- ការអប់រំ

ហៀរទឹកភ្នែកដោយមិនដឹងខ្លួន!!​ កូនមាសម្តាយអើយតើកូនដឹងថាម៉ែនឹកកូនណាស់?

កូនមាសម្ដាយ…
ពេលកូននៅតូច ម៉ែប្រើពេលវេលាទាំងអស់ ដើម្បីបង្រៀនអោយកូនចេះប្រើស្លាបព្រា ប្រើចង្កឹះចាប់ម្ហូបអាហារ បង្រៀនកូនអោយចេះពាក់ស្បែកជើង បង្រៀនកូនអោយចេះស្លៀកពាក់ខោអាវ ងូតទឹកអោយកូន ជួតសំអាតលាមកអោយកូន ទាំងអស់នេះម៉ែមិនដែលភ្លេច…

ប្រសិនបើថ្ងៃណាមួយ…
ម៉ែចាំអ្វីៗលែងបាន ឬអាចនិយាយយឺត សុំកូនមាសម្ដាយអោយពេលវេលាម៉ែបន្តិច រងចាំម៉ែបានទេ អោយពេលវេលាម៉ែបានគិត…

ពេលខ្លះ អ្វីដែលម៉ែចង់និយាយជាមួយកូន ម៉ែបែជាមិនអាចនិយាយជាមួយកូនបានទៀតហើយ…

កូនសម្លាញ់ កូនចាំបានទេ ម៉ែត្រូវបង្រៀនកូនប៉ុន្មានរយដងដើម្បីអោយកូនចេះនិយាយពាក្យថាម៉ែបាន…

ម៉ែសប្បាយចិត្តប៉ុនណា ពេលដែលកូនអាចនិយាយបាន

ម៉ែបានឆ្លើយសំនួរកូនប៉ុន្មានរយដង ទំរាំកូនយល់នៅអ្វីដែលកូនមិនយល់…..

ចឹងហើយ…
ប្រសិនបើថ្ងៃណាមួយ ម៉ែសួរកូនម្ដងហើយម្ដងទៀត ជាមួយនឹងរឿងដដែលៗ សុំកូនកុំធុញទ្រាន់បានអត់?

ពេលនោះម៉ែអាចដោះឡេវអាវមិនបាន ពេលហូបអាហារ អាចប្រលាក់ខោអាវ កូនកុំបន្ទោសម៉ែបានអត់ ?

សុំអោយកូនអត់ធ្មត់ ទន់ភ្លន់ជាមួយម៉ែបានអត់?
សុំត្រឹមកូននៅក្បែរខាងៗម៉ែ ម៉ែក៏កក់ក្ដៅ….

កូនសម្លាញ់….
ថ្ងៃនេះជើងរបស់ម៉ែចាប់ផ្ដើមអស់កំលាំង ឈរមិនសូវបានយូរ ដើរហើរលំបាក សុំអោយកូនចាប់ដៃម៉ែ ហើយត្រកងម៉ែ ដូចថ្ងៃដែលកូនរៀនដើរ ម៉ែក៏ត្រកងកូនដូចគ្នា.

ស្រលាញ់ម៉ែ … LOVE MOTHER

Leave a Reply

Your email address will not be published. Required fields are marked *