ត្រីជាអាហារសម្បូរជីវជាតិមួយហើយវាថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ ត្រីសឹងតែគ្រប់ប្រភេទត្រូវបានគេយកមកធ្វើជាអាហារបរិភោគ។
មានមនុស្សច្រើនណាស់ដែលចូលចិត្តបរិភោគត្រី តែក៏មិនប្រាកដថាាយើងស្គាល់បានត្រីគ្រប់ប្រភេទដែរ។
ប្រភពព័ត៌មានរបស់រុស្ស៊ីមួយបានរាយការណ៍ពីករណីមួយដែលធ្វើអោយកក្រើកពេញបណ្តាញសង្គមតែម្តង ដោយសារតែអ្នកនេសាទម្នាក់នេសាទបានត្រីចម្លែកមួយដែលមានទំងន់ដល់ខ្ទង់រយគីឡូក្រាម។
បើតាមវីដេអូវាដូចជាប្រភេទត្រីក្រាញ់ ទាស់ត្រង់វាធំប្លែក ដែលចូលខ្ទង់រយគីឡូក្រាមហើយ ដែលមិនធ្លាប់ ឃើញពីមុនមកទេ ។