- ការអប់រំ

ផ្លែទុរេនដុតមានរសជាតិភ្លែកឆ្ងាញ់ដែលពេញនិយមហូបនៅឯប្រទេស…(មានវីដេអូ)

មិនថានៅស្រុកខ្មែរ ឬនៅម៉ាឡេស៊ីនោះទេ ប្រជាជនភាគច្រើនចូលចិត្តហូបទុរេនណាស់។ ជាក់ស្តែងមានទាំងការ៉េមធ្វើពីទុរេន បង្អែមទុរេន នំធ្វើពីទុរេន និងមានរបស់ហូបជាច្រើនដែលអាចធ្វើពីទុរេនច្រើនទៀត។ តែថ្មីៗនេះ ហាងមួយកន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី បានបែកគំនិត ច្នៃប្រឌិតយកទុរេនយកទៅដុត ហើយមានភ្ញៀវបរទេសជាច្រើនចូលចិត្តហូបវាខ្លាំងណាស់។

យោងតាមប្រភពបានឱ្យដឹងថា ទុរេនទាំងនេះ ត្រូវយកវាទៅខ្ចប់ជាមួយនឹងក្រដាសរុំអាលុយមីញ៉ូមជាមុនសិន បន្ទាប់មកក៏យកវាទៅដុតដោយប្រើប្រាស់ធ្យូងប្រមាណ ៤៥នាទី។ ស្តាប់ទៅពិតជាប្លែក ប៉ុន្តែមើលទៅពិតជាគួរឱ្យចង់ហូបពិតមែន។ យ៉ាងណាមិញ ក្រោយពីដុតរួច អ្នកពុំគួរហូបវាភ្លាមៗនោះទេ គួរតែទុកវាឱ្យត្រជាក់សិន រួចចាំហូបវា។

ប្រសិនបើអ្នកមានឱកាសបានទៅលេងប្រទេសម៉ាឡេស៊ី ហើយចង់ហូបវាមែននោះ អ្នកអាចទៅផ្សាររាត្រី Jalan Gaya នៅតំបន់ Kota Kinabalu បានដោយចំណាយអស់ត្រឹមតែជាង ១៥ដុល្លារតែប៉ុណ្ណោះ លោកអ្នកអាចហូបវាបានហើយ។

អ្នកដែលបង្កើតទុរេនដុតនេះគឺលោក Dennis Chan ហើយលោកបាននិយាយថា មូលហេតុដែលលោកបែកគំនិតនេះឡើង ព្រោះតែលោកឃើញហាងនៅជិតនោះមានលក់ដូងដុត។ ដូច្នេះលោកក៏សាកដុតទុរេនម្តង មានអីឆ្ងាញ់ ហើយទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាហូរហែ។

លោក Dennis បានបន្តនិយាយទៀតថា ចាប់តាំងពីខ្ញុំបានបង្កើតទុរេនដុតមក គឺមានភ្ញៀវបរទេសជាច្រើនចូលចិត្តហូបណាស់ ជាពិសេសភ្ញៀវមកពីចិន កូរ៉េខាងត្បូង និងភ្ញៀវជាតិដទៃផ្សេងទៀត។

ដូច្នេះ ប្រសិនបើអ្នកមានឱកាសបានទៅលេងម៉ាឡេស៊ី សូមកុំភ្លេចចូលទៅផ្សាររាត្រី Jalan Gaya នៅតំបន់ Kota Kinabalu ឱ្យសោះ៕
មានវីដេអូខាងក្រោមនេះ

ប្រភព khmerload

Leave a Reply

Your email address will not be published. Required fields are marked *