មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់បានផ្ទុះកំ ហឹ ងយ៉ាងក្រេ វក្រោ ធ និងបានទា ញពូថៅទៅកា ប់ក្បាលស្រ្ដីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់
ហើយត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី៧ នៅក្នុងក្រុមទី៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ។
យោងតាមមន្រ្ដីនគរបាលស្រុកសង្កែ បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ វាំង ប្រុស ហៅ លេង អាយុ៣៣ឆ្នាំ មានលំនៅក្នុងក្រុមទី៧ ភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯជនរងគ្រោះ ឈ្មោះ ជិន សឿន អាយុ៧៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
មន្រ្ដីនគរបាលស្រុកសង្កែ បានបញ្ជាក់ថា មុនពេលកើតមាននូវអំពើហិ ង្សាដ៏សា ហា វនោះ ជនសង័្សយបានចោទប្រកាន់ស្ដ្រីរងគ្រោះថា គាត់បានលួ ចពងមាន់របស់គេ។
ប៉ុន្ដែជនរងគ្រោះបានប្រកែកថា គាត់មិនបានលួ ចនោះឡើយ ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា ហើយជនសង័្សយក៏បានផ្ទុះកំ ហឹ ងយ៉ាងក្រេ វក្រោ ធឡើង
ស្ទុះទៅទា ញពូថៅ កា ប់ប្ រហារទៅលើក្បាលជនរងគ្រោះ ចំនួនពីរពូ ថៅផ្ទួនៗ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូនស្រ្ដីរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលមានសេចក្ដីរាយការណ៍ពីអំពើហិ ង្សាបែបនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង័្សយ ដោយដកហូតបានពូ ថៅ១។
បន្ទាប់មក សមត្ថកិច្ចបាននាំជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕