ពិតជាអាណិតណាស់!! ឆ្កែដ៏កម្សត់សុខចិត្តអង្គុយចាំម្ចាស់ ១ឆ្នាំនៅចិញ្ចើមផ្លូវ តែជាអកុសលត្រូវ…!!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរទេស៖ សុនខញីដ៏ស្ម័គ្រស្មោះ នឹងម្ចាស់មួយក្បាល កំពុងតែធ្វើឲ្យមហាជនជនជាច្រើន អាណិតខ្លោចចិត្តចំពោះវាយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញ មកអង្គុយនៅតាមដងផ្លូវមួយកន្លែង ក្នុងប្រទេសថៃ ដើម្បីរង់ចាំម្ចាស់មកទទួលវា ត្រឡប់ទៅផ្ទះវិញ រហូតត្រូវបានរថយន្តបុកងាប់ យ៉ាងអាណោចអាធ័ម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពបានឲ្យដឹងថា សុនខញីមួយក្បាលនេះ មានអាយុ៣ឆ្នាំ ត្រូវបានគេហៅឈ្មោះរបស់វាថា Loung បានប្រទះឃើញមកអង្គុយនៅចិញ្ចើមផ្លូវ ត្រង់កំណាត់ផ្លូវជាតិលេខ៣ Sukhumvit ក្នុងខេត្ត Chanthaburi ប្រទេសថៃ ដែលជាមហាវិថីដ៏សំខាន់មួយ រវាងទីក្រុងបាងកក និងប្រទេសកម្ពុជា បន្ទាប់ពីវាបានធ្លាក់ពីលើ រថយន្តដឹកទំនិញរបស់ម្ចាស់របស់វា កាលពីឆ្នាំមុនមកម៉្លេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់របស់វា ក៏មិនបានដឹងទេថា កូនឆ្កែរបស់ខ្លួនធ្លាក់ពីលើរថយន្តនោះឡើយ ហើយពួកគេថែមទាំងមិនបានអើពើ ស្វះស្វែងដើររកកូនឆ្កែ ដ៏កំសត់របស់ខ្លួនដែរ។ ពោលមកទល់ពេលនេះ វាបានអង្គុយរង់ចាំម្ចាស់របស់វានៅទីនោះ អស់រយៈពេល១ឆ្នាំទៅហើយ រហូតត្រូវរថយន្តបើកបុក ងាប់ក្នុងថ្លុកឈាម កាលពីសប្តាហ៍មុននេះ នៅគ្រាដែលវាកំពុងតែដើរទៅដើរមក តាមចិញ្ចើមផ្លូវខាងលើដែលជាកន្លែងកើតហេតុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមប្រភពពីអ្នកស្រុក រស់នៅក្នុងតំបន់ខាងលើនេះ ក្នុងភូមិ Ban Nong Khon នៃខេត្ត Chanthaburi បានឲ្យដឹងថា ពួកគេក៏បានចិញ្ចឹមវា ដាក់បាយដាក់ចំណីឲ្យវាស៊ី អស់រយៈជាច្រើនខែផងដែរ។ កូនឆ្កែមួយក្បាលនេះ មិនព្រមទៅណាសោះ សុខចិត្តមកផ្តេកផ្តួលខ្លួន អង្គុយរង់ចាំម្ចាស់ដើម្បីមកទទួលយកវា ត្រឡប់ទៅផ្ទះវិញ។មិនតែប៉ុណ្ណោះ វាក៏ជាសុនខមួយក្បាល ដែលល្បីនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីមានមនុស្សម្នាជាច្រើន បានដឹងរឿងរ៉ាវរបស់វា ជិះកាត់តាមផ្លូវនេះ ចុះថតរូបវាយកទៅបង្ហោះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានឲ្យដឹងដែរថា កន្លងមកកាលពី សុនខមួយក្បាលនេះនៅរស់ គឺតែងមានមនុស្សជាច្រើន បានចូលខ្លួនមកអះអាងថា Loung គឺជាកូនឆ្កែរបស់ពួកគេផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រាន់តែពួកគេចូលទៅជិតខ្លួនវា ដើម្បីយកក្រឡៅពាក់.កវានោះ ស្រាប់តែសុនខមួយក្បាលនេះ រត់ចេញបោលចូលគុម្ពស្មៅតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពោលវាអាចបញ្ជាក់បានថា ទំនងជាអ្នកទាំងអស់នោះមិនមែនជាម្ចាស់របស់វាហើយ ទើបវាមិនព្រមឲ្យប៉ះពាល់ខ្លួនរបស់វាយ៉ាងដូច្នេះនោះ។ទន្ទឹមនឹងការងាប់របស់សុនខដ៏ស្ម័គ្រស្មោះ រង់ចាំម្ចាស់នេះដែរ សមាគមន៍អ្នកស្រលាញ់សត្វឆ្កែក្នុងខេត្ត Chanthaburi បានយកសាកសពរបស់វា ទៅបូជាក្នុងស្រុក Tha Mai ដោយសង្ឃឹមថា ព្រលឹងរបស់វានឹងទៅបានសុខផងដែរ ៕