នារីម្នាក់កើតអង្គែរយូរឆ្នាំហើយ ប្រើសាប៊ូអ្វីក៏មិនបាត់ លុះសាកវិធីធម្មជាតិនេះ​គ្រប់យ៉ាងស្មានមិនដល់

អង្កែជាបញ្ហាដ៏គួរអោយខ្មាស់អៀនដែលធ្វើអោយសក់អ្នកជ្រុះយ៉ាងងាយ ការប្រតិកម្មស្បែកក្បាល និងបញ្ហាសក់ផ្សេងៗទៀត។ វិធីសាស្ត្រងាយៗសំរាប់កំចាត់អង្កែអាចជួយអ្នកមួយផ្នែកធំក្នុងការរក្សាសក់អ្នកអោយមានភាពស្រស់ស្អាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ស៊ុត និងទឹក

យកស៊ុតតែផ្នែកស២គ្រាប់ និងបន្ថែមទឹក៣ស្លាបព្រាចូល។ សើមសក់របស់អ្នកជាមួយទឹកតិចៗ។បន្ទាប់មកលាបល្បាយដែលលាយហើយទៅលើស្បែកក្បាល និងទុកប្រមាណ៣០នាទី។ បន្ទាប់មក លាងចេញដោយប្រើទឹកក្តៅឩុនៗ។ ធ្វើបែបនេះ២ដងក្នុង១សប្តាហ៍នឹងឃើញថាអង្កែបាត់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


២. ទឹកខ្មេះ និងទឹកក្រូចឆ្មា
ទឹកខ្មេះ និងទឹកក្រូចឆ្មាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសំរាប់កំចាត់អង្កែ។ អ្នកត្រូវយកទឹកខ្មេះសនិងទឹកក្រូចឆ្មាស្រស់ដើម្បីប្រើជាថ្នាំកំចាត់អង្កែ។ ដំបូង យកទឹកខ្មេះ២ស្លាបព្រា និងបន្ថែមទឹកក្រូចឆ្មា២ស្លាបព្រា។ លាបល្បាយនេះនៅតាមគល់សក់។ ប្រសិនបើអ្នកមានអារម្មណ៍ថាវាល្អចំពោះការកំចាត់អង្កែ នោះអ្នកអាចធ្វើវាបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិដ៏អស្ចារ្យដែលប្រើក្នុងវិធីសាស្រ្តកំចាត់អង្កែ។ ដើម្បីធ្វើវាអ្នកត្រូវការប្រទាលកន្ទុយក្រពើ។ បន្ទាប់មកអ្នកបន្សើមសក់របស់អ្នកមុនពេលប្រើប្រទាល។ លាបជាតិរំអិលទៅលើស្បែកក្បាលដោយប្រើម្រាមដៃរបស់អ្នក។ ទុកប្រមាណ ៤ទៅ៥នាទីរួចលាងសក់នឹងសាប៊ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ប្រេងដូង
ប្រេងដូងគឺមានតំលៃថោក រកបានស្រួល និងមានប្រសិទ្ធភាពខ្ពស់សំរាប់កំចាត់អង្កែ។ សក់របស់អ្នកតែយំទាមទារប្រេងដូង ព្រោះថាវាចិញ្ចឹមសក់របស់អ្នក។ ទោះ ជាយ៉ាងណាក៏ដោយ យកប្រេងដូងធម្មជាតិកន្លះពែង និងទុកពីរនាទី។ បន្ទាប់មកលាបប្រេងក្តៅទៅលើស្បែកក្បាលស្ងួតដោយប្រើម្រាមដៃរបស់អ្នក។ គួរតែធ្វើវានៅពេលយប់ ព្រោះអ្នកត្រូវទុកសក់ពេញ១យប់។ នៅពេលព្រឹកលាងសក់របស់អ្នកជាមួយសាប៊ូធម្មតា។ ប្រើប្រេងដូងយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ដើម្បីសុខភាពល្អរបស់សក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


៥. ប្រេងតែ
អង្កែជានិច្ចជាកាលនាំអោយរម៉ាស់ ស្ងួត និងមានប្រតិកម្មស្បែកក្បាល។ ប្រេងតែគឺជាថ្នាំដ៏ល្អសំរាប់ព្យាបាលបញ្ហាទាំងនេះ ពីព្រោះវាមានផ្ទុកជាតិអង់ទីករការពារបាក់តេរី។ ចូរយកប្រេងតែ៤តំនក់ សាប៊ូ១ស្លាបព្រា និងឡូលិន១ស្លាបព្រា។ បន្ទាប់មកលាបល្បាយនោះលើស្បែកក្បាល និងទុក១ម៉ោង។ បន្ទាប់មកលាងវាចេញជាមួយទឹកត្រជាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. ប្រេងអូលីវ
ប្រេងអូលីវត្រូវបានគេស្គាល់ថាជាថ្នាំធម្មជាតិសំរាប់កំចាត់អង្កែមានប្រសិទ្ធភាពខ្ពស់។ លាបប្រេងអូលីវដោយផ្ទាល់លើស្បែកក្បាល ទុកចោលមួយយប់និងលាងចេញដោយប្រើសាប៊ូ។

៧. យ៉ាអួ និងទឹកខ្មេះផ្លែប៉ោម
ល្បាយនេះនឹងជួយកំចាត់អង្កែបានយ៉ាងល្អ។ យកយ៉ាអួមិនមានជាតិផ្អែម២ស្លាបព្រា និងទឹកខ្មេះប៉ោម១ស្លាបព្រា ជាមួយទឹក១ស្លាបព្រា។ បន្សើមសក់របស់អ្នកមុនពេលប្រើល្បាយនេះ។ ធ្វើវារាល់មួយសប្តាហ៍ម្តងនឹងឃើញពីប្រសិទ្ធភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. ក្រូចឆ្មា និងខ្ទឹមស
ទឹកក្រូចឆ្មា ជាមួយនឹងខ្ទឹមសជាថ្នាំដ៏មានប្រសិទ្ធភាពកំចាត់បញ្ហាអង្កែ។ អ្នកត្រូវលាយទឹកក្រូចឆ្មា២ស្លាបព្រា និងខ្ទឹមស២ស្លាបព្រាសំរាប់ប្រើកំចាត់អង្កែ។

៩. ទទួលទានអាហារដែលល្អសំរាប់សុខភាព
ពេលខ្លះការទទួលទានអាហារមិនល្អអាចបណ្តាលអោយកើតអង្កែ។ ចូរទទួលទានអាហារដែលសំបូរជាតិ វីតាមីន សង្កសី និងអាស៊ីតអូមេហ្គា៣។ ជៀសវាងអាហារដែលមានជាតិខ្លាញ់និងស្ករ។

Leave a Reply

Your email address will not be published.