- ចំណេះដឹង, ចែករំលែក

កូនខ្មែរគប្បីដឹង! ៧ចំណុច អង្គរវត្តល្បីខ្ទរខ្ទារលើលោក…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀមរាប៖ ប្រាសាទអង្គរវត្ត ជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី ២ ចាប់ពីឆ្នាំ១១១៣ ដល់ ឆ្នាំ១១៥០ ។ អង្គរវត្តតំណាងឲ្យភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និង ទេវតា ក្នុងទេវកថាហិណ្ឌូ និង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសិលាចារឹក នៅសតវត្សទី១៦ បានបញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ «ព្រះមហានគរឥន្ទ្រប្រ័ស្ថ ព្រះពិស្ណុលោក»។ ពាក្យឥន្ទ្រប្រ័ស្ថ មានន័យថា «ទីក្រុងរបស់ព្រះឥន្ទ្រ»។ មួយចំណែកទៀតនៅសតវត្សរ៍ទី ១៧ត្រូវបានគេហៅថា«ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក »។ រីឯការវិវត្ត នៃឈ្មោះមកជា «អង្គរវត្ត »នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ ។ ចំពោះប្រជាជន ខ្មែរពិសេសអ្នករស់នៅខេត្តសៀមរាបច្រើនហៅឈ្មោះរួមមួយគឺអង្គរតូច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រម៉ាណជាង៣០ម៉ឺននាក់ និងដំរីជាង៦ពាន់ក្បាល និងប្រើប្រាស់ថ្មសរុប ប្រមាណជាង១០លានតោន នៅក្នុងទំហំខ្នាត និង ភាពស៊ីមេទ្រីឡើងដល់កំពូលដែលត្រូវបានគេជឿថា ជា ប្រាសាទសាសនាដ៏ធំបំផុតរបស់ពិភពលោក (អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក) ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារៀងរាល់ថ្ងៃទី ២១-២២ ខែមីនា និង ថ្ងៃទី ២២-២៣ ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត ដែលចែករយៈពេលយប់និងថ្ងៃស្មើគ្នា(សមរាត្រី) ។ អង្គរវត្តប្រែពណ៌ពីសំរិទ្ធទៅប្រាក់ពីប្រាក់ មកមាសទៅតាមពេលវេលាមួយទៀងទាត់ព្រឹកថ្ងៃនិងរសៀល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គរវត្តស្ថិតចំខ្សែអ័ក្សទី៧ នៃរយៈទទឹងរបស់ផែនដី ដែលខ្សែនោះរត់ស្របគ្នាជាមួយនឹងប្រាសាទពីរ៉ាមីតជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសារបស់មិចស៊ិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិរបស់ឈីលី។ អ្នកស្រាវជ្រាវបានឲ្យ ដឹងទៀតថា ប្រាសាទអង្គរវត្តមានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្ម និងសម្បត្តិវប្បធម៌ និងជាប្រសាទ ដែលមានស្ថាបត្យកម្ម ត្រូវបានគណនា និង ធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់អ័ក្ស នៃប៉មរបស់ប្រាសាទគឺកើតចេញពីរង្វង់មូល ដែលតំណាងឲ្យហ្វូងតារាត្រាគោ(Draco)កញ្ជុំ សកល ដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរង្វាស់កាំរស្មីព្រះអាទិត្យ។ ប្រាសាទនេះមានរាងឆ្លុះអ័ក្ស៣ជាន់ជាប់ៗគ្នា បើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្នបារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង៣ប្រៀបដូចជារាងផ្កាយរណប ដែលសំយោគយកថាមពលព្រះអាទិត្យ ដែល បានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។ គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹក ដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង និងគ្រប់ប៉ម នៃអង្គរវត្តជាចំនុច ដែលបង្កើតរាងជាសត្វអណ្ដើក ដែលទាក់ទងនិងរឿងកូរសមុទ្រទឹកដោះ ឬកូរសមុទ្រចក្រវាឡ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងប្រាសាទ “អង្គរវត្ត” មានរូបភាពលាក់បង្កប់ច្រើនជាង២០០ផ្ទាំង ដែលមិនអាចមើលដឹងដោយភ្នែកទទេ បានត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effecttផងដែរ។ សូមបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្ត ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃ១៤ ធ្នូ ១៩៩២៕