កម្របានឃើញណាស់! ឧបករណ៍ភ្លេង តាខេ ដែលមានរូបរាងដូចសត្វក្រពើកាលពីសម័យដើម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក មីស្ហែល ឫទ្ធី មានប្រសាសន៍ថា អ្នកដេញតាខេនេះ ឈ្មោះ យាយប៉ិន នៅស្រុក (ភូមិ) កំចាយចាន (ឬ កំសៃចារ? ) ខែត្រសុរិន្ទ ឈ្មោះជាផ្លូវការ។ លោកគ្រូ ជ័យមង្គល ទំនងជាស្គាល់ ហើយអាចប្រាប់ព័ត៌មានបន្ថែមទៀតបាន។ នៅជំនាន់នោះ យាយប៉ិន មានឈ្មោះល្បីល្បាញណាស់ នៅខេត្តសុរិន្ទ។ គាត់ធ្លាប់បានទៅលេងតន្ត្រីនេះ នៅចំពោះមុខព្រះមហាក្សត្រ ហើយក៏ធ្លាប់បានសម្តែងតាមប៉ុស្តិ៍ទូរទស្សន៍លេខ៣ និងលេខ៩ នៃប្រទេសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ថាមានខ្មែរក្រោមមកពីស្រុកបារាំង មកបបួលគាត់ទៅសម្តែងនៅស្រុកខ្មែរដែរ តែគាត់ថាមិនហ៊ានទៅទេ ខ្លាចមានគ្រោះថ្នាក់។ លោក មីស្ហែល ឫទ្ធី បានផ្តល់ប្រសាសន៍ថែមទៀតថា កាលពីសម័យដើម តៈខេ ឬ តាខេ មានរូបរាងដូចសត្វក្រពើសុទ្ធសាធ។ ខ្មែរយើងចូលចិត្ត ឆ្លាក់ក្បាលតាខេជារូបរាងក្រពើហារមាត់ មានធ្មេញ និងភ្នែក។ ប៉ុន្តែដល់រយៈកាលក្រោយៗតមក កាលៈទេសៈបានបង្ខំអោយកូនខ្មែរ បោះបង់ចោលការច្នៃប្រឌិតក្បាច់ចំលាក់រូបភាពផ្សេងៗនៅលើឧបករណ៍ប្រើប្រាស់ ហើយក៏បានធ្វើឧបករណ៍ជាតាខេធម្មតាៗ ដូចយើងបានឃើញសព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះលោក មីស្ហែល ឫទ្ធី ពុំបានចាប់អារម្មណ៍នឹងគ្រឿងភ្លេងបុរាណប៉ុន្មានទេ ព្រោះលោកទៅស្រុកថៃដើម្បីរៀនអានសាស្ត្រាស្លឹករឹតខ្មែរ នៅឈៀងហ្មៃ ហើយចង់ធ្វើការស្រាវជ្រាវអំពីចម្រៀងបរ៉ឺន (ប្រឺន) របស់ខ្មែរសុរិន្ទ ទើបមិនសូវបានសាកសួរយាយប៉ិនប៉ុន្មានអំពីប្រវត្តិតាខេ។ លោកមានប្រសាសន៍ថាមានខ្មែរសុរិន្ទម្នាក់បាននាំលោកទៅជួបយាយប៉ិន បាននិយាយគ្នាក្រោមផ្ទះ ៤-១០ នាទី សួរពីចម្រៀងប្រឺន តែយាយប៉ិន ប្រាប់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងភូមិរបស់គាត់នោះមិនមាននរណាច្រៀងប្រឺនទេ មានតែកន្ទ្រឹម។ បន្ទាប់មក គេក៏នាំគ្នាឡើងទៅលើផ្ទះ ដើម្បីស្តាប់យាយប៉ិនលេងតេខេមួយភ្លែត។ នៅមុនពេលចាប់ផ្តើមដេញតាខេឲ្យញាតិស្តាប់លេង យាយប៉ិនបានអុជធូបដោតនៅលើក្បានតាខេនោះជាមុនសិន។ បែរមកអត្ថន័យពាក្យថា តាខេ នេះវិញម្តង។ តាខេ មានន័យថា ក្រពើ ព្រោះតាមពាក្យសៀមថា จระเข้ (ចរះខេ้) អានថា /ច-រ៉ៈ-ខេ/ ភាសានិយាយថា ตะเข้ (តះខេ้) /តៈ-ខេ/ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯគ្រឿងភ្លេង ហៅ จะเข้ (ចះខេ้) អានថា /ចៈ-ខេ/ តាមវចនានុក្រមសៀម ចៈខេ ក៏សំដៅទៅលើសត្វក្រពើដែរ តែជាពាក្យបុរាណ។ គ្រូភាសាសៀមមួយរូប មានប្រសាសន៍ថា តាខេ ទំនងជាពាក្យមន–ខ្មែរ ឬ ពាក្យខ្ចីពី ភាសាមន ព្រោះជាពាក្យដែលមាន ២ ឬ ៣ ព្យាង្គ តែពាក្យសៀមសុទ្ធសាធមានតែមួយព្យាង្គ។ ប៉ុន្តែគួរអោយឆ្ងល់ដែរ ព្រោះមនហៅ ក្រពើ ថា ကျာံ (ក្យាំ) ម៉្លោះហើយ លោក មីសែល ក៏ផ្ញើអ៊ីមែលទៅសួរ លោក ម៉ាធីយ៉ាស យ៉េន្នី (ជាជនជាតិស្វ៊ិស) ដែលបង្រៀនភាសាមន (ភាសាសៀម និងភូមា ក៏ចេះស្ទាត់ដូចគ្នា)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានឆ្លើយតបវិញថា ជនជាតិមន ប្រើពាក្យថា ក្យាំ សម្រាប់ហៅទាំងសត្វក្រពើ ហើយគ្រឿងខ្សែតាខេនោះ ក៏មានរូបសណ្ឋាន ដូចជាសត្វក្រពើដែរ ដូច្នេះ លោកប្រាប់ថា យើងត្រូវពិនិត្យរកមើលពាក្យ ដែលមានន័យថា ក្រពើ ក្នុងអម្បូរភាសាថៃវិញ។ ភាសាលាវ និងភាសាថៃធំ (ថៃយ៉ៃ) ហៅសត្វក្រពើ ថា ແຂ້ (ខ้) អានថា /ខែ/ គឺជាពាក្យមួយព្យាង្គ។ ម្យ៉ាងទៀត ស្រៈក៏ខុសពីពាក្យនេះ ក្នុងភាសាសៀមដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏មានយោបល់បន្ថែមថា សៀមបានផ្លាស់ស្រៈ ដើម្បីតមពាក្យមិនអោយប្រើពាក្យសាហាវ ព្រោះក្រពើជាសត្វសាហាវ។ ចំណែកព្យាង្គទី១ ពោលគឺ ចៈ ឬ តៈ (តាមគំនិតរបស់លោក ម៉ាធីយ៉ាស យ៉េន្នី វិញ) ចៈ ក្លាយមកពី ចៅ ឬ ចាវ មានន័យថា « អម្ចាស់, លោក » (ជាពាក្យគោរព ហៅសត្វធំ និងសាហាវ) ហើយ តៈ អាចក្លាយមកពីពាក្យ « តួ » មានន័យថា ខ្លួន ដែលជាលក្ខណនាម សម្រាប់សំដៅទៅលើសត្វធំៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(សំខ្យានុគ្រោះ ឬ ពាក្យរនាប់ ដូចខ្មែរយើងនិយាយថា គោ ១ ក្បាល ជាដើម) ពោលគឺ គេបានយកពាក្យ តួ មកដាក់មុនឈ្មោះសត្វធំៗទាំងនោះ រួមទាំងក្រពើផង មានសេចក្តីថា ចៈខេ ឬ តៈខេ គឺជា សមាសនាម។ ឯពាក្យ ចរៈខេ តាមមតិរបស់លោក ម៉ាធីយ៉ាស យ៉េន្នី គឺជាឥទ្ធិពលរបស់ភាសាខ្មែរ ព្រោះភាសាខ្មែរសម្បូរពាក្យ ដែលចាប់ផ្តើមនឹងក្រុមព្យញ្ជនៈ ច្រ ។ រូបតាខេ ខាងក្រោមនេះ ថតដោយ លោក មីស្ហែល ឫទ្ធី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពី ៖ Keo Chanbo