ធុញទ្រាន់ មុខមាត់ដូចមនុស្សសាមញ្ញ បុរសម្នាក់នេះបានកែមុខឱ្យចម្លែកពីគេ!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីក្រុងអ៊ីកាតាមី៖ បុរសម្នាក់មកពីប្រទេសប្រេស៊ីលបានចំណាយប្រាក់ជាច្រើន ក្នុងការដាំចែជាប់នឹងធ្មេញរបស់គាត់ដើម្បីឱ្យមានមុខមាត់ខុសគេតែម្នាក់ឯង ដែលគាត់គិតថាគាត់កំពុងតែស្វែងរកនូវសម្រស់ពិតរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Orc វ័យ ៤១ ឆ្នាំ ជាវិចិត្រករសាក់រូប មកពីទីក្រុង Iguatami នៅព្រំដែនប៉ារ៉ាហ្គាយ និងប្រេស៊ីល គាត់បានធ្វើការសាក់ដំបូងកាលពីអាយុ ១៥ ឆ្នាំ ហើយបានចាប់ផ្តើមវះកាត់រាងកាយ នៅពេលដែលគាត់មានអាយុ ៣៥ ឆ្នាំ។ គាត់បានប្រាប់ថា គាត់កំពុងព្យាយាមធ្វើបែបនេះគឺទៅតាមគំនិតរបស់គាត់ និងជាការបំផុសគំនិតចេញពីបេះដូងប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់មិនត្រឹមតែវះកាត់ធ្វើជាចែ(ដូចចែជ្រូកព្រៃ) នៅលើមាត់ប៉ុណ្ណោះទេ គាត់ក៏បានសាក់យ៉ាងច្រើន សូម្បីកែវភ្នែកក៏កែ កែឱ្យអណ្តាតព្រែក និងវះកាត់ដាក់បូកស្រួចៗចំនួន ៨ ដែលទល់ពីក្រោមស្បែករបស់គាត់។ ជាលទ្ធផលបុរសអាយុ ៤១ ឆ្នាំរូបនេះក៏ទទួលបានការចាប់អាម្មរណ៍ទាក់ទងនឹងសម្រស់ប្លែកបែបនេះ។ វាត្រូវបានគេដឹងថាបន្ទាប់ពីការបំពេញនូវបំណងប្រាថ្នារបស់គាត់ គាត់ក៏ទទួលបានមតិផ្សេងៗគ្នាជាច្រើនពីសាច់ញាតិ បងប្អូន និងអ្នកនិយមលេងអ៊ិនធឺណែតផងដែរ។ រីឯម្តាយរបស់គាត់មិនចូលចិត្តរឿងនេះទេ ប៉ុន្តែឪពុករបស់គាត់អាចទទួលយកបាន ហើយមិត្តភក្តិរបស់គាត់យល់ថាវាចម្លែកប្លែកម្យ៉ាងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅជាបែបនេះ ដោយសារតែគាត់មានភាពធុញទ្រាន់នឹងមុខមាត់ជាមនុស្សសាមញ្ញៗធម្មតា ដូច្នេះគាត់បានកែប្រែមុខមាត់ថ្មី និងដាំចង្កូម ឬអាចហៅជាចែម្តងមួយៗទៅ។ សម្រាប់គាត់ គាត់គិតថា ឱ្យតែមានជីវិតរស់នៅគឺសំខាន់ជាងអ្វីៗទាំងអស់ គាត់បានណែនាំអ្នកផ្សេងហ៊ានរស់នៅជាមួយការលំបាក ការរីករាយ ការធ្វើដំណើរកំសាន្តដោយក្ដីស្រឡាញ់ និងធ្វើអ្វីដែលពួកគេចង់បាន ចង់ធ្វើ ប្រៀបដូចជាខ្លួនគាត់ដែលហ៊ានធ្វើបែបនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Kenh14.vn