- ព័ត៌មានថ្មីៗ

ល្បិចខ្ពស់ណាស់! ចោរទីមួយឆក់ខ្សែក.មិនបានសម្រេច ស្រាប់តែចោរទីពីរចេញមុខភ្លេត ឯលទ្ធផលគឺថា…(មានវីដេអូ)

បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយ ដោយស្ត្រីជនជាតិឥណ្ឌាម្នាក់ត្រូវបានចោរចំនួនពីរនាក់ធ្វើសកម្មភាពឆក់ខ្សែក នៅឯទីប្រជុំជន Kepong ភាគខាងជើងនៃទីក្រុងគូឡាឡាំពួ។ ជាក់ស្តែងនេះបើផ្អែកលើវីដេអូដែលថតឡើងដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញ

ថា ស្ត្រីម្នាក់កំពុងតែដើរឆ្លងផ្លូវ ស្របពេលដែលបុរសពីរបានជិះម៉ូតូកាត់ពីមុខ។ ភ្លាមនោះ ស្រាប់តែបុរសម្នាក់ បានជិះម៉ូតូបកមកក្រោយវិញ ហើយបក់ដៃហៅម្នាក់ទៀតមកជាមួយ រួចឆក់ខ្សែក តែឆក់មិនបាន បណ្ដាលឲ្យស្ត្រីនោះដួលទៅលើដី។ បន្ទាប់មក បុរសទីពីរបានមកដល់ ហើយចូលទៅឆក់ខ្សែក.ម្ដងទៀតបានសម្រេច ហើយជិះម៉ូតូចេញបាត់ទៅ។ ចំពោះហេតុការណ៍ខាងលើនេះ ត្រូវបានគេសន្និដ្ឋានថា ចោរទាំងពីរគឺរួមដៃគ្នាធ្វើសកម្មភាពឆក់។

ក្រោយពីវីដេអូត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានមហាជនមួយចំនួនបានចោទជាសំនួរទៅកាន់ស្ត្រីរងគ្រោះថា ហេតុអ្វីបានជាមិនស្រែកកំឡុងពេលកើតហេតុ ហើយហេតុអ្វីត្រូវចាំបាច់ពាក់ខ្សែកដើរតាមទីសាធារណៈបែបនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖