ្ដើម មានអារម្មណ៍ស្រលាញ់គាត់មែនទែនហើយ។ តាំងពីអាយុប៉ុណ្ណេះខ្ញុំមិនដែលមានស្នេ.ហា និងណាត់ជួបនា រីណាម្នាក់ទេហើយនេះជាលើកដំបូងផងដែរ។

ខ្ញុំអ ន្ទះ.សាចង់ជួបមុខគាត់ខ្ញុំមិនដឹងថាគាត់អាយុប៉ុន្មាននោះទេ ប៉ុន្តែយើងស្ម័គ្រស្រ.លាញ់គ្នាហើយ។ ចំណែក Potu ប្រាប់ថាខ្ញុំធ្លាប់បួងសួងសុំព្រះប្រ ទានបុរ សម្នាក់ដែលអាចមើលថែខ្ញុំបានក្នុងវ័យនេះ ហើយ Sofienនេះហើយគឺជាបុរ សម្នាក់នោះដែលធ្វើឲ្យខ្ញុំស្រ.លាញ់គាត់ខ្លាំង»៕