ទៅលេងស្អាងភ្នំម្តងៗ ប្រយ័ត្នម៉ាត់ ប្រយ័ត្ន កផង! ពស់អ្នកតាធំៗច្រើនណាស់ ខ្លះធំជាងភ្លៅ និងប្រវែងជាង១០ម៉ែត្រ បង្ហាញខ្លួនឲ្យឃើញទាំងថ្ងៃក៏មានដែរ…(មានវិដេអូ)

កម្ពុជាយើងសម្បូរព្រៃក្រាស់ៗរម្មណីដ្ខាននាៗ ដូចជា រូងភ្នំល្អាងអាថ៌កំបាំងរាប់ពាន់ម៉ឺនកន្លែងរាប់មិនអស់ជាមួយគ្នានេះប្រិយមិត្តប្រហែសជាស្គាល់ហើយរមណីដ្ឋានភ្នំស្អាងដែលស្ថិតនៅឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល
border=0
ហើយអ្នកខ្លះប្រហែលជានាំមិត្តភក្តិក្រុមគ្រួសារនិងគូសង្សារទៅលេងមិនតិចលើកឡើយព្រោះតែទីនោះមានខ្យល់អាកាសត្រជាក់បរិសុទ្ធមានម្ហូបអាហារឈ្ងុយឆ្ងាញ់តម្លៃសមរម្យជាពិសេសបើឡើងលើកំពូលភ្នំពេញហើយគយគន់មើលទេសភាពជុំវិញនោះពិតជាស្រស់ត្រកាលជាប់ចិត្តដក់ក្នុងអារម្មណ៍មិនអាចបំភ្លេចបាន។

 

 

 
border=0

ពិតណាស់រមណីដ្ឋានធម្មជាតិនិងជាប់ពាក់ព័ន្ធប្រវត្តិសាស្រ្តត្បិតតែបងប្អូនមួយចំនួនបានទៅកម្សាន្តច្រើនដងមែនប៉ុន្តែមានភាគតិចណាស់ដែលបានដឹងថាភ្នំដែលនៅក្នុងទឹកដីស្រុកស្អាងមួយនេះមានសត្វពស់ធំៗរបស់អ្នកតាថែរក្សាភ្នំរស់នៅច្រើនណាស់ហើយវាតែបង្ហាញខ្លួនឲ្យអ្នកស្រុករស់នៅទីនោះបានឃើញជារឿយៗតែវាមិនដែលធ្វើបាបអ្នកស្រុកឡើយ។
border=0
ភិក្ខុអគ្គធីរោអ៊ុកប៊ុនធឿនព្រះចៅអធិការវត្តស្អាងភ្នំមានថេរដីកាឲ្យដឹងថានៅលើភ្នំស្អាងភ្នំនេះពិតជាមានសត្វពស់ធំៗពិតប្រាកដមែនប៉ុន្តែមិនដឹងជាពស់អ្វីទេ។

ហើយនៅពេលថ្មីៗនេះមានសត្វពស់ដ៏ធំបានមកសំងំដេកនៅមុខទីបល្ល័ង្កព្រះដែលទំហំខ្លួនធំជាងភ្លៅប្រវែងជិត១០ម៉ែត្រ។កន្លងមកព្រះអង្គបានសុំឲ្យសត្វពស់ចេញទៅកន្លែងវិញព្រោះខ្លាចក្រែងពុទ្ធបរិសទ្ធឬញាតិញោមដែលអញ្ជើញមកវត្តបានឃើញនាំឲ្យភ័យខ្លាចបើទោះជាពស់នេះមិនបញ្ចេញភាពសាហាវដាក់មនុស្សក៏ដោយ។

 

 
border=0
ព្រះគ្រូចៅអធិការវត្តបានបញ្ជាក់ថាធាតុពិតសត្វពស់គ្រប់ប្រភេទនៅលើភ្នំស្អាងភ្នំនេះច្រើនណាស់។ប៉ុន្តែមិនដែលធ្វើអ្វីឲ្យប៉ះពាល់ដល់មនុស្សសូម្បីតែសត្វអ្នកស្រុកចិញ្ចឹមក៏មិនដែលមកបៀតបៀនឡើយព្រោះវាជាពស់របស់អ្នកតាថែរក្សាភ្នំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

border=0

Leave a Reply

Your email address will not be published.