ជីវិតគឺត្រូវតែតស៊ូ!! មិនសរសើរមិនបាន ពិការដៃទាំងសងខាង ខំតស៊ូថតវីដេអូឃ្លីប ដោយប្រើជើងតុបតែងមុខមាត់ រហូតល្បីខ្លាំងទូរទាំងពិភពលោក….

រឿងរ៉ាវល្អៗចំពោះស្ត្រីម្នាក់ ដែលជាកំលាំងចិត្តដល់ស្ត្រីជនពិការគ្រប់ៗរូប នាងបានពិការដៃទាំង២ មិនស្មើគ្នា ឆ្អឹងករបស់នាងវៀចមិនត្រង់ វិះស្លាប់ជាច្រើនលើកមកហើយ តែរូបនាងផ្ទាល់ មិនបានចុះចាញ់ និងជីវិតដ៏វេទនាបែបនេះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានប្រើជើងទាំង២របស់នាង តុបតែងមុខមាត់ ដែលមនុស្សធម្មតា មិនងាយធ្វើបាន រហូតដល់នាងបានក្លាយជា idol ក្នុងបណ្តាញសង្គម ហើយក៏ជាគំរូដើម្បីដាស់តឿន ដល់អ្នកពិការដទៃទៀត ដើម្បីឲ្យមានទឹកចិត្តតស៊ូគ្រប់ៗគ្នាផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ូក មានការចុចស៊ែរតៗគ្នាយ៉ាងច្រើន នូវវីដេអូកំរបានឃើញមួយ ដើម្បីលើកទឹកចិត្តដល់ស្ត្រីម្នាក់ ឈ្មោះ Fai ដែលជានារីពិការដៃម្នាក់ ។ នាងបានបង្ហោះតាមរយៈគណនីហ្វេសប៊ូករបស់នាង ឈ្មោះ Buntida Chinnawong ដោយបានបង្ហោះរៀបរាប់ ពីដើមហេតុដែលរូបនាងបានពិការដៃទាំង២ តាំងពីកំណើត ជើងខាងស្តាំខើចខ្លី ហើយគ្រោងឆ្អឹងខ្នងមានទំរង់ដូចអក្សរ S ធ្វើឲ្យប៉ះពាល់ដល់សួតយ៉ាងខ្លាំងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានប្រាប់ឲ្យដឹងថា នាងតែងតែត្រូវបាន គ្រួសារនាំចូលទៅសង្គ្រោះនៅមន្ទីរពេទ្យ តាំងពីនាងអាយុ១៤ឆ្នាំមកម្ល៉េះ ព្រោះតែសួតរបស់នាងរលាក និងមានមេរោគជាប់មកជាមួយទៀតផង ហើយនាងក៏ធ្លាប់មាន គ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនលើកមកហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រួសាររបស់នាង ពេលនេះសល់ប្រាក់ខែតែ ៣០០បាតតែប៉ុណ្ណោះ ហើយនៅពេលនេះ នាងព្យាយាមរិះរកមុខរបរថ្មី ដើម្បីលក់ដូរចិញ្ចឹមជីវិត ដោយកាលណោះ នាងបានខ្ចីប្រាក់គេ១៥០០បាត ដើម្បីធ្វើជាដើមទុន សម្រាប់លក់គ្រឿងសំអាងតាមប្រព័ន្ធអ៊ីនធើណេត រហូតដល់បានទទួលប្រាក់ចំណេញ ១ម៉ឺនបាត មកវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនាងក៏បានអភិវឌ្ឍន៍ខ្លួនឯង ដោយនាងបានរកឃើញវិធី តុបតែងមុខ ដោយប្រើជើងទាំង២របស់នាង ហើយបានថតជាវីដេអូឃ្លីប នៅពេលដែលនាងតុបតែងមុខម្តងៗ ។ ក្រោយមកក៏មានអ្នកទាក់ទងនាង ថតវីដេអូឃោសនាគ្រឿងសំអាង រហូតមកទល់ពេលនេះ ហេតុដូច្នេះហើយ ទើបនាងត្រូវបានគេស្គាល់ថា ជាអ្នកប្រើប្រាស់ជើងទាំង២ ដើម្បីតុបតែងមុខ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Fai បានរៀបរាប់បន្តថា ទំរាំមកដល់ថ្ងៃនេះ នាងវិះស្លាប់ជាច្រើនលើកមកហើយ នាងបាននិយាយទាំងក្តុកក្តួលថា លោកអ្នកពិតជាមានសំណាងណាស់ ដែលកើតមកមានដៃជើងគ្រប់គ្រាន់ មិនគួរគិតខ្លីចង់ទៅសម្លាប់ខ្លួន ឬចុះចាញ់ក្នុងឆាកជីវិតរបស់ខ្លួនឡើយ ខណៈដែលរូបនាងសូម្បីតែចង់ទៅដើរលេងកំសាន្ត ដូចក្មេងៗដទៃទៀត បែរជាមិនអាចទៅបាន ដូច្នេះហើយសូមឲ្យអ្នកទាំងអស់គ្នា ចេះតស៊ូនិងស្រលាញ់ជីវិតរបស់ខ្លួន ឲ្យបានច្រើន ៕