- ជំនឿ

ផ្លូវងងឹត!! អបិយជំនឿ​ទាំង ៩ដែលបងប្អូនគួរតែដឹង​ ដើម្បី​ការពារ​ និង​បញ្ចៀសនូវ​គ្រោះថ្នាក់​ផ្សេងៗ​…

មាន​អបិយជំនឿ​ជាច្រើន​ដែលដូនតាខ្មែរតាំងពីសម័យបុរាណមានជំនឿទៅលើ​ ហើយតែងតែនិយាយប្រាប់កូនចៅតៗគ្នា​រហូតមកដល់​បច្ចុប្បន្ន​នេះ​ តែក៏មានជំនឿមួយចំនួនដែលគេបង្ហោះឡើងដើម្បីតែធ្វើការ​កុហក់​បោកប្រាស់តែ​ប៉ុណ្ណោះ​។ តោះសូមទាញ​អារម្មណ៍​បងប្អូន​ឲ្យ​មកដឹងនូវជំនឿទាំង៩ ដែលមានដូចជា៖

១-​ ថ្ងៃ​ចន័្ទ​ជាថ្ងៃមានលាភមានជ័យ​ ដូច្នេះ​គួរតែកាត់សក់ក្នុងថ្ងៃនេះ​ តែមិនគួរកាត់នៅថ្ងៃពុធទេ​ ព្រោះជាថ្ងៃរាសីមិនសូវបើក

២-​ នារីៗចៀសដាច់ខាតទៅវត្តនៅពេលមានរដូវ​ ព្រោះវាជាអភង្គុលមិនល្អ។

៣-​ ប្រសិនជា​នៅពេលកណ្តាលយប់មានសម្លេងគោះទ្វារ​ គួរតែកុំបើក​ ព្រោះអាចជាប្រភេទ​អមនុស្ស​ដែលមករកយើង។

៤-​ អាចនិយាយបានថាតុកែគឺជា​វិញ្ញាណដូនតានៅចាំថែរក្សា​ ដូច្នេះ​បើលឺតុកែស្រែកនៅពេលថ្ងៃគួរតែកុំចេញក្រៅផ្ទះ​ អាចមានរឿង​ ព្រោះតុកែតែងតែស្រែកនៅពេលយប់ទេ។

៥-​ ប្រសិនជាទៅមើលអ្នក​ជំងឺ​ ឬក៏អ្នកមានកូនខ្ចី​ គម្បី​កុំពាក់អាវខ្មៅទៅឲ្យសោះ​ ព្រោះជារឿងហេតុមិនល្អនោះទេ។

៦-​ បើសិនជាលឺសម្លេងជីងចក់យំនៅពីក្រោយ​ និងនៅពីមុខ​ គួរតែកុំចេញទៅក្រៅអី​ តែបើយំនៅខាងៗវិញ​ គឺជាប្រផ្នូរល្អ។

៧-​ ប្រពន្ធ​ហាមដាចខាតសិតសក់និងបោសផ្ទះ​ នៅពេលដែលប្តីដើរចូលព្រៃ​ ព្រោះអាវធ្វើឲ្យដំរីដេញជាន់​ ឃ្មុំដេញខ្ទិច​ បើរត់មិនទាន់ស្លាប់។

៨-​ នៅពាក់​កណ្ដាល​អធ្រាត្រ​ ប្រសិនជាយើងនៅម្នាក់ឯង​ ហើយលឺសម្លេងស្រែកហៅ​ សូមកុំតប ព្រោះវាជាសម្លេងរបស់ដួងវិញ្ញាណ​ បើយើងឆ្លើយតបហាក់បីដូចជា​អញ្ជើញ​វិញ្ញាណទាំងនោះឲ្យចូលក្នុងផ្ទះយ៉ាងចឹង​ ដូច្នេះ​យើងគួរតែមើល​ទូរទស្សន៍​ ឬក៏​ចាក់ភ្លេងឲ្យបានលឺដើម្បីបន្លប់ទៅ។

៩-​ បើនៅពេលយប់ឡើងធុំក្លិ​ន​ផ្សែងធូប​ ចាស់​បុរាណ​និយាយថា​ គឺមាន​វិញ្ញាណសាច់ញាតិ​កំពុងតែនៅជិតយើង​ តែពេលខ្លះវាគ្រាន់តែជាក្លិនទៀនក្រអូបក៏ថាបានដែរ។
ប្រភព freedomnewskh

Leave a Reply

Your email address will not be published. Required fields are marked *